បេក្ខជន៣ក្រុមជាប់ជ័យលាភីស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ”

ក្រោយឆ្លងកាត់ការប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ទាំង២៥ រាជធានី ខេត្ត លើការតាំងពិពណ៌បង្ហាញគម្រោង និងការធ្វើបទបង្ហាញ រយៈពេល៣ថ្ងៃ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញបេក្ខជន៣ក្រុមជាប់ជ័យលាភីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០២៣កន្លងទៅនៅមជ្ឈមណ្ឌលជាតិយុវជន ខេត្តសៀមរាប។

បេក្ខជន៣ក្រុម មកពីខេត្តផ្សេងគ្នាបានជាប់ជ័យលាភីលើគម្រោងរបស់ខ្លួន រួមមាន ជ័យលាភីលេខ១ បានទៅលើខេត្តកែប គម្រោង «ព្រះក្រុងទ្រង់គ្រឿង», ជ័យលាភីលេខ២ បានទៅលើខេត្តព្រះវិហារ គម្រោង «Magical Oil» និងជ័យលាភីលេខ៣ បានទៅលើខេត្តកណ្តាល គម្រោង «Multea-Automatic-Drye»។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ជាវេទិកាមួយដ៏មានសារៈសំខាន់សម្រាប់យុវជនក្នុងការទទួលយកនូវបច្ចេកវិទ្យាថ្មីៗ និងជាសរសៃឈាមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ដើម្បីធ្វើការអនុវត្តជាក់ស្តែងលើទ្រឹស្តីដែលបានសិក្សារៀនសូត្រនៅសាលារៀន ពាក់ព័ន្ធនឹងមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។

យុវជនសតវត្សទី២១ ត្រូវតែយកចិត្តទុកដាក់ និងសិក្សារៀនសូត្រឱ្យបានស៊ីជម្រៅ ដើម្បីបំពេញនូវសក្តានុពល និងរក្សាបាននូវភាពប្រកួត ប្រជែងទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ ជាពិសេស ប្រែក្លាយខ្លួនជាមូលធនមនុស្សប្រកប ដោយថាមពល និងមានសម្បទាចំនួន ៤ គឺ វិជ្ជាសម្បទា បំណិនសប្បទា ចរិយាសម្បទា និង កាយសម្បទា»។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
ប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ”

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បញ្ជាក់បន្ថែមថា បច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថលកំពុងបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ច។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏បច្ចេកវិទ្យាឌីជីថលអាចមានសក្តានុពលខ្ពស់ និងទូលំទូលាយ ផ្តល់លទ្ធភាពឱ្យប្រទេសមួយអាចមានសេដ្ឋកិច្ចលូតលាស់ ឬអភិវឌ្ឍន៍បានយ៉ាងឆាប់រហ័ស និងប្រែក្លាយពីប្រទេសពឹងផ្អែកលើឧស្សាហកម្មប្រពៃណីឱ្យទៅជាឧស្សាហកម្មទំនើបក្នុងរយៈពេលដ៏ខ្លីបាន។ ដូច្នេះយើងត្រូវយកចិត្តទុកដាក់តាមដាន និងចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីនានារបស់អនុវិស័យការអភិវឌ្ឍយុវជន អភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សប្រកបដោយថាមពល។

គួរជម្រាបជូនថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ រៀបចំឡើងក្នុងគោលបំណង ជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ឱ្យបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងលើការសិក្សា និងស្រាវជ្រាវមុខជំនាញទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ម្យ៉ាងទៀត ត្រូវមានការលើកទឹកចិត្តដល់យុវជនឱ្យមានគំនិតផ្ដួចផ្ដើមបង្កើតថ្មី និងច្នៃប្រឌិត និងផ្ដល់ឱកាសឱ្យយុវជនបានចែករំលែកបទពិសោធន៍ និងបង្ហាញស្នាដៃរបស់ខ្លួនទៅដល់យុវជនដទៃទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...