កម្មវិធីតេស្តវាយតម្លៃសម្ថភាព RPL ផ្ដល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាសម្រាប់អ្នកមានជំនាញក្នុង និងក្រៅប្រព័ន្ធ

ប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព ឬការធ្វើតេស្តវាយតម្លៃសមត្ថភាពហៅកាត់ថា RPL ជាកម្មវិធីតេស្តវាយតម្លៃសមត្ថភាពដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ពីជំនាញដែលបុគ្គលគ្រប់រូបអាចធ្វើការស្នើតេស្តដើម្បីបញ្ជាក់សមត្ថភាពបានដល់អ្នកដែលមានជំនាញដែលមិនទាន់មានការទទួលស្គាល់។

លោក អ៊ិន វុទ្ធី អនុប្រធាននាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សា និងទទួលបន្ទុកការវាយតម្លៃសមត្ថភាព បានប្រាប់ឱ្យដឹងថា ការធ្វើតេស្តវាយតម្លៃសមត្ថភាពហៅកាត់ថា RPL ជាកម្មវីធីថ្មីដែលប្រជាពលរដ្ឋទូទៅមិនទាន់បានស្គាល់ថាជាប្រព័ន្ធអ្វី ។ លោកបន្តថា នេះជាប្រព័ន្ធតេស្តសមត្ថភាពសម្រាប់ប្រជាពលរដ្ឋដែលសិក្សាក្នុង និងក្រៅប្រព័ន្ធអាចចូលធ្វើការតេស្តវាយតម្លៃបានដោយឥតគិតថ្លៃ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ចេះជំនាញពិតប្រាកដផងដែរ។

បើតាមអនុប្រធាននាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សា រូបនេះបន្ថែមថា អ្នកដែលអាចស្នើពាក្យតេស្តសមត្ថភាពនេះអាចជាអ្នកសិក្សាក្រៅប្រព័ន្ធដូចជាការចេះធ្វើការងារតាមបែបប្រពៃណី ចេះតពីគ្រួសារ ចេះតពីគ្នា ជាពិសេសប្រជាពលរដ្ឋប្រកបរបរជាកម្មករ-កម្មាការិនីរោងចក្រ ការងារសំណង់ ជាដើម។

លោក អ៊ិន វុទ្ធី អនុប្រធាននាយកដ្ឋានស្តង់ដារ និងកម្មវិធីសិក្សា

ជាមួយគ្នានេះ បេក្ខជនអាចទៅធ្វើតេស្តដើម្បីយកវិញ្ញាបនបត្របាននៅតាមគ្រឹះស្ថាន និងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពជាដៃគូដែលមាននៅតាមបណ្ដារាជធានីខេត្តមួយចំនួនដូចជា វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (រាជធានីភ្នំពេញ) វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (ខេត្តបាត់ដំបង) វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (ខេត្តសៀមរាប) វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (ខេត្តតាកែវ) វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (ខេត្តសៀមរាប)​ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត (ខេត្តកំពត) វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន (ខេត្តក្រចេះ) និងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (រាជធានីភ្នំពេញ)។ កម្មវិធីតេស្តនេះមានមុខជំនាញផ្សេងៗគ្នាទៅតាមគ្រឹះស្ថានសិក្សា និងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពដែលគ្រឹះស្ថានខ្លះមានមួយមុខជំនាញ និងគ្រឹះស្ថានបី ឬបួនឡើងទៅសម្រាប់ធ្វើតេស្ត។

លោក អ៊ិន វុទ្ធី បានបញ្ជាក់ថា ជំនាញដែលអាចធ្វើតេស្ត RPL នេះមានប្រាំពីរមុខជំនាញដូចជា ការងារកំបោរ, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ សេវាកម្មកុំព្យូទ័រ សេវាកម្មថែទាំនិងជួសជុលរថយន្ត សេវាកម្មថែទាំនិងជួសជុលរថយន្ត សេវាកម្មថែទាំនិងជួសជុលអគ្គិសនីរថយន្ត សេវាកម្មថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត សេវាកម្មថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត។

នៅក្នុងដំណាក់កាលនៃការធ្វើតេស្តបេក្ខជនអាចធ្វើការចុះឈ្មោះតាមរយៈការចុះឈ្មោះដោយផ្ទាល់នៅតាមគ្រឹះស្ថានដែលមានខាងលើ ឬអាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://tvet-erpl.com/home ។

ជាចុងក្រោយលោក អ៊ិន វុទ្ធី សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានជំនាញក្នុងខ្លួន ហើយចង់សាកសមត្ថភាពខ្លួនឯង និងទទួលបានវិញ្ញាបនបត្រដែលទទួលបានការទទួលស្គាល់ជំនាញពីមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...