លក្ខណៈសម្បត្តិ ៤ចំណុចរបស់គ្រូបង្រៀនមានស្ដង់ដាវិជ្ជាជីវៈ

ភ្នំពេញ – គ្រូបង្រៀនមានសក្តានុពលឆ្លើយតបទៅនឹងស្តង់ដាវិជ្ជាជីវៈគូបង្រៀន អាចជួយអភិវឌ្ឍខ្លួន ជួយគ្រូបង្រៀនដទៃទៀតក្នុងសាលា ជាពិសេសជួយឱ្យសិស្សទទួលបានការសិក្សាប្រកបដោយគុណភាពនិងប្រសិទ្ធភាព ព្រមទាំងបង្កើនលទ្ធផលសិក្សារបស់សិស្ស។ ទន្ទឹមគ្នានេះ ចំណេះដឹងវិជ្ជាជីវៈ ការប្រតិបត្តិវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈ និងសីលធម៌វិជ្ជាជីវៈ ជាលក្ខណៈសម្បត្តិស្ដង់ដាវិជ្ជាជីវៈគ្រូបង្រៀន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា កាលពីថ្ងៃអង្គារ៍កន្លងទៅ ។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ ឯកឧត្តមបណ្ឌិត ចាន់ សុភា មានប្រសាសន៍ថា លក្ខណៈសម្បត្តិគ្រូបង្រៀនដែលមានស្ដង់ដាវិជ្ជាជីវៈ រួមមាន ទី១. មានចំណេះដឹងវិជ្ជាជីវៈ គឺគ្រូបង្រៀនត្រូវដឹងអំពីសិស្ស មានចំណេះដឹងខ្លឹមសារមេរៀន ដឹងអំពរបៀបរៀនរបស់សិស្ស ចំណេះដឹងភាសាបរទេស ព្រមទាងចេះប្រើប្រាស់បច្ចេកវិទ្យា (ITC)។ បន្ថែមពីនេះ ទី២. ការប្រតិបត្តិវិជ្ជាជីវៈ គឺគ្រូបង្រៀនត្រូវធ្វើផែនការ និងពិនិត្យតាមដាន វាយតម្លៃលទ្ធផលសិក្សា ការគ្រប់គ្រងបរិស្ថានសិក្សា និងវិធីសាស្រ្តបង្រៀន។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ចាន់ សុភា បានបន្តថា​ ទី៣. ការសិក្សាវិជ្ជាជីវៈ គឺគ្រូបង្រៀនតរូវស្វ័យសិក្សា វាយតម្លៃការបង្រៀន អភិវឌ្ឍខ្លួនឯង និងរៀបចំផែនការស្វ័យសិក្សា និងការអភិវឌ្ឍចំណេះដឹង ITC បម្រើឱ្យការបង្រៀន ចូលរួមកែលម្អការបង្រៀន ពង្រឹងបំណិនទាក់ទង សិក្សាស្រាវជ្រាវ និងពង្រឹងសកម្មភាពសិក្សាវិជ្ជាជីវៈ។ និងទី៤. សីលធម៌វិជ្ជាជីវៈ គឺគ្រូបង្រៀនយកចិត្តទុកដាក់និងថែរក្សាសិស្សដើម្បីប្រយោជន៍សិស្ស និងសង្គម ប្តេជ្ញាចិត្ត និងចូលរួមចំណែកក្នុងវិជ្ជាជីវៈគ្រូបង្រៀនដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ លើសពីនេះ អាកប្បកិរិយាវិជ្ជមានជាគំរូប្រកបដោយសីលធម៌ និងមានទំនាក់ទំនងដោយសុខដុមជាមួយសិស្ស និងសហគមន៍ មានយុត្តិធម៌ និងតម្លាភាព។

ឯកឧត្តមបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា

“គ្រូបង្រៀនល្អដែលក្រសួងជ្រើសរើស ត្រូវមានចំណេះដឹងទូទៅ ចំណេះដឹងវិជ្ជាជីវៈ មានឯកសារមេរៀនមុននឹងបង្រៀនសិស្ស ត្រូវមានគុណតម្លៃដែលជាជនគំរូនៅក្នុងថ្នាក់រៀន និងក្នុងសាលារៀន”

ឯកឧត្តមបណ្ឌិត ចាន់ សុភា បញ្ជាក់បន្ថែមថា គ្រូបង្រៀនល្អត្រូវមានសីលធម៌វិជ្ជាជីវៈ ឱ្យតម្លៃទៅលើវិជ្ជាជីវៈ ឱ្យតម្លៃទៅលើមនុស្ស ជាពិសេស គឺសិស្សនៅក្នុងថ្នាក់រៀន និងជាជនដែលមានអកប្បកិរិយាថ្លៃថ្នូរក្នុងការបំពេញការងារទាំងនៅក្នុងសាលារៀន នៅក្នុងសហគមន៍ និងនៅក្នុងសង្គមជាតិផងដែរ។ ឯកឧត្តមបណ្ឌិត បន្តថា គ្រូបង្រៀនត្រូវមានជំនាញច្បស់លាស់ទៅលើវិជ្ជាជីវៈគ្រូបង្រៀន ត្រូវស្គាល់សិស្សឱ្យបានច្បាស់នៅក្នុងថ្នាក់ បង្រៀនសិស្សទៅតាមតម្រូវការរបស់សិស្ស ជាចំណុចសំខាន់មួយដែលគ្រូត្រូវប្រើប្រាស់វិធីសាស្រ្ត ល្បិចបង្រៀនឱ្យបានច្រើននៅក្នុងថ្នាក់រៀន ដើម្បីបំពេញភាពខុសគ្នានៃការទទួលបានរបស់សិស្ស។

គួរជម្រាបជូនថា គ្រូបង្រៀន និងនាយកសាលាចំនួន១៨រូប និងសាលារៀនចំនួន៥ បានទទួលពានរង្វាន់សម្តេចតេជោ សែន  សម្រាប់ជ័យលាភី នាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ និងពានរង្វាន់សាលាស្អាត ឆ្នាំសិក្សា ២០២០-២០២១។

គួររំលឹកថា ចាប់ពីឆ្នាំសិក្សា២០១៣-២០១៤ ក្រសួងបានជ្រើសគ្រូបង្រៀនល្អ នាយកសាលាល្អសាលារៀនស្អាត ពិសេសសម្រាប់អនុវិស័យការអប់រំបឋមសិក្សា ផ្តោតលើគ្រូបង្រៀនល្អភាសាខ្មែរនិងគណិតវិទ្យាថ្នាក់ទី១ ទី២ និងទី៣ ដែលមានលក្ខណៈវិនិច្ឆ័យនិងយន្តការនៃការជ្រើសរើសមួយច្បាស់លាស់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog