មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ក្នុងវិទ្យាល័យចំនួន១៨ទូទាំងខេត្តតាកែវ នឹងរួមចំណែកលើក​កម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ និងក្រសួងអប់រំ​ យុវជន​ និងកីឡា​ កំពុង​សហការគ្នាក្នុងការ​អនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ក្នុងវិទ្យាល័យចំនួន ១៨ ទូទាំងខេត្តតាកែវ។ បច្ចុប្បន្ន​ ក្រសួងទាំងពីរកំពុងពិនិត្យផ្តោតលើវឌ្ឍនភាពការងារ ការបណ្តុះបណ្តាលគ្រូបង្រៀនជំនាញឌីជីថល និងការរៀបចំកម្មវិធីសិក្សា និងទិសដៅការងារបន្ត។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ​នៃក្រសួងអប់រំ​ យុវជន​ និងកីឡា មានប្រសាសន៍ថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center) ជាគំនិតផ្តួចផ្តើម នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាការរួមចំណែកដល់ការលើកកម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល ដែលគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថលរបស់កម្ពុជា។ ឯកឧត្តមបណ្ឌិត បន្តថា ការបង្កើតមជ្ឈមណ្ឌលនេះឡើង គឺដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សឌីជីថល គាំទ្រការកាត់បន្ថយគម្លាតឌីជីថល និងជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលឱ្យបាននៅត្រឹមឆ្នាំ២០៣៥។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ​នៃក្រសួងអប់រំ​ យុវជន​ និងកីឡា

រដ្ឋលេខាធិការ​នៃក្រសួងអប់រំ​ បញ្ជាក់ថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មានមុខងារសំខាន់ចំនួន៤ ដែលក្នុងនោះមាន ទី១. បន្ទប់កុំព្យូទ័រ សម្រាប់បង្រៀនសិស្សលើមុខវិជ្ជាអក្ខរកម្មឌីជីថល បណ្តុះបណ្តាលគ្រូបង្រៀន រួមទាំងសម្រាប់ការប្រជុំ និងការសិក្សាពីចម្ងាយ, ទី២. បន្ទប់សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល បណ្តុះបណ្តាលមន្ត្រីរាជការ និងប្រជាពលរដ្ឋ និងការបណ្តុះបណ្តាលជំនាញជួសជុលបរិក្ខាបច្ចេកវិទ្យា, ទី៣. ប៉ុស្តិ៍ប្រៃសណីយ៍ដែលផ្តល់សេវាបញ្ញើក្នុងស្រុក និងបញ្ញើអន្តរជាតិមានជាង១០០ប្រទេសទូទាំងពិភពលោក រួមទាំងសេវាផ្សេងៗទៀត និងទី៤. សាលសាធារណៈ និងអ៊ិនធឺណិតកាហ្វេ សម្រាប់សិស្ស និងពលរដ្ឋស្វែងរកប្រភពព័ត៌មានឌីជីថល បណ្ណាល័យឌីជីថល និងអានសៀវភៅ។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា មានប្រសាសន៍ថា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដោយមានការគាំទ្រពីកម្មវិធីសាលារៀនជំនាន់ថ្មី ក្រសួងអប់រំបានរៀបចំកម្មវិធីសិក្សាមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន សម្រាប់សិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិ ដាក់ឱ្យប្រើប្រាស់នៅវិទ្យាល័យគោលដៅទាំង១៨ ចាប់ផ្តើមពីថ្នាក់ទី១០។ សកម្មភាពនេះ រួមបញ្ចូលការបណ្តុះបណ្តាលគ្រូបង្គោល និងជំនួយការ ការចុះជួយគាំទ្រសមត្ថភាពបង្រៀន និងការបង្កើត​សហគមន៍​សិក្សាវិជ្ជាជីវៈដើម្បីបន្តគាំទ្រដល់គ្រូនៅតាមវិទ្យាល័យគោលដៅ។ សកម្មភាពបន្ថែមលើនេះ គឺការរៀបចំកម្មវិធីបង្រៀនដោយផ្សាយបន្តផ្ទាល់ (Live Teaching) ជូនដល់សិស្សថ្នាក់ទី១២ ដើម្បីបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

បើតាម រដ្ឋលេខាធិការ​នៃក្រសួងអប់រំ​ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដោយមានការគាំទ្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងកម្មវិធីសាលារៀនជំនាន់ថ្មី នឹងរៀបចំថ្នាក់បង្រៀនគ្រប់មុខវិជ្ជា ជារៀងរាល់ថ្ងៃអាទិត្យ ហើយវិទ្យាល័យគោលដៅនឹងប្រមូលផ្តុំសិស្សដែលមានតម្រូវការបំប៉នសមត្ថភាពឱ្យមករៀនដោយទៀងទាត់។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា បញ្ជាក់ថា មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នឹងផ្តល់ការគាំទ្របន្ថែមលើការជំរុញបរិវត្តកម្មឌីជីថល នៅក្នុងការរៀន និងការបង្រៀន និងការប្រែក្លាយវិទ្យាល័យទាំង១៨ ជាវិទ្យាល័យអប់រំឌីជីថលពេញលេញ ដោយប្រើប្រាស់វេទិកាអប់រំឌីជីថល www.duraseksa.gov.kh ជាយន្តការជំនួយ។

គួរជម្រាបជូនថា “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” បានចាប់ផ្តើមសាងសង់ដំបូង​គេ​នៅ​ខែមិថុនា ឆ្នាំ២០២៤ នៅ វិទ្យាល័យ ហ៊ុន សែន ១ មិថុនា ស្ថិតនៅឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ជាគម្រោងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នឹង​ធ្វើការ​សាងសង់ជាបន្ត​បន្ទាប់នៅតាមវិទ្យាល័យសាធារណៈ ចំនួន៥៥៨កន្លែងនៅទូទាំង​ប្រទេស ត្រឹម​ឆ្នាំ២០២៧៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *