ក្រសួងអប់រំ នឹងបន្តប្រឡងជ្រើសរើសគ្រូបង្រៀនចំនួន ២០៨៨នាក់បន្ថែមទៀតក្នុងឆ្នាំ២០២៤ ដោយផ្អែកលើសមត្ថភាព

ក្រសួងអប់រំ យុវជន និងកីឡា នឹងត្រូវបន្តប្រឡងជ្រើសរើសមន្ត្រីរាជការ ២០៨៨នាក់ សម្រាប់គ្រូមត្តេយ្យសិក្សា គ្រូបឋមសិក្សា គ្រូអនុវិទ្យាល័យ។ ក្នុងនោះ គ្រូបង្រៀនឯកទេសអប់រំកាយនិងកីឡា ចំនួន១០០ នាក់ ត្រូវបានជ្រើសរើសកាលពីពេលថ្មីៗនេះ ដើម្បីដាក់ពង្រាយតាមអនុវិទ្យាល័យ និងវិទ្យាល័យគោលដៅក្នុងខេត្តចំនួន២១។

ក្នុងសន្និសីទ្ធសារព័ត៌មានស្ដីពី «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការជាគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា”  ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងពាក់ព័ន្ធនានារៀបចំឱ្យមានការប្រឡងក្នុងក្របខណ្ឌមន្រ្តីរាជការ ដើម្បីបើកឱកាសឱ្យកាន់តែច្រើនសម្រាប់យុវជន យុវនារីដែលមានចំណាប់អារម្មណ៍ចូលរួមប្រឡងប្រកួតប្រជែងផ្អែកលើសមត្ថភាព ពោលគឺបើប្រឡងជាប់ គឺជាប់ដោយកិត្តិយស ប្រសិនប្រឡងធ្លាក់ គឺធ្លាក់ដោយអស់ចិត្ត។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅគ្រប់ដំណាក់កាលនៃការរៀបចំប្រព័ន្ធប្រឡង ទាំងអនឡាញ ទាំងដោយផ្ទាល់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការផ្ដល់ព័ត៌មានជូនបេក្ខជនតាមប្រព័ន្ធព័ត៌មានវិទ្យាឌីជីថល, ការរៀបចំកម្មវិធីណែនាំពន្យល់អំពីការអនុវត្តវិញ្ញាសាកីឡា រួមទាំង សន្និសីទសារព័ត៌មាន គឺដើម្បីធានានូវតម្លាភាព និងការផ្តល់ឱកាសស្មើៗគ្នាដល់បេក្ខជនចូលរួមប្រឡងប្រជែង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការប្រឡងនេះ ប្រៀបបីដូចជាការបន្តមរតក ដែលក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០១៤កន្លងមក (អ្នកចេះគឺជាប់)។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ បន្ថែមថា ការប្រឡងជ្រើសរើស និងការពង្រាយគ្រូបង្រៀនលើកនេះ នៅតែបន្តអនុវត្តដោយមានភាពប្រាកដប្រជា ព្រោះការធ្វើស្វ័យប្រកាស និងឱ្យបេក្ខជនសុំការបញ្ជាក់ពីសាលាគោលដៅមុនពេលប្រឡងបានអនុវត្តច្រើនឆ្នាំកន្លងមកហើយ។ ក្នុងនោះ សាលាដែលខ្វះគ្រូ ត្រូវធ្វើស្វ័យប្រកាសថា មានតម្រូវការពិត ហើយបេក្ខជនត្រូវធ្វើការជ្រើសរើសទីតាំងការងារ នៅសាលាដែលមានតម្រូវការចាំបាច់ និងជាក់លាក់។

ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ការប្រឡងនេះ ត្រូវបានរៀបចំឡើងផ្អែកលើគោលការណ៍គុណធិបតេយ្យ អ្នកចេះគឺជាប់ និងយុត្តិធម៌ ក្នុងទិសដៅកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ និងសុខភាពល្អ ដើម្បីឱ្យសង្គមទទួលស្គាល់ និងឱ្យតម្លៃ ហើយការគោរពបាននូវគោលការណ៍នេះក៏នឹងនាំមកនូវកិត្តិយសបុគ្គល គ្រួសារ សង្គម និងប្រទេសជាតិផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...