នាយិកាអង្គការអុកស្វាម ៖ ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិស្របច្បាប់ក្នុងការទទួលបាននូវកិច្ចគាំពារសង្គមគ្រប់គ្នា

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្តីពី «របបសន្តិសុខសង្គមនៅកម្ពុជា ជូនដល់អ្នកសារព័ត៌មានជាតិ» ក្រោមមូលបទ «ឆ្ពោះទៅការពង្រឹងគណនេយ្យភាពសង្គម នៅក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា» កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម (OXFAM) មានប្រសាសន៍ថា ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិស្របច្បាប់ក្នុងការទទួលបាននូវកិច្ចគាំពារសង្គមគ្រប់គ្នា។

នាយិកាអង្គការអុកស្វាម (OXFAM) មានប្រសាសន៍ដោយ​បញ្ជាក់ថា កិច្ចគាំពារសង្គម គឺជាយុទ្ធសាស្រ្ត និងវិធានការដ៏សំខាន់ ដែលចូលរួមចំណែកក្នុងការលូតលាស់កំណើនសេដ្ឋកិច្ច បង្កើនសុខមាលភាពនិងសាមគ្គីភាព បង្កើនធនធានមនុស្សប្រកបដោយគុណភាព និងសមភាពយេនឌ័រ ដោយទប់ស្កាត់ការធ្លាក់ចូលទៅក្នុងភាពក្រក្រីកម្រិតធ្ងន់ធ្ងរ និងគម្លាតនៅក្នុងសង្គម។

លោកស្រី ភាណ សោភ័ណ បន្ថែមទៀតថា ការប្រែប្រួលអាកាសធាតុ ការកើនឡើងកំដៅផែនដី ទឹកជំនន់ និងគ្រោះធម្មជាតិ និងផលប៉ះពាល់នានា ដូចជា ជម្លោះនៅក្នុងតំបន់ និងនៅបណ្តាប្រទេសមួយចំនួនជាដើម បានបន្តប៉ះពាល់ និងគំរាមកំហែងយ៉ាងខ្លាំងដល់ជីវភាព ចង្វាក់ផលិតកម្មអាហារ និងឱកាសការងារ ក្នុងចំណោមប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតខ្មែរយើង។ លោកស្រីបន្តថា បើទោះបីជាយើងទាំងអស់គ្នា មិនអាចលុបបំបាត់កត្តាប្រឈម និងហានិភ័យទាំងនេះក្តី ប៉ុន្តែយើងអាចធ្វើការកាត់បន្ថយ និងត្រៀមលក្ខណៈឆ្លើយតបបានទាន់ពេល តាមរយៈការពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបនឹងយេនឌ័រ និងមានលក្ខណៈជាសកល។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្តីពី «របបសន្តិសុខសង្គមនៅកម្ពុជា ជូនដល់អ្នកសារព័ត៌មានជាតិ»

នាយិកាអង្គការអុកស្វាម (OXFAM) សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បានទទួលស្គាល់ និងមានការប្តេជ្ញាខ្ពស់ដើម្បីឱ្យកិច្ចគាំពារសង្គម ប្រកបដោយបរិយាបន្ន មានលក្ខណៈជាសកល និងគ្រប់រង្វង់នៃវដ្តជីវិត ចាប់តាំងពីការមានកំណើតរហូតដល់ចាស់ជរា និងដល់ការបាត់បង់ជិវិត ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ។ នេះស្របតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមាត្រា៣៦ និង៧៥ ដែលផ្តល់សិទ្ធិពេញលេញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបទទួលបានការគាំពារសង្គម សុវត្ថិភាព និងអត្ថប្រយោជន៍ផ្សេងទៀត តាមរយៈប្រព័ន្ធសន្តិសុខសង្គមសម្រាប់កម្មករ និយោជិត និងពលរដ្ឋ។

លោកស្រី ភាណ សោភ័ណ បន្ថែមថា អ្នកសារព័ត៌មាន បាននិងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសកម្មភាពនានារបស់រាជរដ្ឋាបាលទៅកាន់សាធារណជន ដើម្បីជាព័ត៌មាន និងលើកឡើងនូវការផ្តល់មតិយោបល់ត្រឡប់។ បន្ថែមលើនេះ អ្នកសារព័ត៌មាន ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពាំនាំកង្វល់ មតិយោបល់ និងដំណោះស្រាយនានាពីប្រជាពលរដ្ឋ អ្នកឯកទេស សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល សម្រាប់ទាំងអស់គ្នា ក្នុងការអនុវត្តន៍គោលនយោបាយ ក៏ដូចជាកម្មវិធី និងអន្តរាគមន៍នានា ដែលបានដាក់ឱ្យអនុវត្តន៍ដោយរាជរដ្ឋាភិបាល។ នេះសឱ្យឃើញពីការរីកចម្រើន និងតួនាទីមិនអាចខ្វះបាន របស់អ្នកសារព័ត៌មាន ក្នុងការកសាង និងពង្រឹងយន្តការគណនេយ្យភាពសង្គមនៅកម្ពុជា ជាពិសេសនៅក្នុងប្រព័ន្ធគាំពារសង្គម។

ជាមួយគ្នានេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា របបសន្តិសុខសង្គម (ប.ស.ស) បានក្លាយជជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជនយើង ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម បញ្ជាក់បន្ថែមថា តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ (អ្នកប្រកបរបររកស៊ីផ្ទាល់ខ្លួន) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន ប្ដីឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០រៀល។ ឯកឧត្តម បន្តថា សម្រាប់មន្ត្រីរាជការ ការបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុកគឺជាបន្ទុករបស់រដ្ឋ ដែលអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែ ក្នុងអំឡុង ១២ខែចុងក្រោយ នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន។

គួរ​ជំរាបជូនថា ការ​អនុវត្ត​របបសន្តិសុខ​សង្គម​នៅ​កម្ពុជា ត្រូវ​បានលេច​ជា​រូបរាងដំបូង​នាទសវត្សរ៍ឆ្នាំ​១៩៤០ ក្នុងទម្រង់​ជា​ប្រព័ន្ធ​តាវកាលិកគ្រួសារ ដែលហៅថា «ហឹបប្រាក់អន្តរវិជ្ជាជីវៈ»។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ​ក្នុងអំឡុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត របបសន្តិសុខ​សង្គម​ត្រូវ​បាន​បំផ្លាញ​ចោលទាំងស្រុង។ ក្រោយ​ថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធ​សន្តិសុខ​សង្គម​ត្រូវ​បាន​ស្តារឡើងវិញ​ជាជំហានៗ ដោយ​ផ្តើម​ពីរបប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​របស់​មន្រ្តី​សាធារណៈ និងផ្នែក​ប៉ះពាល់សុខភាព​កម្មករនិយោជិត​ដែល​ធ្វើការ​នៅ​តាម​រោងចក្រ សហគ្រាសរដ្ឋ ដែលអនុវត្ត​ដោយ​នាយកដ្ឋាន​បៀវត្ស​ពលកម្ម នៃក្រសួងផែនការ។ ឆ្នាំ២០០២ ច្បាប់​ស្តីពីរបបសន្តិសុខ​សង្គម​សម្រាប់​ជនទាំងឡាយ​ដែលស្ថិត​ក្រោម​បទប្បញ្ញត្តិ​នៃច្បាប់​ស្តីពីការងារ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត ហើយ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​២០០៧។ នៅ​ឆ្នាំ​២០១៩ ច្បាប់ស្តីពីរបប​សន្តិសុខ​សង្គមថ្មី ត្រូវ​បាន​រៀបចំ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្តសេដ្ឋកិច្ច និង​សង្គម ដែលផ្តល់​អាណត្តិ​ឱ្យ​បេឡាជាតិ​សន្តិសុខ​សង្គម​ក្នុង​ការ​អភិវឌ្ឍ និង​អនុវត្ត​របបសន្តិសុខ​សង្គមពេញលេញ​នៅ​កម្ពុជា រួមមាន (១) ផ្នែកហានិភ័យ​ការងារ (២) ផ្នែកថែទាំសុខភាព (៣) ផ្នែកប្រាក់សោធន និង (៤) ផ្នែកនិកម្មភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។