ទន្តពេទ្យ ៖ អាយុចន្លោះ ៧ ទៅ១០ឆ្នាំ ជាវ័យល្អ​បំផុត សម្រាប់​ការ​ពត់ធ្មេញ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការពត់ធ្មេញ (Dental Braces) សំដៅទៅលើការពត់តម្រឹមធ្មេញឱ្យស្អាត មានសោភណ្ឌភាព ត្រង់ជួរ ពង្រឹងមុខងារទំពារអាហារ និងការបញ្ចេញសំឡេងបានច្បាស់។ បើតាមសមាគមពត់តម្រង់ធ្មេញសហរដ្ឋអាមេរិក បានណែនាំថា អាយុចាប់ពី ៧ឆ្នាំ គឺជាវ័យល្អបំផុត ក្នុងការពត់ធ្មេញ។

ទន្តបណ្ឌិតឯកទេស ហេង ស្រីនិច ជាសហស្ថាបនិក និង ជាប្រធានផ្នែកពត់តម្រង់ធ្មេញ នៃមន្ទីរព្យាបាលមាត់ធ្មេញ Qualitooth មានប្រសាសន៍ថា អាយុដែលល្អបំផុតសម្រាប់ការពត់ធ្មេញ គឺនៅចន្លោះ ៧ ទៅ១០ឆ្នាំ ព្រោះអំឡុងពេលនេះ ប្រសិនបើអ្នកជំងឺមានបញ្ហាដូចជាធ្មេញដុះខុសជួរ ជាពិសេសគឺ បញ្ហាទម្រង់ឆ្អឹងខុស គឺគាត់អាចពាក់ឧបករណ៍កែឆ្អឹងធ្មេញរបស់គាត់បាន។ អ្នកជំនាញរូបនេះបន្ថែមថា ស្ថានភាពទម្រង់ឆ្អឹងខុសនេះ ប្រសិនបើទុករហូតដល់អ្នកជំងឺពេញវ័យ គឺមានលក្ខណៈស្មុគស្មាញក្នុងការព្យាបាល ដែលអាចឈានដល់ការវះកាត់។

ទន្ទន្តបណ្ឌិតឯកទេស ហេង ស្រីនិច ជាសហស្ថាបនិក និង ជាប្រធានផ្នែកពត់តម្រង់ធ្មេញ នៃមន្ទីរព្យាបាលមាត់ធ្មេញ Qualitooth ។

តើមានកត្តាអ្វីខ្លះ ដែលបុគ្គលម្នាក់គួរសម្រេចចិត្ត​ពត់ធ្មេញ?

បើតាមទន្តបណ្ឌិតឯកទេស ហេង ស្រីនិច ការពត់ធ្មេញគឺចាំបាច់សម្រាប់ ធ្មេញជ្រួសគ្នា ធ្មេញចំពិស ទម្រង់មុខក្រពុង ចង្កាខាងក្រោមលយជាងខាងលើ ធ្មេញចន្លោះ និងនិយាយមិនច្បាស់ ដោយសារធ្មេញមិនត្រូវជួរ។ លោកស្រីបន្តថា ក្រៅពីកែលម្អសម្រស់ និងសោភណ្ឌភាពផ្ទៃមុខឱ្យស្រស់ស្អាត ការពត់ធ្មេញ អាចពង្រឹងសំឡេងរបស់មនុស្សម្នាក់ឱ្យប្រសើរឡើងផងដែរ ព្រោះពេលខ្លះ ធ្មេញរបស់អ្នកជំងឺដុះខុសងាំ ដែលធ្វើឱ្យអណ្តាតរបស់គាត់ពិបាកគន្លាស់, ហេតុនេះ នៅពេលដែលទាញធ្មេញឱ្យត្រូវគ្នាឡើងវិញ អណ្ដាតរបស់គាត់ នឹងងាយស្រួលគន្លាស់ឡើងវិញ។

យ៉ាងណាក៏ដោយ ទន្ទឹមនឹងគុណសម្បត្តិ ដែលបានរៀបរាប់នេះ ទន្តបណ្ឌិតឯកទេស ហេង ស្រីនិច ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន នៃការពត់ធ្មេញផងដែរ ដែលបញ្ហាទាំងនោះមានដូចជា ចំណាយថវិកាច្រើន (ចន្លោះពី ជាង ១ពាន់ដុល្លារ ដល់ ៣ពាន់ដុល្លារ), ការព្យាបាលមានរយៈពេលយូរ ចន្លោះពី ១ឆ្នាំកន្លះ ទៅ៣ឆ្នាំ ដែលទាមទារឱ្យអ្នកជំងឺមានការអត់ធ្មត់ខ្ពស់, ត្រូវផ្លាស់ប្តូរទម្លាប់រស់នៅមួយចំនួន ជាពិសេសផ្អាកការបរិភាគអាហាររឹង, សម្រាប់អ្នកមិនមានទម្លាប់សម្អាតធ្មេញជាប្រចាំ ឬសម្អាតធ្មេញមិនស្អាត អាចប្រឈមនឹងការពុកធ្មេញ និងខូចអញ្ចាញ ហើយបញ្ហាមួយទៀតនោះគឺ សម្រាប់អ្នកមានមុខក្រពុងស្រាប់ នៅពេលដែលពាក់ដែក នឹងធ្វើឱ្យមុខរបស់គាត់ក្រពុងកាន់តែខ្លាំង។

ត្បិតតែការពត់ធ្មេញមិនកំណត់អាយុ ប៉ុន្តែប្រសិនបើអ្នកពត់ធ្មេញនៅអាយុច្រើនពេក ភាពស៊ូរបស់គាត់មិនសូវមាននោះដែរ, ហេតុនេះការពត់ធ្មេញ អាចងាយស្រួលធ្វើសម្រាប់អ្នកដែលមានអាយុចាប់ពី ៥០ឆ្នាំចុះក្រោម។ លើសពីនេះ សម្រាប់អ្នកដែលចង់ពត់ធ្មេញបានស្អាត និងមានសុខភាពល្អ ត្រូវមានទម្លាប់សំខាន់មួយចំនួន គឺ ការតាំងចិត្តខ្ពស់ មានពេលវេលាគ្រប់គ្រាន់សម្រាប់ការព្យាបាល និងមកជួបគ្រូពេទ្យតាមការណាត់ជាប្រចាំ។

ទន្តបណ្ឌិតឯកទេសបន្ថែមថា ក្នុងករណីដែលអ្នកជំងឺមិនសហការជាមួយគ្រូពេទ្យ អំឡុងពេលព្យាបាល ហើយពន្យារពេលពាក់ដែកលើសពីបីឆ្នាំ អាចបណ្ដាលឱ្យអ្នកជំងឺប្រឈមនឹងបញ្ហាទៅវិញ។ បញ្ហានោះគឺ ឬសធ្មេញរបស់អ្នកជំងឺអាចប្រែជាខ្លី ដោយសារធ្មេញទទួលរងនូវកម្លាំងទាញយូរ ហើយបញ្ហាឬសធ្មេញខ្លីនេះ អាចនាំឱ្យធ្មេញរង្គើ ឬជ្រុះតែម្ដង ប្រសិនបើរងការបង្គិចខ្លាំង ឬញ៉ាំអាហាររឹងច្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...