សហជីពអំពាវនាវ​ឱ្យ​កម្មករត្រៀម​ខ្លួនរៀនជំនាញបន្ថែម ដើម្បីបង្កើនផលិតភាពការងារ និង​ប្រាក់ចំណូលខ្ពស់

ខណៈ​ដែលរាជរដ្ឋាភិបាល​អាណត្តិទី៧ បានប្រកាស​អំពីការ​រៀបចំ​កម្មវិធីបណ្តុះបណ្តាល​ជំនាញបច្ចេកទេស​វិជ្ជាជីវៈ​ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ​ចំនួន ១លាន៥សែននាក់ ព្រមទាំង​មានការ​សម្របសម្រួលឱ្យ​បងប្អូន​កម្មករ​និយោជិត​អាច​ចូលរៀន​ជំនាញវិជ្ជាជីវៈផងដែរនោះ សហជីព​ក៏​បានធ្វើអំពាវនាវ​ដល់បងប្អូន​កម្មករត្រៀម​ខ្លួន​ចូលរៀនជំនាញបន្ថែម ដើម្បីជាទុនចាប់យក​ឱកាស​ការងារដែលមានប្រាក់ចំណូលខ្ពស់ ក្នុង​បរិបទទីផ្សារ​ការងារថ្មីនាពេលបច្ចុប្បន្ន និង​អនាគត​។

លោកស្រី សៀ គន្ធា ប្រធាន​សហជីពការងារស្រ្តី​កម្ពុជា លើក​ឡើងថា នៅពេលកម្មករមានជំនាញវិជ្ជាជីៈច្បាស់លាស់ ពួកគេនឹងអាចទទួលបានចំណូលល្អប្រសើរសម្រាប់ការផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រោះការមានជំនាញច្បាស់លាស់នេះ គឺជាទន់មួយនៅពេលពួកគេជួបហានិភ័យក៏មានចំណេះជំនាញអាចរកចំណូលផ្គត់ផ្គង់បានផងដែរ។ លោកស្រីមានប្រសាសន៍បញ្ជាក់ថា បងប្អូនកម្មករ​ត្រូវ​ចេះផ្លាស់ប្តូរ​គំនិត និង​ព្យាយាម​ស្វែង​រក​ចំណេះដឹងថ្មីៗ​ដើម្បី​អភិវឌ្ឍន៍​មុខរបរ​ឱ្យ​បានរីកចម្រើន ដើម្បី​ចូលរួមអភិវឌ្ឍសង្គមជាតិ។

លោកស្រី សៀ គន្ធា ប្រធាន​សហជីពការងារស្រ្តី​កម្ពុជា

ចំណែក​លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មានប្រសាសន៍ថា ការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ នឹង​ធ្វើ​ឱ្យ​កម្មករ​មាន​ចំណេះការងារ​ពិតប្រាកដក្នុងការ​អភិវឌ្ឍជំនាញ ឬអាច​បើក​អាជីវកម្មបានថែមទៀតផង។ ​លោកថា បច្ចុប្បន្ននេះ បើនិយាយ​ពីវិស័យ​កាត់ដេរ លោក​មើលឃើញថា ភាគច្រើន​អ្នក​គ្រប់គ្រង​គឺជាជនបរទេស ពួកគេ​មាន​ប្រាក់ខែច្រើនគុណនឹងមួយ គុណនឹងពីរ ឬគុណនឹងបី, ដូច្នេះ ប្រសិន​បើ​កម្មករ​យើង​មានជំនាញ​ច្បាស់លាស់ នោះយើងនឹងទទួលបានប្រាក់ចំណូល​ខ្ពស់​ដូចគេដែរ។

ការបង្កើនជំនាញ នឹងជួយបង្កើនផលិតភាពបងប្អូនកម្មករ ឈានទៅរកប្រាក់ចំណូលខ្ពស់

សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈលើយុវជនប្រមាណ១លាន៥សែននាក់ដែលរួមមានទាំងកម្មករនេះ គឺជាចំណុចមួយក្នុងចំណោមអនុសាសន៍ចំនួន៥ផ្សេងទៀតដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីធ្វើឱ្យប្រសើរឡើងនៃវិស័យកាត់ដេរជាពិសេសភាពប្រសើរឡើងនៃលក្ខខណ្ឌការងាររបស់កម្មករ និងការបង្កើនលទ្ធភាពការងារក្នុងគោលដៅធ្វើឱ្យប្រសើរឡើងជាលំដាប់នូវជីវភាពរបស់ប្រជាពលរដ្ឋដែលមកពីគ្រួសារងាយរងគ្រោះដែលក្នុងនោះមានកម្មករផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...