រយៈពេល១៦ឆ្នាំ EDI ចូលរួមអភិវឌ្ឍធនធានមនុស្សជាង៤ម៉ឺន៥ពាន់នាក់ ឱ្យមានសមត្ថភាព ស្របតាមការអភិវឌ្ឍន៍របស់កម្ពុជា តំបន់ និងសាកលលោក

ក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពីដំណើរការនៅឆ្នាំ២០០៧ វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) ដែលជាវិទ្យាស្ថានផ្តល់នូវសេវាកម្មអប់រំ ប្រឹក្សាយោបល់ បណ្តុះបណ្តាលផ្នែកជំនួញ និងសេវាស្រាវជ្រាវ បានធ្វើការអភិវឌ្ឍសមត្ថភាពដល់បុគ្គលិក អ្នកគ្រប់គ្រង អ្នកជំនួញ និងមន្រី្តរាជការនៅកម្ពុជាប្រមាណជាង ៤ម៉ឺន៥ពាន់នាក់ហើយទាំងស្ថាប័នរដ្ឋ និងឯកជន ដែលនេះគឺជាជោគជ័យមួយក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សស្របតាមការអភិវឌ្ឍរបស់កម្ពុជា តំបន់ និងសាកលលោក។

នៅក្នុងពិធីជប់លៀងថ្លែងអំណរគុណដល់ស្ថាប័នដៃគូ ដែលតែងគាំទ្រសេវាបណ្តុះបណ្តាលរបស់វិទ្យាស្ថាន លោក គុជ សាវ៉ាត នាយកគ្រប់គ្រងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) បញ្ជាក់ថា បច្ចុប្បន្នវិទ្យាស្ថានវគ្គបណ្តុះបណ្តាលជាង១២៥ជំនាញ និងគ្រូបង្គោលរហូតដល់ជិត១រយនាក់ ដែលពួកគាត់ភាគច្រើនជាសាស្ត្រាចារ្យ ថ្នាក់ដឹកនាំក្រុមហ៊ុន និងមន្រ្តីរាជការ ដែលមានបទពិសោន៍លើជំនាញនីមួយៗជាច្រើនឆ្នាំ។ ក្នុងរយៈពេលជាង១៦ឆ្នាំមកនេះ វិទ្យាស្ថានបានធ្វើការបណ្តុះបណ្តាលបុគ្គលិកក្រុមហ៊ុន ក៏ដូចជាមន្រ្តីរាជការផងដែរ បានចំនួនជាង ៤ម៉ឺន៥ពាន់នាក់ ដោយមានដៃគូជាក្រុមហ៊ុន និងស្ថាប័នជាង១៦០។

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប និងជាប្រធានវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ មានប្រសាសន៍ថា ជាបេសកកម្ម EDI គឺផ្តោតទៅលើការកសាងសមត្ថភាពបុគ្គលិក ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ហើយមិនតែប៉ុណ្ណោះក៏បានចូលរួមកសាងសមត្ថភាពដល់មន្រ្តីរាជការនៅតាមក្រសួងស្ថាប័នមួយចំនួនផងដែរ។

បើទោះបីជាទទួលបានជោគជ័យ ដោយការគាំទ្រពីក្រុមហ៊ុនជាច្រើនទៅលើគុណភាពនៃការបណ្តុះបណ្តាលដែលមានការបត់បែនយ៉ាងណាក៏ដោយ ក៏ EDI នៅតែសិក្សាជាបន្តបន្ទាប់ទៅលើបរិបទប្រែប្រួលនៃសង្គមរបស់យើង ដើម្បីអភិវឌ្ឍខ្លួនបន្ថែមនៅក្នុងការជួយបម្រើការរីកចម្រើនរបស់ក្រុមហ៊ុនដៃគូ ។ បើតាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន នៅឆ្នាំ២០២៤នេះ EDI បានត្រៀមរួចជាស្រេច នៅក្នុងការពង្រីកសេវារបស់ខ្លួនទៅតាមរយៈ App Platform ជា Leaning Platform ដើម្បីងាយស្រួលក្នុងការសិក្សារបស់សិក្ខាកាម។

គួរជំរាបថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ បានរៀបចំពិធីជប់លៀងថ្លែងអំណរគុណជូនដល់ដៃគូអាជីវកម្មប្រមាណ ១៦០ ក្រុមហ៊ុន/ស្ថាប័ន ក្នុងគោលបំណងថ្លែងអំណរគុណ និងប្រកាសជូននូវវគ្គសិក្សាថ្មីៗ និងជាវគ្គសិក្សាដែលចាំបាច់សម្រាប់ការអភិវឌ្ឍន៍ដល់ស្ថាប័នដៃគូ ជាពិសេសដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនដៃគូដែលតែងតែគាំទ្រសេវាបណ្តុះបណ្តាលរបស់វិទ្យាស្ថាន។

ឆ្លៀតក្នុងឱកាសនោះដែរ វិទ្យាស្ថានEDI ក៏បានរៀបចំវេទិកាចែករំលែកចំណេះដឹងទាក់ទងនឹងសហគ្រិនភាព ការអភិវឌ្ឍធនធានមនុស្ស គន្លឹះកសាងសមត្ថភាពបុគ្គលិក របៀបពង្រឹងបរិស្ថានការងារ និងការអភិវឌ្ឍន៍ជំនាញទន់ឱ្យកាន់តែមានប្រសិទ្ធភាព ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសល្បីៗ ដែលជួយជាកត្តាជំរុញទឹកចិត្តក្នុងការអភិវឌ្ឍន៍ និងជម្រុញផលិតភាពការងារ បង្កើនសមត្ថភាពធនធានមនុស្សនៅកម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...