ក្រសួងអប់រំប្រកាសជ័យលាភី “ប្រលោមលោកខ្នាតខ្លី” ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបេក្ខជនឆ្នើមចំនួន៦រូប ជាប់ជ័យលាភីថ្នាក់ជាតិ ក្នុងការប្រកួតតែងនិពន្ធប្រលោមលោកខ្នាតខ្លី ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម”។

បើតាមការ​ប្រកាស​របស់​ក្រសួងអប់រំ ជ័យលាភីថ្នាក់ជាតិផ្នែក “ប្រលោមលោកខ្នាតខ្លីជាពាក្យរាយ” បានទៅលើបេក្ខជន៣រូប រួមមាន ជ័យលាភីលេខ១ បានទៅលើ លោកស្រី ជា សុលីនី មន្ត្រីរាជការក្រសួងព័ត៌មាន រាជធានីភ្នំពេញ, ជ័យលាភីលេខ២ បានទៅលើ លោក មុំ រដ្ឋា គ្រូបង្រៀនវិទ្យាល័យ ពេជ្រចិន្តា ខេត្តបាត់ដំបង និងជ័យលាភីលេខ៣ បានទៅលើ លោក ជ្រុយ នាវា និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។

ចំណែក ជ័យលាភីថ្នាក់ជាតិផ្នែក “ប្រលោមលោកខ្នាតខ្លីជាពាក្យកាព្យ” បានទៅលើបេក្ខជន៣រូប រួមមាន ជ័យលាភីលេខ១ បានទៅលើ លោក មឿង សំណាង បុគ្គលិកធនាគារ ខេត្តឧត្តរមានជ័យ, ជ័យលាភីលេខ២ បានទៅលើ លោក ជួន ខ្មៅ គ្រូបង្រៀនវិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេសក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ និងជ័យលាភីលេខ៣ បានទៅលើ លោក ឯក ខន គ្រូបង្រៀនវិទ្យាល័យ គូលែន ខេត្តព្រះវិហារ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ដោយថ្លែងអំណរគុណដល់បេក្ខជនទាំងអស់ដែលបានចូលរួមដាក់ស្នាដៃប្រកួត ជាពិសេសមន្ទីរអប់រំ យុវជន ​និងកីឡា គ្រប់រាជធានីខេត្តដែលបានរៀបចំការប្រឡងជ្រើសរើសតាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ ដែលញ៉ាំងឱ្យពិធីអបអរទិវាជាតិអំណានលើទី១០ ទទួលបានជោគជ័យ និងមានភាពអធិកអធម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ក៏បានផ្ដាំផ្ញើដល់បេក្ខជនដែលបានជាប់ជ័យលាភីឱ្យខិតខំប្រឹងប្រែងបន្តទៀតក្នុងការពង្រឹងសមត្ថភាពប្រកួតបន្ទាប់ទៀត។ ឯកឧត្តមបណ្ឌិតសភាចារ្យ រំពឹងថា វប្បធម៌អក្សរសិល្ប៍ខ្មែរ អ្នកជំនាន់ក្រោយនឹងខិតខំថែរក្សាបន្តទៅទៀត។

ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងអប់រំ ក៏បានលើកទឹកចិត្តឱ្យប្រជាជនខ្មែរ យុវជនខ្មែរ ខិតខំនិយាយ ខិតខំសរសេរ ជាភាសាខ្មែរឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។

គួរជម្រាបជូនថា សម្រាប់​ការប្រកួតប្រជែងតែងនិពន្ធប្រលោមលោកខ្នាតខ្លី ស្នាដៃតែងនិពន្ធ គឺត្រូវ​ឈរលើមូលបទចំនួន៣ ដែលរួមមាន ៖ ១. តម្លៃសីលធម៌ ២. តម្លៃប្រពៃណីទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រខ្មែរ និង៣. តម្លៃភាសា អក្សរសាស្ត្រខ្មែរ វប្បធម៌ និងអរិយធម៌ខ្មែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *