ឧបករណ៍ដ៏អស្ចារ្យរបស់ទីផ្សារឌីជីថលសម្រាប់សង្គ្រោះអាជីវកម្ម

នៅលើដងវិថីដែលមានអ្នកដំណើរធ្វើចរាចរណ៍ទៅមកៗយ៉ាងមមាញឹក ក្រោមម្លប់ដ៏ត្រជាក់នៃដើមឈើធំៗដែលកំពុងឈរតម្រៀបជាជួរសងខាងដងវិថីនោះ។ នៅខាងក្រោយដើមឈើមួយដើម មានអក្សរមួយពាក្យ ម្តងឃើញម្តងបាត់ដោយសារតែស្លឹកឈើដែលបក់ទៅបក់មកតាមខ្យល់។ ពាក្យនោះអានថា «មរកត» ជាស្លាកឈ្មោះហាងកាហ្វេមួយដែលតែងតែមានមនុស្សក្នុងតំបន់នោះចូលមកហូប។ ប៉ុន្តែហេតុអ្វីបានជាមានតែអតិថិជនដដែលៗមកគាំទ្រ? ហាងនេះស្ថិតក្នុងតំបន់សេដ្ឋកិច្ច ប៉ុន្តែហេតុអ្វីបានជាចំនួនអតិថិជននៅមានកម្រិត? បើតាមខ្ញុំដឹងរសជាតិ និងក្លិនកាហ្វេហាងនោះមិនចាញ់ហាងល្បីៗនោះទេ។

ពិដោរ គឺជាម្ចាស់ហាងវ័យក្មេង ទឹកមុខតែងតែបង្ហាញនូវស្នាមញញឹមជានិច្ច។ ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់យុវវ័យ ពាក់អៀមឆុងកាហ្វេ កំពុងសម្រិតសម្រាំង កាន់ពែងកាហ្វេឆុងទាំងញញឹម និងមានទឹកមុខពោរពេញដោយមោទកភាព រីឯក្លិន និងរសជាតិនៃកាហ្វេវិញ ឆុងឡើងពោរពេញដោយក្ដីស្រលាញ់។ ពិដោរដាក់ពែងកាហ្វេចុះ សម្លឹងមើលទៅហាងដែលមានសភាពស្ងប់ស្ងាត់ ភ្ញៀវនៅទីនោះទាំងអស់សុទ្ធតែអតិថិជនប្រចាំ និងអ្នកដែលរស់នៅជាប់ៗហាង។ ពិដោរ បិតភ្នែកស្រង់ក្លិនកាហ្វេរបស់ខ្លួន ហើយស្រមៃ………ឃើញហាងរបស់នាង មានមនុស្សពេញ កំពុងសន្ទនាគ្នាយ៉ាងក្អាកក្អាយ មានឡានម៉ូតូចេញចូលយ៉ាងកុះករ តាំងពីភ្ញៀវដែលជាសិស្ស-និស្សិតរហូតដល់ភ្ញៀវដែលជាអ្នកធ្វើការ និងអ្នកជំនួញ។ 

ភ្ញាក់ពីភាពស្រមើស្រមៃហើយក្រឡេកមកមើលទិដ្ឋភាពជាក់ស្ដែងនៅក្នុងហាងរបស់នាង ពិដោរដកដង្ហើមធំ ហើយខ្សឹបសួរខ្លួនឯង៖
«ហាងខ្ញុំចំកន្លែងដែលមានមនុស្សច្រើនធ្វើដំណើរឆ្លងកាត់ ប៉ុន្តែហេតុអ្វីមិនមានអតិថិជនថ្មីសោះ?» «ចំពោះក្លិន និងរសជាតិវិញ អតិថិជនម្នាក់ណាក៏សរសើរមិនដាច់ពីមាត់» «តើហេតុអ្វីបាន មរកត មិនអាចសាងកេរ្តិ៍ឈ្មោះបាន?»​ ។ 

ហាងកាហ្វេនៅក្នុងទិដ្ឋភាពព្រះអាទិត្យរាបលិចពិតជាស្រស់ស្អាត ដោយពន្លឺបានចាំងចូលតាមចន្លោះដើមឈើនៅមុខហាង ធ្វើឲ្យហាងកាហ្វេ ​«មរកត»​​​​ ផុសត្រដែត កាន់តែមានសោភ័ណ្ឌភាពស្រស់ស្អាតបន្ថែមទៀត។ ពិដោរ កំពុងដោះអាវអៀមចេញ ដោយសារស្បើយភ្ញៀវនៅក្នុងហាង ក៏ទាញទូរស័ព្ទមកអូសមើលចុះឡើងក៏ឃើញការផ្សព្វផ្សាយរបស់​ Apsara Media​Service។ពិដោរលាន់មាត់ថា «ការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Apsara Media​ ​Serviceពិតជាឆ្លើយតបនឹងសំណួររបស់ខ្ញុំណាស់»។ ពិដោរក៏ធ្វើការទាក់ទងទៅ AMS ភ្លាម។

ពិដោរ បានចាប់ផ្ដើមសហការគ្នាជាមួយ ក្រុមការងារទីផ្សារឌីជីថលនៃក្រុមហ៊ុន Apsara Media​ ​Service ។​ Apsara Media​Service  ចាប់ផ្ដើមសិក្សាស្វែងយល់ពីគោលដៅអាជីវកម្ម អតិថិជនគោលដៅ និងគោលបំណងចុងក្រោយរបស់ពិដោរយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រេចក្ដីស្រមៃរបស់ពិដោរ។ បន្ទាប់មកក្រុមការងារទីផ្សារឌីជីថលបានបញ្ចេញនៅយុទ្ធសាស្រ្តទីផ្សារឌីជីថល ដោយប្រើវិធីសាស្រ្តក្នុងការផ្សព្វផ្សាយនៅលើបដារបស់គេហទំព័រ Apsara Media​ ​Service ។ ដើម្បីរំលេចចំណុចពិសេស ភាពឆ្នៃប្រឌិតទៅកាន់មនុស្សគ្រប់គ្នានៅលើបណ្ដាញឌីជីថល ធ្វើឲ្យមនុស្សគ្រប់គ្នាទុកចិត្ត ចង់ស្គាល់ ចង់ភ្លក្សរសជាតិ និងចង់មកកាន់ហាងរបស់ពិដោរផ្ទាល់។

ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ក្រោយពេល ពិដោរ បានជ្រើសយកសេវាកម្មផ្សព្វផ្សាយលើបដា និងការអនុវត្តយុទ្ធសាស្ត្រទីផ្សារឌីជីថលរបស់ក្រុមហ៊ុន Apsara Media​ ​Service អាជីវកម្មហាងកាហ្វេ «មរកត» ទទួលបានប្រជាប្រិយភាពលើបណ្តាញឌីជីថល កើនប្រាក់ចំណូល និងទទួលបានអតិថិជនថ្មីៗដែលជាសិស្ស-និស្សិត អ្នកធ្វើការ និងអ្នកជំនួញ មកធ្វើកិច្ចការសាលា និងពិភាក្សាការងារផ្សេងៗក្រៅពីមកស្គាល់ ភ្លក់រសជាតិ និងស្រង់ក្លិនកាហ្វេរបស់ពិដោរ។ 

ទិដ្ឋភាពដែលកំពុងកើតមាននៅមុខពិដោរ ហាក់ធ្វើឱ្យនាងគិតថាជាក្តីស្រមៃ ប៉ុន្តែនេះជាការពិតមួយដែលកើតឡើងក្រោយពេលនាងធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការសហការជាមួយក្រុមការងាររបស់ក្រុមហ៊ុន Apsara Media Services។

ពីហាងដែលមានសក្តានុពលប៉ុន្តែមិនមានប្រជាប្រិយភាព ប្រែក្លាយទៅជាមរកតដែលភ្លឺចែងចាំង គឺជារឿងមួយដែលគួរពិចារណា និងស្វែងយល់ពីគន្លឹះឬវិធីសាស្ត្រ ដែល Apsara Media Services បានប្រើ។

កុំគិតថាអាជីវកម្មតូចមិនអាចពង្រីក ឬឈ្នះអាជីវកម្មធំ អ្នកត្រូវការឱកាសតែប៉ុណ្ណោះក្នុងការសម្រេចក្តីស្រមៃរបស់អ្នកមួយជំហានម្តងៗ។ ឯឱកាសនោះគឺ Apsara Media Services។

Apsara Media Services ឬ AMS មានសេវាកម្មផ្សព្វផ្សាយលើបដាក្នុងគេហទំព័ររបស់យើង។ ពេលប្រើប្រាស់សេវាកម្មរបស់ AMS លោកអ្នកនឹងទទួលបានការប្រឹក្សាពីអ្នកជំនាញ AMS ទទួលបានការរចនាបដាដែលមានភាពប្រណិត ចលនារស់រវើក ការផ្សព្វផ្សាយចំអតិថិជនគោលដៅ អ្នកទស្សនារបស់ AMS នឹងក្លាយជាអតិថិជនរបស់អ្នក និងចុងក្រោយបង្កើនប្រាក់ចំណូលរបស់លោកអ្នក។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...