មួយទសវត្សរ៍​មក​នេះ និស្សិត​កម្ពុជា​ប្រមាណជាង២៥០០នាក់ ទៅបន្តការសិក្សានៅ​ប្រទេស​ថៃ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លងមកនេះ និស្សិត​កម្ពុជា​ប្រមាណជាង ២៥០០នាក់ បានទៅបន្តការសិក្សា​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ឧត្តមសិក្សា​នានា​ក្នុង​ប្រទេស​ថៃ ក្នុងនោះ​មាននិស្សិត​ចំនួន​ប្រមាណ ២១៣២នាក់ បានទទួលអាហារូបករណ៍​ព្រះរាជ​ទាន​​របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន។

ក្នុងជំនួបជាមួយ​រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា កាលពីពេលថ្មីៗនេះ លោកសាស្រ្តាចារ្យបណ្ឌិត Wilert Puriwat សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ​ជូឡាឡុងកន ប្រទេសថៃ បានមានប្រសាសន៍ថា ការអប់រំ គឺជាកូនសោគន្លឹះក្នុងការលើកកម្ពស់គុណភាពជីវិត, ទន្ទឹមនឹងនេះ លោក​ក៏​បានបង្ហាញពីចំណាប់អារម្មណ៍​ក្នុងការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាងក្រសួងអប់រំ យុវជន និងកីឡា និង​សាកលវិទ្យាល័យ​ជូឡាឡុងកន ដែល​វា​ក៏​ជា​ការ​រឹតបន្តឹង​ទំនាក់ទំនង​វិស័យ​អប់រំ​រវាង​ប្រទេស​ទាំងពីរផងដែរ។

ក្នុងនោះ លោកបណ្ឌិត Wilert Puriwat បានលើកឡើងអំពីសក្តានុពល នៃការសហការអនុវត្តគម្រោងចំនួន៣ របស់សាកលវិទ្យាល័យ ជាមួយក្រសួងអប់រំ យុវជន និងកីឡា គឺ ៖ (១) បញ្ញាសប្បនិមិត្តក្នុងវិស័យអប់រំ (AI Technology in Education), (២) ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅសាកលវិទ្យាល័យជូឡាឡុងកន និង (៣) ការសហការលើផ្នែកការងារស្រាវជ្រាវ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ជាការឆ្លើយតប តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាកលវិទ្យាល័យជូឡាឡុងកនដែលបានផ្តល់អាហារូបករណ៍ និងកម្មវិធីសិក្សាផ្លាស់ប្តូរបទពិសោធដល់និស្សិតកម្ពុជា ព្រមទាំងការបន្តទំនាក់ទំនងប្រកបដោយការយកចិត្តទុកដាក់ជាមួយអតីតនិស្សិត ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាកម្ពុជានាពេលកន្លងមក ដោយបានគូសបញ្ជាក់នូវការគាំទ្រចំពោះរាល់គំនិតផ្តួចផ្តើម នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតដែលមានគោលដៅលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្សកម្ពុជា។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំ តែងតែរក្សាទំនាក់ទំនងល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជូឡាឡុងកន ក្នុងប្រទេសថៃ ជាបន្តបន្ទាប់។ លោកជំទាវបន្តថា ក្រសួងអប់រំ ជឿថាការសហការគ្នាជាមួយសាកលវិទ្យាល័យជូឡាឡុងកននេះ នឹងជួយលើកកម្ពស់ការស្រាវជ្រាវ ការលើកកម្ពស់ការអប់រំនៅកម្ពុជា ក៏ដូចជាជំរុញឱ្យមានការផ្លាស់ប្ដូរនិស្សិត និងផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សកាន់តែច្រើន និងឆ្លើយតបតម្រូវការផងដែរ។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យជូឡាឡុងកន

គួរជម្រាបជូនថា គិតត្រឹមដើមឆ្នាំ២០២៤ និស្សិតកម្ពុជា​ដែលទទួលបាន​អាហារូបករណ៍ព្រះរាជទានសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត ចំនួនប្រមាណ ១៩០៩នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលក្នុងនោះមាននិស្សិតចំនួន ៣៧នាក់បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យជូឡាឡុងកន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *