សិល្បៈពនេចរ ៖ សិល្បៈជាមធ្យោបាយមួយបញ្ជ្រាបអំពីសារៈសំខាន់ នៃបរិស្ថាន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុង​ឆ្នាំ​២០២៤ និងបន្ត​មក​ដល់ឆ្នាំ២០២៥នេះ គម្រោងសិល្បៈ​ពនេចរ ដែលអនុវត្តដោយ ទីសំចត​ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និង Anicca Foundation បានធ្វើសកម្មភាពជាច្រើន​ជាមួយ​ប្រជាជន​ដែលរ​ស់​នៅ​តាម​បណ្តោយដងទន្លេមេគង្គ នៃ​ប្រទេស​កម្ពុជា ដូចជា​ខេត្តកំពង់ចាម ខេត្តក្រចេះ និង​ខេត្ត​ស្ទឺងត្រែង ក្នុងការ​បញ្រ្ជាប​អំពី​សារៈសំខាន់ នៃបរិស្ថាន តាមរយៈ​សកម្មភាព​ រៀបចំ​សិក្ខា​សាលា រៀបចំកិច្ចពិភាក្សា ការ​តាំងពិព័រណ៌ ការ​បញ្ចាំង​ភាពយន្ត និង​ការ​សម្តែង​នានា។

ការជ្រើសរើសខេត្ត​តាមដងទន្លេមេគង្គ​សម្រាប់​គម្រោង​សិល្បៈ​ពនេចរ ឆ្នាំ២០២៤ និង២០២៥ គឺ​ដោយ​សារតែ​ដងទន្លេមេគង្គ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ជំនាន់​មក​ហើយ, ហើយ​ការ​ប្រែ​ប្រួល​របស់​ទន្លេ ក៏​បានបង្ក​ផលប៉ះពាល់​មិន​ត្រឹម​តែជីវិត​របស់​នៅ​របស់​មនុស្ស​ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​គំរាម​កំហែង​ដល់​ប្រព័ន្ធ​ជីវសាស្រ្តធម្មជាតិ និងភាវៈរស់​ជាច្រើន​ប្រភេទ ដែល​រស់​នៅ​ពឹងពាក់អាស្រ័យ​លើ​ប្រព័ន្ធ​ខ្សែ​ទឹក​ដ៏​សំខាន់​មួយ​នេះ។

លោក សឿង សារឿន នាយកប្រត្តិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា ដែល​ចូលរួម​ក្នុងការ​អនុវត្ត​គម្រោងសិល្បៈពនេចរ បានឱ្យដឹងថា សមិទ្ធផលដែលកើតចេញពីសិល្បករ សិល្បការិនី ជាពិសេស​សិស្សានុសិស្ស ជាការផ្សារភ្ជាប់សិល្បៈជាមួយការងាររបស់សហគមន៍ និងការងារបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ ។

“បរិស្ថានសំខាន់មែនទែន ព្រោះបានផ្សារភ្ជាប់នឹងការរស់នៅប្រចាំថ្ងៃរបស់យើង ។ ខ្ញុំលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាជាពិសេសសហគមន៍ មានឱកាសក្នុងការបញ្ចេញស្នាដៃ”

សឿង សារឿន នាយកប្រត្តិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា

សៅ ស្រីម៉ៅ សិល្បករ ទីសំចត ឱ្យដឹងថា គោលបំណងធំរបស់គម្រោងសិល្បៈពនេចរ គឺការយកសិល្បៈទៅទីដាច់ស្រយាល ទៅសហគមន៍ ដោយ​មិនមែនជួបតែជាមួយ​ក្មេងៗនោះទេ គឺទៅជួបជាមួយគ្រូ និងស្វែងរកសិល្បករ និងប្រមូលផ្តុំសិល្បករ ដែលមហាជនទូទៅមិនសូវបានដឹងឮនៅក្នុងសហគមន៍ បន្ទាប់​មក​​កៀរគរពួកគាត់ដោយបង្ហាញថា នេះជាយុវជន នៅក្នុងសហគមន៍របស់ពួកគាត់។ ស្រីម៉ៅ សង្កត់ធ្ងន់ថា សកម្មភាពនៅតាមទីតាំងនីមួយៗដែល​សិល្បៈពនេចរបានទៅ​ដល់ គឺតែងតែដោះស្រាយបញ្ហាសំខាន់ៗ រួមទាំងសារៈសំខាន់នៃសិល្បៈនៅក្នុងសហគមន៍ តួនាទីរបស់យុវជន​ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុជាដើម។

បើតាមស្រីម៉ៅ សកម្មភាព​របស់​សិល្បៈពនេចរ គឺមិនមែនផ្តោតតែលើសិល្បៈរូបភាព ឬគំនូរប៉ុណ្ណោះទេ គឺមានការសម្តែងជាល្ខោន និងតន្រ្តី ក៏ដូចជាសកម្មភាពចម្រុះបែបដទៃទៀត។ ស្រីម៉ៅ បន្តថា រៀងរាល់ពេលទៅដល់ខេត្តដែលជាគោលដៅ គឺតែងតែមាន​ការ​អញ្ជើញសិល្បករនៅក្នុងខេត្តនីមួយៗ រួមទាំងអញ្ជើញលោកគ្រូអ្នកគ្រូនៅតាមតំបន់គោលដៅឱ្យ​ចូលរួមផងដែរ។

“យើងតែងនិយាយថា សិល្បៈជាឧបករណ៍ទំនាក់ទំនង ហើយសិល្បៈតែងតែឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម នៅពេលដែលយើងបញ្ជ្រាបសិល្បៈទៅកាន់ពួកគាត់ នោះពួកគាត់នឹងរកវិធីសាស្រ្ត ។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថា សិល្បៈមានភាពទន់ភ្លន់ អ៊ីចឹងពេលដែលបញ្ជ្រាបតាមវិធីនេះ អ្វីដែលប្រើទៅវិញក៏ទន់ភ្លន់ដូចគ្នាដែរ! ដែលមិនមែនជាសកម្មភាពបំពាននរណា ហើយងាយក្នុងការយល់អត្ថន័យបង្កប់ទៅទៀត”

សៅ ស្រីម៉ៅ សិល្បករ ទីសំចត

លោក នួន សុខចាន់ត្រា សិល្បករ និងគ្រូឧទ្ទេសបង្រៀន (វិទ្យាសាស្ត្រ) និងអប់រំសិល្បៈ នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសាន ខេត្តស្ទឹងត្រែង មានប្រសាសន៍ថា សិល្បៈមិនមែនផ្លាស់ប្តូរតែការគិតទេ ប៉ុន្តែផ្លាស់ប្តូរទាំងបេះដូងមនុស្សទៀត ដើម្បីឱ្យមានការផ្លាស់ប្តូរប្រកបដោយនិរន្ដរភាព សិល្បៈជាឧបករណ៍ដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរ ព្រោះសិល្បៈគឺជាជីវិត ។

“សិល្បៈជាវិធីសាស្រ្តមួយដ៏ទូលំ ទូលាយ ហើយក៏ជាវិធីសាស្រ្តមួយដែលធ្វើឱ្យយើងបត់បែនបានស្រួល ហើយក៏ជាមធ្យោបាយមួយដែលគេអាចប្រើគ្រប់បរិបទបាន សូម្បីតែអ្នកនយោបាយ អ្នក​មិនមែននយោបាយ ព្រះសង្ឃ មនុស្សមានផ្នត់គំនិតនិន្នាការទាំងអស់ គឺសុតសឹងតែអាចយកមធ្យោបាយសិល្បៈទៅប្រើជាមួយបាន​ សិល្បៈជាមធ្យោបាយប្រកបដោយសន្តិភាព”

នួន សុខចាន់ត្រា សិល្បករ និងគ្រូឧទ្ទេសបង្រៀន(វិទ្យាសាស្ត្រ) និងអប់រំសិល្បៈនៃ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសាន ខេត្តស្ទឹងត្រែង

យ៉ាងណា​ អ្វីដែលលោករំពឹងទៅខាងមុខទៀត មិនថា ក្នុងនាមជាគ្រូ ឬក្នុងនាមជាសិស្ស គឺពុំចង់ឱ្យបាត់បង់នូវអ្វីដែលខិតខំកសាងមកនោះទេពេលដែលបង្កើតស្នាដៃបានហើយ ដូច្នេះលោក​សង្ឃឹមថា គម្រោងនឹងបន្តការគាំទ្រ និងមាននិរន្តភាពបន្តទៅមុខ។

គួរជម្រាបជូនថា គម្រោងសិល្បៈពនេចរ (NomadiX Art Tour) បាន​បង្កើតឡើងក្នុងឆ្នាំ២០២០ ដោយក្រុមសិល្បករទីសំចត និង Anicca Foundation ក្នុងគោលបំណងពាំនាំយកបទពិសោធន៍សិល្បៈទៅកាន់ប្រជាជន និងសិស្សានុសិស្សនៅតាម តំបន់ដាច់ស្រយាលនានាក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតសកម្មភាពសិក្ខាសាលាចម្រុះនៃសិល្បៈ សូនរូប ការចាក់បញ្ចាំងភាពយន្ត កិច្ចពិភាក្សារវាងប្រជាជនក្នុងតំបន់ និងសិល្បករ ជាពិសេស គឺការបង្ហាញជូនសិល្បៈទស្សនីយភាពដែលជាមរតកសិល្បៈប្រចាំខេត្ត នីមួយៗ។

កន្លងមក គម្រោង «សិល្បៈពនេចរ» បានកើតឡើងនៅតាមបណ្តាខេត្តមួយចំនួនដូចជា កំពត សៀមរាប កំពង់ចាម ក្រចេះ ស្ទឹងត្រែង ដោយសកម្មភាពនៅតាមទីតាំងនីមួយៗតែងឆ្លុះបញ្ចាំងទៅលើប្រធានបទសំខាន់ៗ ដូចជា គុណតម្លៃ និងតួនាទីរបស់សិល្បៈនៅក្នុងសហគមន៍ និងការប្រើប្រាស់សិល្បៈដើម្បីរំលេចពីកង្វល់នៃការប្រែប្រួលអាកាសធាតុជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *