ក្រសួងអប់រំចាត់ទុកការធ្វើចំណាត់ថ្នាក់អប់រំដោយ World Population Review ថា មិនធ្វើ​ឡើង​តាម​បែបវិទ្យាសាស្រ្ត និង​មិន​អាច​ទទួល​យកបាន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ជាការឆ្លើយតប​ចំពោះ​ការ​ចាត់ចំណាត់ថ្នាក់​អប់រំ​របស់​កម្ពុជា​នៅលេខរៀងទី១២០ របស់គេហទំព័រ World Population Review 2025 ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ បានចាត់ទុកថា ការ​ដាក់ចំណាត់ថ្នាក់នេះ មិន​បានធ្វើ​ឡើង​តាមបែបវិទ្យាសាស្រ្ត និង​អាចទទួលបានឡើយ នៅ​ក្នុងការប្រៀបធៀប ឬការ​ចាត់ចំណាត់ថ្នាក់នៃការអប់រំ។

ក្រសួងអប់រំ​បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចាត់ចំណាត់ថ្នាក់អប់រំរបស់ World Population Review បានធ្វើឡើងតាមរយៈការស្ទង់មតិ មនុស្សរាប់ពាន់នាក់នៅទូទាំង ៧៨ ប្រទេស បន្ទាប់មកដាក់ចំណាត់ថ្នាក់ប្រទេសទាំងនោះ ដោយផ្អែក លើការឆ្លើយតបនៃការស្ទង់មតិនេះ។ ការស្ទង់មតិផ្នែកអប់រំបានផ្តោតលើចំណុច ៣ រួមមាន ៖ ប្រព័ន្ធអប់រំ សាធារណៈដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ, ការចូលរៀននៅសកលវិទ្យាល័យនៅទីនោះ និងការអប់រំ ប្រកបដោយគុណភាពខ្ពស់។ វិធីសាស្ត្រនៃការចាត់ចំណាត់ថ្នាក់អប់រំផ្អែកលើការស្ទង់មតិ និងយល់ឃើញ ជាសាធារណៈបែបនេះ ក៏កំពុងត្រូវបានពិនិត្យ និងច្រានចោលដោយក្រុមជំនាញរបស់ប្រទេសមួយចំនួន ផងដែរ។

ជាក់ស្តែង ការវាយតម្លៃរបស់ World Population Review បានចាត់ចំណាត់ថ្នាក់អប់រំនៅប្រទេសទីម័រខាងកើតប្រសើរជាងប្រទេសម៉ាឡេស៊ី ខណៈពេលដែលប្រទេសទីម័រខាងកើតកំពុងប្រឈមនឹងបញ្ហាជាច្រើនក្នុងវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។ ប្រទេសទីម័រខាងកើតនៅពុំទាន់បានចូលរួម អនុវត្តកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) នៅឡើយ ខណៈពេលដែល ប្រទេសម៉ាឡេស៊ីឈានមុខទាំងផ្នែកបរិមាណ និងគុណភាពលើវិស័យអប់រំ ជាពិសេសលទ្ធផលនៅក្នុង រង្វាយតម្លៃអន្តរជាតិ PISA។

ដូចគ្នានេះដែរ ការចាត់ចំណាត់ថ្នាក់អប់រំរបស់ប្រទេសឡាវប្រសើរជាង ប្រទេសថៃ ខណៈដែលប្រទេសឡាវមិនទាន់បានចូលរួមក្នុងរង្វាយតម្លៃអន្តរជាតិ PISA ហើយប្រទេសថៃ បានចូលរួមពេញលេញ និងមានសាកលវិទ្យាល័យជាច្រើនដែលមានការទទួលស្គាល់ទាំងកម្រិតតំបន់ និងអន្តរជាតិ។ ប្រទេសឡាវ និងទីម័រខាងកើត មិនមានភាពល្អប្រសើរជាងប្រទេសកម្ពុជា និងប្រទេសថៃ នៅឡើយទេ ទាំងការអប់រំចំណេះទូទៅ និងឧត្តមសិក្សា។

បើតាមក្រសួងអប់រំ ជាលក្ខណៈវិទ្យាសាស្ត្រ ការចំណាត់ថ្នាក់អប់រំជាលក្ខណៈអន្តរជាតិ ត្រូវធ្វើឡើងដោយពិនិត្យលើកត្តា ជាច្រើន ដូចជា អត្រាអក្ខរកម្ម និងលទ្ធផលសិក្សា ដែលកម្ពុជាមានអត្រាអក្ខរកម្ម ៨៤% នៅឆ្នាំ ២០២២ សមត្ថភាព របស់សិស្សក្នុងការទទួលបានជំនាញជាមូលដ្ឋានដូចជា ការអាន ការសរសេរ និងលេខនព្វន្ត បានកើនឡើងនៅគ្រប់កម្រិត, កម្ពុជាសម្រេចបានអត្រាពិតនៃការសិក្សានៅបឋមសិក្សាកើនឡើងពី ៩៨,២% ក្នុងឆ្នាំសិក្សា២០១៣-២០១៤ ដល់ ៩៩,៦% ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ទោះបីក្នុង អំឡុងពេលនៃការរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក៏ដោយ។

បើនិយាយពីការវិនិយោគរបស់រដ្ឋាភិបាលកម្ពុជាក្នុងវិស័យអប់រំ បើធៀបនឹង ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) រយៈពេល ១០ឆ្នាំចុងក្រោយ ជាមធ្យម ២.៦% ឬក្នុងរង្វង់ ១៧.២% ធៀបនឹងចំណាយចរន្តជាតិ។ ដោយឡែក ក្នុងឆ្នាំ ២០២៤ ថវិកាអប់រំកម្ពុជាធៀបនឹង ផ.ស.ស ស្មើនឹង ២.៦% ខ្ពស់ជាងឡាវ (១.២%) និងមីយ៉ាន់ម៉ា (២%) (ប្រភព៖ ទិន្នន័យធនាគារ ពិភពលោក)។ រាជរដ្ឋាភិបាលបានដំឡើងបៀវត្សជូនគ្រូបង្រៀនជិត ៣ដង ក្នុងរយៈពេល១០ឆ្នាំចុង ក្រោយ ដើម្បីលើកទឹកចិត្តគ្រូបង្រៀនឱ្យខិតខំបំពេញការងារកាន់តែមានប្រសិទ្ធភាព។

និយាយពីលទ្ធផល PISA 2022 វិញ លទ្ធផលសិក្សាផ្នែកគណិតវិទ្យារបស់សិស្សកម្ពុជាទទួលបានពិន្ទុជាមធ្យម ៣៣៦ពិន្ទុ កើន ១១ពិន្ទុ ធៀបនឹង PISA-D 2017 (៣២៥ពិន្ទុ), លទ្ធផលសិក្សាផ្នែកអំណាន សិស្សកម្ពុជាទទួលបានពិន្ទុ ជាមធ្យម ៣២៩ពិន្ទុ កើន ៨ពិន្ទុធៀបនឹង PISA-D 2017 (៣២១ពិន្ទុ)។ និងលទ្ធផលសិក្សាផ្នែក វិទ្យាសាស្ត្រ សិស្សកម្ពុជាទទួលបានពិន្ទុជាមធ្យម ៣៤៧ពិន្ទុ កើន ១៧ពិន្ទុធៀបនឹង PISA-D 2017 (៣៣០ ពិន្ទុ)។ តាមរយៈការប្រៀបធៀបលទ្ធផលនៃរង្វាយតម្លៃអន្តរជាតិ PISA នៅឆ្នាំ២០១៧ និង ឆ្នាំ២០២២ បានបង្ហាញថា លទ្ធផលសិក្សារបស់សិស្សានុសិស្សខ្មែរមានការកើនឡើង ទាំងអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ទោះបីជារង្វាយតម្លៃអន្តរជាតិ PISA នៅឆ្នាំ២០២២ ត្រូវបានធ្វើឡើងក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបណ្តាលឱ្យលទ្ធផលនៃប្រទេសមួយចំនួនមាន ការថយចុះ ប៉ុន្តែកម្ពុជាកើនឡើងក្នុងរង្វង់១០ពិន្ទុ។

ជារួមក្រសួងអប់រំ​បានបញ្ជាក់ជាថ្មីថា ការចាត់ថ្នាក់របស់ World Population Review គឺមិនឆ្លុះបញ្ចាំងពីវឌ្ឍនភាពអប់រំពិតប្រាកដ របស់កម្ពុជា ដែលបានអនុវត្តកំណែទម្រង់យ៉ាងទូលំទូលាយ និងមានសូចនាករវិជ្ជមានក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *