អ្នកនាំពាក្យ ៖ ក្រសួងអប់រំកំពុងកែលម្អកម្មវិធីសិក្សា​គ្រប់កម្រិត ដើម្បីឆ្លើយតបនឹងគោលដៅទាំង៤ នៃការអប់រំ

គោលដៅនៃការអប់រំ គឺជាការ​បណ្តុះធនធាន​មនុស្ស​ប្រកបដោយ​គុណភាព ដោយផ្តោតលើគោលដៅធំៗចំនួន៤ គឺ រៀនដើម្បីចេះដឹង រៀន​ដើម្បីចេះធ្វើ រៀនដើម្បីជាពលរដ្ឋ និង រៀនដើម្បីឱ្យ​ចេះរស់នៅក្នុងសង្គម ។ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រសួងអប់រំ​កំពុងតែធ្វើការ​កែលម្អ​កម្មវិធីសិក្សា​នៅ​គ្រប់កម្រិតសិក្សា​ទាំងអស់ មិន​ថាចំណេះដឹងទូទៅ ឬបច្ចេកទេស ពីបឋមសិក្សា ដល់សាកលវិទ្យាល័យ ដោយ​បំពាក់​នូវ​គុណសម្បទាទាំង៣ គឺវិជ្ជាសម្បទា បំណិនសម្បទា និង​ចរិយាសម្បទា ដើម្បីឆ្លើយតបនឹងគោលដៅទាំង៤ នៃការអប់រំ។

លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ថា នៅក្នុងកម្មវិធីសិក្សា គឺបានបែងចែក​គុណសម្បទារ​ចំនួន៣ គឺ វិជ្ជាសម្បទា ដែល​សំដៅ​លើចំណេះដឹង, បំណិនសម្បទា គឺសំដៅទៅលើ​ការចេះធ្វើ ហើយចរិយាសម្បទា គឺ​សំដៅ​ទៅ​ដល់អត្តចរិត ការមានសីលធម៌​នៅក្នុងការ​រស់នៅ​ប្រកបដោយគុណធម៌ សីលធម៌ និង​អាច​សហការ​ធ្វើការងារ​ជាក្រុមបាន ដោយ​ក្លាយ​ជាពលរដ្ឋដ៏ល្អនៅក្នុងសង្គម។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

បើតាមប្រសាសន៍បញ្ជាក់របស់លោកជំទាវ ឃួន វិច្ឆិកា ការអប់រំដើម្បីចំណេះដឹង គឺសំដៅ​ទៅលើ​ការ​អប់រំ​ដើម្បី​ឱ្យ​សិស្សានុសិស្ស ឬក៏​និស្សិតទាំងអស់ទទួលបានចំណេះដឹង ជាមូលដ្ឋានគ្រឹះនៅ​ក្នុង​ការ​យកទៅ​អនុវត្ត​ការងារ ឬក៏​ការសម្រេចចិត្ត​ណាមួយ​នៅ​ក្នុង​ការ​បំពេញ​ការងារ ឬ​ក៏​ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ រីឯចំណេះធ្វើ ឬ​ក៏​បំណិនសម្បទា គឺសំដៅ​លើជំនាញ ឬបំណិនដែល​សិស្ស​អាចធ្វើ​អ្វីមួយបាន ដូចជា​ការរៀនកុំព្យូទ័រ គឺមិន​មែន​ត្រឹម​តែរៀន​ដើម្បី​ឱ្យ​តែរៀន​នោះទេ ប៉ុន្តែ​ដើម្បី​ឱ្យ​សិស្ស​ចេះប្រើប្រាស់​ដើម្បីទទួលបាន​ជំនាញ​ក្នុងការ​ធ្វើអ្វីមួយ ឬផលិតអ្វីមួយ ពោលគឺសិស្ស​អាច​ប្រើប្រាស់ និងអាច​បង្កើតអ្វីមួយបាន តាមរយៈ​អ្វីដែល​គាត់បានរៀន។

ចំណែក​ក្រមសីលធម៌ ក៏​ដូចជា​ចរិយាសម្បទាវិញ ក្រសួងបានយកចិត្តទុកដាក់ ដោយ​កែលម្អវិធីសាស្រ្តបង្រៀន ប្រែក្លាយ​ពីគ្រូមជ្ឈមណ្ឌល មក​ជា​សិស្ស​មជ្ឈមណ្ឌល ដើម្បីឱ្យសិស្សអាចសហការធ្វើការងារជា​ក្រុម ក្នុងការ​ដោះស្រាយបញ្ហា, ​និយាយជារួម គឺដើម្បីឱ្យ​សិស្ស​មានសកម្មភាព ហើយ​ឱ្យ​ចេះសង្កេត ចេះស្រាវជ្រាវ ចេះដោះស្រាយ​បញ្ហា ដើម្បីថ្ងៃក្រោយ​ នៅពេល​ពួកគេ​ចេញទៅធ្វើការ គឺគេមានស្មារតី​ធ្វើការងារជាក្រុម ទទួលស្គាល់​នូវ​គំនិត​ខុសប្លែកគ្នា អាចធ្វើ​ការ​សហការ និង​មានអត្តចរិតដ៏ល្អ អាចធ្វើ​ការងារជាមួយ​អ្នកដទៃ ឬក៏​ក្លាយ​ជាពលរដ្ឋ​ដ៏​ល្អបាន។

ជាមួយ​គ្នានេះ បើតាម​ប្រសាសន៍របស់​លោកជំទាវ ឃួន វិច្ឆិកា ក្រៅតែពីសម្បទា​ទាំង៣ខាងលើ បច្ចុប្បន្ន​ក្រសួងអប់រំ ក៏​កំពុងតែថែម និង​ផ្តោត​សំខាន់​ទៅ​លើ​កាយ​សម្បទា​មួយ​ថែមទៀត ដើម្បី​ធានា​ឱ្យសិស្ស និស្សិត មានសុខភាពល្អ អាចបំពេញ​ការងារប្រកបដោយ​ប្រសិទ្ធភាព។

យ៉ាងណាក៏ដោយ ដើម្បីសម្រេចនូវគោលដៅ នៃការ​អប់រំទាំង៤ បច្ចុប្បន្ន​ក្រសួងអប់រំ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវស្តង់ដារសាលារៀនគំរូ ដែល​នៅ​ក្នុងនោះ​បាន​បញ្ជាក់​លម្អិត​អំពីអ្វី​ដែលសាលា​ត្រូវ​ធ្វើ ដើម្បីឱ្យសិស្សានុសិស្សទទួលបាន​នូវសម្បទាទាំង៣៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។