លក្ខណៈសម្បត្តិ ៥យ៉ាងរបស់គ្រូបង្រៀនឆ្លាតវៃក្នុងយុគសម័យឌីជីថល

ភ្នំពេញ៖ បច្ចុប្បន្នបច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យអប់រំ ខណៈគ្រឹះស្ថានសិក្សាទូទាំងប្រទេសកំពុងងាយមកចាំអារម្មណ៍លើការសិក្សាតាមប្រព័ន្ធ​អន​ឡាញ។ ទន្ទឹមនឹងនេះដែរ គ្រូបង្រៀនជាបុគ្គលសំខាន់ចូលរួមជំរុញប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យកាន់តែប្រសើ ទាំងការបង្រៀននិងរៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ តាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌល៤.០ ខាងក្រោមនេះជាបំណិនវិជ្ជាជីវៈប្រាំចំណុចក្នុងនាមជាអ្នកអប់រំយុគ​សម័យឌីជីថលនេះត្រូវប្រកាន់ខ្ជាប់។

Young asian teacher teaching students at classroom.

១. ចំណេះដឹងរឹងមាំ និងទូលំទូលាយ៖ គ្រូបង្រៀនត្រូវមានចំណេះដឹងទូលំទូលាយទាំងជំនាញឯកទេស និងចំណេះដឹងទូទៅក្នុងការបង្ហាត់បង្រៀន។ លើសពីនេះ គ្រូបង្រៀនត្រូវមានចំណេះដឹងផ្នែកចិត្តគរុកោសល្យ ចំណេះដឹងអំពីខ្លឹមសារមេរៀន និងចំណេះដឹងអំពីរបៀបបង្រៀនសិស្ស។ ទន្ទឹមនឹងនេះ គ្រូបង្រៀនត្រូវមានចំណេះដឹងផ្នែកភាសាបរទេស ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវឯកសារបរទេសជំនួយដល់ការសិក្សាលើមុខវិជ្ជាថ្មីៗ។

២. បំណិនវិជ្ជាជីវៈ៖ គ្រូបង្រៀនត្រូវធ្វើការស្រាវជ្រាវគ្រប់គ្រងបរិស្ថានសិក្សា និងតាមដានលទ្ធផលសិក្សារបស់សិស្ស។ លើសពីនេះ អនុវត្តវិធីសាស្រ្ដបង្រៀនសម្បូរបែបទាំងទ្រឹស្ដីអាកប្បកិរិយា ទ្រឹស្ដីសតិបញ្ញា និងទ្រឹស្ដីបង្រៀនតាមបែបស្ថាបនា។ ដូចគ្នា គ្រូបង្រៀនត្រូវមានសមត្ថភាពអប់រំសិស្សឱ្យក្លាយទៅជាពលរដ្ឋល្អ ជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់កសាងប្រទេសជាតិ និងអភិវឌ្ឍសង្គមជាតិឱ្យមានរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស។

៣. អភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ ៖ គ្រូបង្រៀនត្រូវផ្សារភ្ជាប់ការអភិវឌ្ឍវិជ្ជាជីវៈទៅនឹងគន្លងអាជីព និងចូលរួមក្នុងសហគមន៍សិក្សាវិជ្ជាជីវៈឱ្យបានច្រើន។ ការចូលរួមនេះ ដើម្បីកែលម្អការសិក្សារបស់សិស្ស បង្កើតវប្បធម៌កិច្ចសហការរបស់គ្រូ និងផ្ដោតលើលទ្ធផលនៃការសិក្សារបស់សិស្ស។ យ៉ាងណាមិញ គ្រូបង្រៀនត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួននៅក្នុងការបង្រៀនជានិច្ច និងយកបទពិសោធន៍ល្អៗនេះទៅបង្ហាត់បង្ហាញសិស្សផងដែរ។

៤. សីលធម៌វិជ្ជាជីវៈ៖ គ្រូបង្រៀនត្រូវយកចិត្តទុកដាក់ និងថែរក្សាសិស្សដោយបង្ហាញអាកប្បកិរិយាវិជ្ជមានជាគម្រូប្រកបដោយសីលធម៌ និងមានទំនាក់ទំនងល្អជាមួយសិស្ស និងសហគមន៍។ លើសពីនេះ គ្រូបង្រៀនផ្ទាល់ត្រូវមានចំណេះដឹងរស់នៅធ្វើជាបុគ្គលគំរូល្អក្នុងសង្គម ដើម្បីឱ្យសង្គមមួយមានសីលធម៌ក្នុងការរស់នៅល្អ។ គ្រូបង្រៀនត្រូវប្រកាន់ខ្ជាប់ព្រហ្មវិហារធម៌ យុត្តិធម៌ និងតម្លាភាពជាមួយសិស្សគ្រប់ៗគ្នា។

៥. បំណិនឌីជីថល៖ គ្រូបង្រៀនត្រូវសិក្សាពីចំណេះដឹងបច្ចេកវិទ្យា មានចំណេះដឹងបច្ចេកវិទ្យា និងចេះពីរបៀបប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងការបង្រៀន។ យ៉ាងណាមិញ ប្រព័ន្ធគរុកោសល្យនៃសាលារៀនឆ្លាតវៃត្រូវមានសមាសភាពចំនួនប្រាំពីរ រួមមាន អភិបាលកិច្ច វិធីសាស្រ្តបង្រៀនថ្មី បច្ចេកវិទ្យា ប្រព័ន្ធប្រឹក្សាគរុកោសល្យនៅសាលារៀនឆ្លាតវៃ ការរៀបចំថ្នាក់រៀននិងសម្ភារៈ សហគមន៍សិក្សាវិជ្ជាជីវៈ និងបណ្ណាល័យសតវត្សទី២១៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។