ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ៖ វិស័យ​ឯកជនជា​ចំណែក​យ៉ាង​សំខាន់ ក្នុងការ​ពង្រឹងវិស័យ​សិក្សា​ធិការ​នៅ​កម្ពុជា

ក្នុង​ឱកាស​ចូលរួម​សម្ពោធ​ដាក់​ដំណើរ​ការ​ជាផ្លូវ​ការ​សាលា​រៀន​វ៉េស្ទឡាញន៍ សាខាទី១២ ក្រុងច្បារមន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា វិស័យ​ឯកជន បាន​ចូលរួម​បដិភាគ​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ពង្រឹងវិស័យ​សិក្សា​ធិការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ឡែក​ក៏​មាននៅ​ក្នុង​ខេត្តកំពង់ស្ពឺផងដែរ។

បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បច្ចុប្បន្ននេះ​នៅ​ខេត្តកំពង់ស្ពឺ មាន​សាលារៀនសរុបចំនួន ៦៤៤សាលា ក្នុងនោះ​ពីកម្រិតមត្តេយ្យសិក្សា រហូត​ដល់បឋមសិក្សា​មាន​ប្រមាណជាង ៣រយសាលា ហើយ​ក្នុង​ចំណោម​សាលា​ទាំង​ជាង​៣រយនេះ ក៏​មានសាលា​វិស័យ​ឯកជនចូលរួមផងដែរ។ ឯកឧត្តមបញ្ជាក់ថា ការ​ចូលរួមរបស់វិស័យ​ឯកជន ពិសេស​លើវិស័យ​សិក្សា​ធិការ ធ្វើ​ឱ្យ​គុណភាព​វិស័យ​អប់រំ​មានការ​រីកចម្រើន ដើម្បី​ឱ្យ​កូន​ខ្មែរជំនាន់ក្រោយ​មានសមត្ថភាពគ្រប់គ្រាន់ មិន​ចាញ់ប្រទេស​នៅ​តំបន់អាស៊ាន ក៏​ដូចជាពិភពលោក។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា វិស័យអប់រំ គឺជាវិស័យអាទិភាពក្នុងចំណោមវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាលព្រោះថាការអប់រំ គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍវិស័យផ្សេងៗទៀតដែលធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនជាបន្តបនន្ទាប់។

លោកឧកញ៉ា ប៉ិច បូឡែន បានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការដៃគូវិនិយោគ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅតាមបណ្តាខេត្តបន្ថែមរួមមាន ខេត្តបាត់ដំបង ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ។ ហើយសម្រាប់ខេត្តកំពង់ស្ពឺ ក្រៅពីបណ្តាញសាលារៀនវ៉េស្ទឡាញន៍ សាខាទី១២ ក្រុងច្បារមននេះ វេសឡាញគ្រោងនឹងពង្រីកសាខាបន្ថែមទៀតនៅតាមបណ្តាស្រុក ជាពិសេសគឺការពង្រីកសាលារៀនសហគមន៍២១ ដែលផ្តោតទៅលើការអប់រំជំនាញវិជ្ជាជីវៈ ក្នុងទិសដៅចូលរួមអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ជាយក្រុង និងបណ្តាស្រុក។

សូម​បញ្ជាក់ថា សាលារៀន​វ៉េស្ទឡាញន៍ ក្រុងច្បារមន ត្រូវ​រួមបង្កើត​ឡើង​​ដោយ​គំនិត​ផ្តួចផ្តើម​របស់លោកឧកញ៉ា ប៉ិច បូឡែន​ រួមជាមួយ​បញ្ញាវ័ន្ត​ខ្មែរ​ និង​អ្នក​វិនិយោគ​មួយ​ក្រុមដែល​ស្រឡាញ់​ការអប់រំ ដើម្បីផ្តល់​ការ​អប់រំ​ប្រកប​ដោយ​គុណភាព និង​កម្មវិធី​សិក្សា​ប្លែក​ឱ្យ​ឆ្លើយតប​នឹង​ការ​គាំទ្រ​សេវាកម្ម​អប់រំ​ពីសំណាក់​មាតាបិតា និងសិស្សានុសិស្ស។

សាលា​រៀន៉វេស្ទឡាញន៍ សាខាទី១២ ទទួលកុមារ​ចាប់ពីអាយុ​១៨ខែឡើងទៅ ដោយ​បាន​រៀបចំ​ធ្វើ​កំណែ​ទម្រង់កម្មវិធីសិក្សា ផ្តោត​ទៅ​លើ​ការ​បង្រៀន​ភាសា​ចំនួន៣ជាគោល គឺ ភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន ព្រមទាំង​បញ្ចូលចំណេះដឹងបច្ចេកវិទ្យា និងឌីជីថល ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ក៏​ដូចជា​ការបណ្តុះ​សិស្ស​ឱ្យ​ចេះ​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ សហគមន៍ និង​ការ​អប់រំ​សីលធម៌ពលរដ្ឋ ចរិយាសម្បទា ស្របទៅនឹង​ការ​ជំរុញ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ចង់​ឃើញ​យុវជន​កម្ពុជា​​មិន​ត្រឹម​តែ​មាន​ចំណេះដឹង​ មានសមត្ថភាព ប៉ុន្តែ​ក៏​ត្រូវ​មានគុណធម៌ សីលធម៌ និង​ឥរិយាបទល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *