ឯកឧត្តម ហេង សួរ ៖ ក្រសួងការងារ និង​ក្រសួងអប់រំ បានកំពុងសហការគ្នាជំរុញ​ការ​អនុវត្ត​ការ​អភិវឌ្ឍជំនាញ

រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បាន​មានប្រសាសន៍ថា ក្រសួងការងារ និង​ក្រសួងអប់រំ យុវជន និង​កីឡា បាន​និងកំពុងសហការគ្នា​ជំរុញ​ការ​អនុវត្ត​ការ​អភិវឌ្ឍ​ជំនាញ, ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈនិង​ការ​តម្រង់ទិស​វិជ្ជាជីវៈ​នៅគ្រប់កម្រិត​ភូមិសិក្សា។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា វិស័យទាំងពីរ​ ដើរ​តួនាទីបំពេញ​បន្ថែម​គ្នា​យ៉ាង​សំខាន់​ក្នុងការផ្តល់ជម្រើស និង​ឱកាស សម្រាប់សិស្ស​ ក៏​ដូចជា​យុវជន ក្នុង​ការ​សម្រេច​ចិត្ត​បន្ត​ទៅ​ប្រភេទ​សិក្សាណាមួយ (ការ​អប់រំ ឬ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ) អាស្រ័យ​ទៅ​តាមសមត្ថភាព លទ្ធភាព និង​តម្រូវ​ការ​ជាក់ស្តែង​របស់ខ្លួន។

រដ្ឋមន្រ្តីក្រសួងការងារ​បញ្ជាក់ថា បេសកម្ម​ស្នូល​របស់ស្ថាប័ន​ទាំងពីរ គឺជា​ការ​រួមគ្នា​សម្រេច​ឱ្យ​បាន​នូវ​អាទិភាព​គន្លឹះទី១ “មនុស្ស” និង​បញ្ចកោណទី១ “ការអភិវឌ្ឍ​មូលធន​មនុស្ស” ដែលធ្វើ​ឱ្យ​ធនធាន​មនុស្ស​នៅ​កម្ពុជា ក្លាយជា​កម្លាំង​ពលកម្ម​សកម្ម​គ្រប់កម្រិត និង​ចូលរួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​គ្រប់​ៗគ្នា សម្រាប់ជំរុញ​ពិពិធកម្ម និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាបន្ន និង​ភាពធន់។

សូម​បញ្ជាក់ថា ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ មានតួនាទី​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស ដោយ​ជួយផ្តល់​ឱ្យ​អ្នក​សិក្សា​នូវ​ចំណេះដឹង ជំនាញ​បច្ចេកទេស សមត្ថភាព និង​ឥរិយាបទ​ការងារ ដើម្បី​ក្លាយ​ខ្លួន​ជាកម្លាំង​ពលកម្ម​ជំនាញ អ្នក​បច្ចេកទេស និង​ចូលរួម​កាត់បន្ថយគម្លាតជំនាញ​នៅ​ក្នុងទីផ្សារ​ការងារ។ បន្ថែម​លើនេះ ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ធ្វើ​ឱ្យ​កម្លាំង​ពលកម្ម និងមូលធន​មនុស្សរបស់កម្ពុជា មានភាពធន់​នឹង​ការ​បម្រែ​បម្រួល នៃស្ថានភាព និង​រចនាសម្ព័ន្ធសេដ្ឋកិច្ច, ទីផ្សារ​ការងារ, ការ​វិវត្ត​នៃវិទ្យាសាស្រ្ត និង​បច្ចេកវិទ្យាថ្មីៗ ព្រមទាំង​ជួយ​ឱ្យ​យុវជនអាច​ចាប់យក​ឱកាស​ការងារ​បានឆាប់រហ័ស កាត់បន្ថយ​ភាពឥតការងារធ្វើ, ក៏​ដូចជា​ជំរុញ​ការ​ចូលរួមចំណែក​របស់យុវជន​បាន​កាន់តែទូលំទូលាយ ក្នុងការ​អភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច​ជាតិ។

ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ ទាំងក្នុងពេលបច្ចុប្បន្ន និងទាំងសម្រាប់ពេលអនាគត សំដៅជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ និងចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...