ភ្នំពេញ – នាយកសាលាល្អ គឺជាអ្នកដឹកនាំល្អចូលរួមអភិវឌ្ឍវិស័យអប់រំ និងគ្រប់គ្រងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមគ្នានេះ ការកសាងចក្ខុវិស័យសាលារៀន ការបង្កើតចំណុចគោលដៅសាលារៀន ការបង្កើតវប្បធម៌ និងបរិយាកាសសាលារៀនមានផលិតភាព ការដឹកនាំការរៀន និងបង្រៀន ការយកចិត្តទុកដាក់ដល់លទ្ធផលសិក្សារបស់សិស្ស និងការពង្រឹងសមត្ថភាពរបស់ខ្លួនឯងជាប្រចាំ ជាលក្ខណសម្បត្តិរបស់នាយកសាលាល្អដែលត្រូវតែមាន។
បើតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងទិវាអបអរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២២ បានលើកឡើងពីលក្ខណៈសម្បត្តិ ១២ចំណុចរបស់នាយកសាលាល្អ ដោយរួមមាន៖
ទី១- ការកសាងចក្ខុវិស័យសាលារៀន។
ទី២- ការបង្កើតចំណុចដៅសាលារៀន ការដាក់ចេញក្តីរំពឹងទុកខ្ពស់ និងការបែងចែកភារកិច្ចច្បាស់លាស់ ដោយធ្វើការងារជាក្រុម (ការរៀបចំផែនការសាលារៀន ការអនុវត្តការងារ និងត្រួតពិនិត្យអង្គភាព ការគ្រប់គ្រង និងវិភាគទិន្នន័យ ក្នុងគោលដៅបំពេញការងារ ធានាបាននូវការកែលម្អជាប្រចាំនៅក្នុងសាលារៀន)។
ទី៣- ការបង្កើតវប្បធម៌ និងបរិយាកាសសាលារៀនមានផលិតភាព និងគាំទ្រដល់ការរៀន និងបង្រៀន (ការកំណត់ឧត្តមានុភាពនិងតម្លៃជាមូលដ្ឋានរបស់អង្គភាព ការលើកទឹកចិត្តឱ្យបុគ្គលិកសួរសំណួរ និងការរៀបចំប្រជុំជាប្រចាំ ដើម្បីលើកកម្ពស់ការផ្តល់មតិយោបល់ និងចែករំលែកការឆ្លុះបញ្ចាំង)។
ទី៤- ការផ្តល់ធនធានប្រកបដោយយុទ្ធសាស្ត្រត្រឹមត្រូវ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី៥- ការដឹកនាំការរៀន និងបង្រៀន ប្រកបដោយគុណភាព សំដៅលើការលើកកម្ពស់ នវានុវត្តន៍ខាងផ្នែកបញ្ញា, ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី ការគាំទ្រជាបុគ្គល, ការពង្រឹងក្រុមបច្ចេកទេស ដែលជួយគាំទ្រដល់សហគមន៍វិជ្ជាជីវៈគ្រូបង្រៀន ដែលជួយគ្រូរៀនសូត្រពីគ្នាទៅវិញទៅមក ផ្លាស់ប្តូរបទពិសោធ និងវិធីសាស្ត្រថ្មីៗ និងពង្រឹងកិច្ចសហការរវាងគ្រូ។ ការរៀនសូត្រពីសាលាល្អផ្សេងទៀត ការផ្លាស់ប្តូរបទពិសោធជាមួយគ្រូផ្សេងទៀត ការសម្របសម្រួលខ្លួនទៅនឹងការផ្លាស់ប្តូរនៃបរិស្ថាន ការផ្លាស់ប្តូរគោលដៅ នីតិវិធី កម្មវិធីសិក្សា និងដឹកនាំបុគ្គលិក ដើម្បីសម្រេចបានតាមគោលដៅ។
ទី៦- ការយកចិត្តទុកដាក់ដល់លទ្ធផលសិក្សារបស់សិស្ស។
ទី៧- ការពង្រឹងសមត្ថភាពរបស់ខ្លួនឯងជាប្រចាំ ការពង្រឹងសមត្ថភាព ស្ថាប័នរបស់សាលារៀន និងសមត្ថភាពដឹកនាំរបស់គ្រូ ដោយការគាំទ្រ និងលើកទឹកចិត្តដល់ការអភិវឌ្ឍវិជ្ជាជីវៈ ការលើកកម្ពស់បំណិនរបស់គ្រូបង្រៀន។

ទី៨- ការបង្កើតទំនាក់ទំនងល្អជាមួយតួអង្គផ្សេងទៀតក្នុងប្រព័ន្ធអប់រំ ដូចជា សហគមន៍នាយកសាលា (Community of Practitioners) ការិយាល័យអប់រំស្រុក មន្ទីរអប់រំ និងក្រសួងអប់រំ ដើម្បីបង្កើតវប្បធម៌នៃការកែលម្អ តាមរយៈការចែករំលែកបទពិសោធ នៅក្នុងប្រព័ន្ធបណ្តាញសង្គម និងការចូលរួមក្នុងសិក្ខាសាលា និងសន្និសីទផ្សេងៗ ការជួយដល់សាលាផ្សេងទៀត។
ទី៩- ការរៀបចំបរិស្ថានសាលារៀនឱ្យបានល្អ និងមានសុវត្ថិភាព។
ទី១០- ការធានានូវការចូលរួមក្នុងការសម្រេចចិត្ត ការទទួលស្គាល់ ការពិគ្រោះយោបល់ និងដោះស្រាយវិវាទ ដោយផ្តោតលើការកែលម្អទំនាក់ទំនងជួយមនុស្ស សហការ ធ្វើការជាក្រុម និងបង្កើតឱ្យបុគ្គលិក ស្រទ្បាញ់ និងខំធ្វើការបម្រើអង្គភាព។
ទី១១- ការផ្តោតលើការកែលម្អ និងផ្លាស់ប្តូរ ការតាមដាន និងវាយតម្លៃព្រឹត្តិការណ៍ខាងក្រៅ ដាក់ចេញជាទស្សនវិស័យ ស្នើកម្មវិធី និងជម្រើសផ្សេងទៀត ត្រៀមរៀបចំការផ្លាស់ប្តូរ និងបង្កើតក្រុមគាំទ្រ និងអនុវត្តការផ្លាស់ប្តូរ។
ទី១២- ការបង្កើតទំនាក់ទំនងល្អជាមួយមាតាបិតា សហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......
កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់គ្រូបង្រៀនកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យ នៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុន...
ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2023
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/07/2023
កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...
ឱកាសអាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....
អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2025
សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...




























