ស្ថាប័ន​អប់រំ​ពីរចាប់ដៃគ្នាបង្កើន​ឱកាស​ដល់សិស្ស​កម្ពុជាចូលរួម​ប្រកួត​សមត្ថភាព​នៅលើ​ឆាកអន្តរជាតិ

ស្ថាប័ន​ដែល​ធ្វើ​ការងារ​លើវិស័យ​អប់រំ​ចំនួនពីរ គឺ​​បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប និង​ក្រុមហ៊ុន​ប្រាយ បានចាប់ដៃគ្នា​តាម​រយៈ​ការ​ចុះអនុស្សរណៈ ដោយ​ផ្តល់ឱកាសប្រកួតប្រជែងសមត្ថភាព​សម្រាប់សិស្សានុសិស្សកម្ពុជាទាំងនៅ​ក្នុង​ថ្នាក់ជាតិ និងពិភពលោក។

លោក គង់ សំនៀង ជាអគ្គនាយករង និងប្រធាននាយកប្រតិបត្តិការនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ជារៀងរាល់ឆ្នាំ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបតែងតែរៀបចំកម្មវិធីប្រកួតប្រជែងសម្រាប់សិស្សានុសិស្សគ្រប់កម្រិតសិក្សាទាំងចំណេះទូទៅខ្មែរ ភាសាអង់គ្លេស និងភាសាចិនលើវិញ្ញាសាជាច្រើន ដើម្បីជំរុញសិស្សានុសិស្សឱ្យ​ឧស្សាហ៍ព្យាយាមខិតខំ និងប្រឹងប្រែងរៀនសូត្រ បង្កើតចំណេះដឹងផ្នែកវប្បធម៌ទូទៅឱ្យកាន់តែទូលំទូលាយ បណ្តុះគំនិតច្នៃប្រឌិត ភាពក្លាហាន កិច្ចសហការជាក្រុម និងពង្រឹងសមត្ថភាពលើសិក្សាស្រាវជ្រាវជាដើម។ លើសពីនេះ វេសឡាញក៏បានសម្របសម្រួល ផ្សព្វផ្សាយ និងលើកទឹកចិត្តសិស្សានុសិស្សចូលរួមការប្រកួតប្រជែងសមត្ថភាពជាមួយគ្រឹះស្ថានអប់រំដទៃទៀតកម្រិតថ្នាក់ជាតិ តំបន់ និងពិភពលោកផងដែរ។

លោកអគ្គនាយករងបញ្ជាក់ថា ការចុះអនុស្សារណៈជាមួយស្ថាប័នអប់រំប្រាយនេះ គឺជាការចាប់ដៃគូអប់រំថ្មីមួយបន្ថែមទៀត និងបង្កើនឱកាសកាន់តែច្រើនសម្រាប់សិស្សានុសិស្សចូលរួមប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីបង្ហាញសមត្ថភាព និងចំណេះដឹងសិស្សកម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងទទួលបានបទពិសោធន៍ថ្មីក្នុងប្រកួតប្រជែងជាមួយបណ្តាប្រទេសដទៃទៀត។

លោក Dovlet Klychny នាយកនៃក្រុមហ៊ុនអប់រំប្រាយ បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការជាផ្លូវការនេះ ស្ថាប័នទាំងពីរនឹងសហការផ្សព្វផ្សាយពីកាប្រកួតប្រជែងសមត្ថភាពសិស្សលើផ្នែកភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្ត្រទាំងថ្នាក់ជាតិ និងអន្តរជាតិរួមមាន Angkor Math Competitions, Math Knagaroo, Teenagle, IMEC, International Math Challenge, Young Master Challenge, STEMCO, TIMO, Neo Science ជាដើម ដើម្បីវាស់ស្ទង់ និងពង្រឹងសមត្ថភាពសិស្សានុសិស្សាបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប តាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិលើផ្នែកភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្ត្រ។ ជាងនេះទៅទៀត ស្ថាប័នទាំងពីរក៏ប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតផងដែរ ដើម្បីចូលរួមជួយលើកកម្ពស់គុណភាពវិស័យនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *