ការនាំកុមារលេងល្បែងសប្បាយៗជំរុញដល់ការលូតលាស់ និងសុខភាពល្អ

ការនាំកុមារលេងហ្គេម ឬសកម្មភាពនាំទៅរកការកម្សាន្តរីករាយ វាមិនត្រឹមតែជាការលេងធម្មតានោះទេ ប៉ុន្តែវាក៏បានផ្តល់នូវសុខភាពល្អ ការវិវឌ្ឍន៍របស់ពួកគាត់ផងដែរ ។ ការនាំលេងមានទម្រង់ច្រើនប្រភេទ និងផ្តល់ឱកាសពង្រឹងថាមពលខួរក្បាល និងរបៀបរស់នៅរបស់កុមារ មានភាពលូតលាស់ទៅមុខបានល្អ។ ការសិក្សាមួយបានបង្ហាញថា ការលេងកម្សាន្តជួយអភិវឌ្ឍន៍សមត្ថភាពក្នុងការធ្វើផែនការ ចេះសហការណ៍ជាមួយអ្នកដទៃ និងចេះគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន។ បន្ថែមពីនោះ ការលេងក៏ជួយពង្រឹងភាសា ការនិយាយស្ដី ការគណនា និងជំនាញសង្គម ព្រមទាំងអាចដោះស្រាយបញ្ហាតាងតឹងបានមួយចំណែកដែរ។ ដូច្នេះតើកុមារត្រូវលេងហ្គេមប្រភេទណាខ្លះ?

យោងតាម គេហទំព័រ Healthychildren បានឱ្យដឹងថា ការលេងហ្គេម ក៏ចាំបាច់ត្រូវមានការកំណត់របៀបទៅតាមអាយុកាល ឬវ័យផងដែរ មានដូចជា៖

គិតចាប់ពីថ្ងៃកើតរហូតដល់អាយុ៦ខែ ៖ ចំណុចទី១គឺការចាប់ផ្តើមលេងដំបូង គឺការនាំក្មេងសើចឱ្យបានច្រើន តាមរយៈការបង្ហាញស្នាមញញឹមរបស់មនុស្សធំ គឺជះឥទ្ធិពលទៅកាន់ក្មេងឱ្យចេះសើចតាម ដែលវាមិនខុសពីការបង្រៀនពួកគេឱ្យចេះសើច និងបង្កើនការទាក់ទងទៅកាន់មនុស្សជុំវិញខ្លួន ដោយពង្រឹងបានសុខភាពផ្លូវចិត្តទៅកាន់កុមារ។

បន្ថែមពីនោះ ការលេងដោយព្យាយាមធ្វើត្រាប់តាមពួកគេ ដោយធ្វើជានិយាយទៅកាន់កូនៗ តាមរយៈការសំដែងខ្លួនឯងជាសំឡេងទារក ព្រោះកាលដែលធ្វើបែបនេះជួយឱ្យពួកគេចាប់ផ្តើម ចេះបញ្ចេញអាការៈ បង្កើតកិច្ចសន្ទនាជាមួយមនុស្សជុំវិញខ្លួន។ អនុវត្តន៍បែបនេះយូរៗនឹងជួយពង្រឹងបាននូវជំនាញទំនាក់ទំនងសង្គមទៅកាន់ពួកគេ។ គន្លឹះមួយទៀតគឺការបង្ហាញរបស់លេងដែលមានពណ៌ចម្រុះទៅកាន់ទារក ដើម្បីជួយឱ្យពួកគេអាចមានអារម្មណ៍ថា ទទួលបានបទពិសោធន៍ថ្មី និងជំរុញស្មារតីឱ្យចង់ដឹង ចង់ឮបន្ថែម។  ការលេងជាមួយក្មេងដែលមានវ័យគិតចាប់ពីថ្ងៃកើតរហូតដល់អាយុ៦ខែ ទៅតាមរបៀបខុសៗគ្នា ក៏ធ្វើឱ្យពួកគេអាចយល់ពីពិភពលោកបានទូលាយជាងមុន តាមរយៈហ្គេមដែលមានមុំផ្សេងៗគ្នា។

អាយុចាប់ពី ៧ខែ ទៅ ១២ខែ ៖ រក្សាកូនឱ្យនៅកន្លែងមួយដែលមានសុវត្ថិភាព និងផាសុកភាព ប៉ុន្តែផ្តល់ឱកាសឱ្យពួកគាត់ លេងដោយការប្រឈមនឹងបញ្ហាខ្លះ បូករួមនឹងការដាក់កិច្ចប្រឹងប្រែង។ ឧទាហរណ៍ នៅពេលដែលកុមារធ្វើឱ្យជ្រុះរបស់លេងទៅក្រោម ឬខ្ទាតឆ្ងាយដៃ លោកអ្នកគួរដាក់របស់ថ្មីបន្ថែមក្បែរៗនោះ ប៉ុន្តែឱ្យគេទាញយកចេញដោយខ្លួនឯង ដូច្នេះមុននឹងបានរបស់នីមួយៗមកលេង គេបានប្រើប្រាស់កម្លាំងក្នុងការទាញយក ដែលកត្តានេះ ជាទម្លាប់ឱ្យពួកគេមានកិច្ចខិតខំ។ មានហ្គេមមួយប្រភេទទៀតដែលអាចនាំកុមារវ័យនេះឱ្យលេងគឺ ការយកកញ្ចក់ដាក់នៅខាងមុខពួកគាត់ ដើម្បីជំរុញឱ្យក្មេងបញ្ចេញអកប្បកិរិយាប្លែកៗចេញមកក្រៅ។

ចំណែកឯហ្គេមមួយប្រភេទទៀត គឺការលេងបិទពួន ក្នុងន័យនេះចង់សំដៅថា តម្រូវឱ្យមនុស្សធំយកដៃទាំងពីរបិទមុខ និងភ្នែក ហើយបើកវិញដោយនិយាយថា វូមវៈអឺ! ឬក៏និយាយទៅតាមបែបរៀងៗខ្លួន ដើម្បីឱ្យកុមារសើចសប្បាយ ។ ម្យ៉ាងវិញទៀត ការបិទភ្នែក ហើយរត់ពួន ឬក៏ការលាក់អ្វីមួយ ដោយធ្វើឱ្យពួកគេដើររក។ ការលេងរបៀបនេះ ជួយឱ្យកុមារ មានគំនិតក្នុងការព្យាយាមស្វែងរក ពេលដែលបាត់របស់អ្វីមួយ តួយ៉ាងដូចជារបស់លេង( Toy )។ ចំពោះក្មេងអាយុចាប់ពី ៧ខែ ទៅ ១២ខែ អ្នកអាចនាំពួកគេទៅលេងលើសួន ឬស្មៅ ក៏ជាការល្អដល់សុខភាពរបស់ពួកគេ។

ក្មេងមានអាយុចាប់ពី ១ឆ្នាំ ដល់ ៣ឆ្នាំ ៖ សម្រាប់ក្មេងវ័យនេះ ជាធម្មតាតែងតែត្រូវការទទួលបានការសិក្សា និងការជួបជាមួយ​មនុស្សនៅខាងក្រៅ ដូច្នេះអ្វីដែលអាចធ្វើបាន គឺជ្រើសសាលារៀន ជាពិសេសសាលាមត្តេយ្យណាដែលមានទីតាំងសម្រាប់កុមារលេង។ មួយវិញទៀត ត្រូវផ្តល់ឱកាសឱ្យកូនមានទំនាក់ទំនងជាមួយអ្នកដទៃ លេងបាយឡុកបាយឡ ការច្រៀង ឬក៏លេងភ្លេង និងអនុញ្ញាតឱ្យពួកគាត់ លេងល្បែង ដែលធ្វើឱ្យរាងកាយមានចលនាដូចជា លេងលោត ដើរ ឬរត់ ដើម្បីសុខភាព និងការពង្រឹងកម្ពស់។ វ័យកុមារចាប់ពី១ឆ្នាំ ដល់ ៣ឆ្នាំ ក៏ត្រូវការមនុស្សធំអានសៀវភៅជាមួយដើម្បីការកម្សាន្ត និងអនុវត្តន៍។ ឧទាហរណ៍ យកសៀវភៅរឿងនិទានមកអានជាមួយក្មេង ហើយកំឡុងពេលអានសួរពួកគេថា មានអ្វីកើតឡើងនៅទំព័របន្ទាប់ទៀត ដើម្បីឱ្យពួកគេមានសមត្ថភាពក្នុងការគិតទុក។ អាយុចាប់ពី ៤ឆ្នាំ ទៅ ៦ឆ្នាំ ៖ ក្នុងវ័យនេះ សូមអនុញ្ញាតឱ្យពួកគេ ច្រៀង រាំ គូសគំនូរ ប្រាប់ពីដំណើរសាច់រឿងអ្វីមួយទៅកាន់ពួកគាត់ នាំលេងល្បែងដែលមានការស្រមើស្រមៃ បង្រៀនឱ្យចេះបែងចែកអំពីជំនឿនៅក្នុងហ្គេម និងជីវិតពិត។ អ្វីដែលអាណាព្យាបាល ត្រូវយកចិត្តទុកដាក់ដែរ គឺការកំណត់ពេលសម្រាប់កូនក្មេងក្នុងការធ្វើអន្តរកម្មជាមួយអ្នកដទៃ។ រក្សាតុល្យភាពរបស់កូនក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់ពេលវេលានៅលើអេក្រង់។ ហើយជាចុងក្រោយលើកទឹកចិត្តឱ្យពួកគាត់ចេះកម្សាន្តនឹងការងារសាលា៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]