ស្មារតីកីឡារបស់កីឡាការិនី ប៊ូ សំណាង ផ្ទុះការចាប់អារម្មណ៍ដល់សម្ដេចតេជោ

កីឡាការិនីអត្តពលកម្មជម្រើសជាតិកម្ពុជា ប៊ូ សំណាង មិនត្រឹម​តែ​ឆក់យកបេះដូងប្រជាជនខ្មែររាប់លាននាក់ ឱ្យកោតសរសើរ និងមានមោទនភាពចំពោះស្មារតីកីឡារបស់នាង ក្រោយ​កីឡាការិនីរូបនេះតស៊ូ​រត់កាត់ភ្លៀង រហូត​ដល់ទី បើទោះបីជាដឹងថា លទ្ធផល​ចាញ់គេទៅហើយក្តី ហើយ​ពេលនេះ ទឹកចិត្ត​តស៊ូរបស់នាង​ក៏​បានទាក់ទាញ​ចំណាប់អារម្មណ៍​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជាថែមទៀត។

តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅថ្ងៃរសៀលទី ១០ ខែឧសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរថា បើទោះបីជាសម្ដេច បាននិងកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី តែសម្តេចក៏នៅបន្តតាមដានការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា ។ សម្តេចបន្តថា «រឿងដែលគួរឱ្យចាប់អារម្មណ៍ គឺកីឡាការនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ ទោះជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។» ហេតុនេះ ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់របស់អត្តិពលិករូបនេះ សម្ដេច និងសម្ដេចកិត្តិព្រឹត្តិបណ្ឌិត បានជួយឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់នាង។ ដោយសម្ដេចបានណែនាំឱ្យ លោក សេង ទៀង យកថវិកាជូនកីឡាការិនី ប៊ូ សំណាង ដោយផ្ទាល់ដៃ។

លើសពីនេះ កាលពីព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងសប្បុរសជនមួយចំនួន ​ក៏បានឧបត្ថម្ភថវិកាដល់កីឡាការិនី​ ប៊ូ សំណាងផងដែរ ដើ​ម្បីជាការលើកទឹកចិត្តដល់អត្តពលិករូបនេះ ដែលបានខិតខំប្រឹងប្រែងប្រកួតលើវិញ្ញាសារត់ប្រណាំងដោយជោគជ័យ បើទោះជាមិនទទួលបានមេដាយក៏ដោយ។

គួរជម្រាបជូនថា កីឡាការិនី ប៊ូ សំណាង បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន អ្នកសារក្នុងស្រុក និងក្រៅស្រុក ក្នុងអំឡុងពេលកីឡាការនីរូបនេះ ចូលរួមប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥,០០០ម៉ែត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលពេលនោះស្ថិតក្រោមដំណក់ទឹកភ្លៀង ប៉ុន្តែ សំណាង បានបង្ហាញនូវសេចក្ដីតស៊ូព្យាយាម និងជំនះរត់រហូតដល់ទីទាំងស្រក់ទឹកភ្នែក ស្មារតីកីឡារបស់ សំណាង បានក្លាយជារូបភាពតំណាងប្រទេសកម្ពុជា ដែលមានកេរ្តិ៍ឈ្មោះជា «ប្រទេសតូច តែមានបេះដូងធំ»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ