អ្នកនាំពាក្យ ៖ ស្របពេលបច្ចេកវិទ្យាកំពុងរីកចម្រើន គ្រូបង្រៀនត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀន និងរៀន

ស្របពេលប្រព័ន្ធបច្ចេកវិទ្យាកំពុងរីកចម្រើនក្នុងពេលបច្ចុប្បន្ននេះ គ្រូបង្រៀនត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀន និងរៀន ហើយ​ជាមួយគ្នា លោកគ្រូ អ្នកគ្រូ ក៏អាចប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីជួយសម្រួលដល់ការអប់រំប្រកបដោយការត្រិះរិះពិចារណា ការស្រាវជ្រាវ ក៏ដូចជាពង្រីកឱកាសឱ្យកាន់តែច្រើនក្នុងការសិក្សា និងធ្វើការនាពេលអនាគត។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា។

លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានដើរតួនាទីជួយសិស្សក្នុងការស្វ័យសិក្សា ដោយអាចឆ្លើយសំណួរទៅតាមតម្រូវការរបស់អ្នកសួរម្នាក់ៗ។ ដោយឡែក ចម្លើយទាំងអស់នេះ ក៏ទាមទារការវិនិច្ឆ័យពីអ្នកអានផងដែរថា តើព័ត៌មានណាដែលអាចជឿជាក់ និងប្រើប្រាស់បាន ហើយព័ត៌មានណាដែលត្រូវប្រើប្រាស់បានដោយមានការប្រុងប្រយ័ត្ន។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា

អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមថា ចាប់តាំងពីឆ្នាំ២០១៨ ក្រសួងអប់រំ បានកែលម្អកម្មវិធីសិក្សាដោយបង្កើតឱ្យមានបំណិនសតវត្សទី២១ រួមមាន សមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា ភាសាបរទេស ការសហការជាក្រុម និងចេះវិនិច្ឆ័យលើព័ត៌មានដែលទទួលបានជាដើម។ ក្រសួងអប់រំ បានកែលម្អកម្មវិធីសិក្សារបស់សិស្ស និងគរុនិស្សិតនៅតាមសាលាគរុកោសល្យនានា គឺដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ។ ក្នុងនោះ នៅវិទ្យាស្ថានជាតិអប់រំ ក្រសួងអប់រំ បានរៀបចំកម្មវិធីបណ្ដុះបណ្ដាល ១២+៤ សម្រាប់គ្រូដែលត្រូវចេញទៅបង្រៀននៅកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ហើយក្នុងឆ្នាំ២០២៣-២០២៤ បណ្ដុះបណ្ដាលបរិញ្ញាបត្រ+២ សម្រាប់គ្រូកម្រិតវិទ្យាល័យ។

សិស្សានុសិស្ស គ្រូបង្រៀន ត្រូវបន្តអភិវឌ្ឍសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាប្រយោជន៍ក្នុងការលើកកម្ពស់ការរៀន និងបង្រៀន ហើយជៀសវាងការប្រើប្រាស់មិនត្រឹមត្រូវនាំឱ្យប៉ះពាល់ដល់ការសិក្សា

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានលើកឡើងនៅក្នុងបាឋកថាពិសេស ក្រោមប្រធានបទ “បញ្ញាសិប្បនិមិ្មត្ត និងការអប់រំនៅកម្ពុជា” កាលពីខែសីហា កន្លងទៅថា នៅពេលបញ្ញាសិប្បនិម្មិត (AI) ប្រើប្រាស់កាន់តែច្រើន អ្នកប្រាជ្ញជាច្រើន បានយល់ឃើញថា តួនាទីរបស់គ្រូបង្រៀន សាលារៀន ថ្នាក់ដឹកនាំវិស័យអប់រំ នឹងត្រូវផ្លាស់ប្ដូរមកប្រើប្រាស់វិធីសាស្រ្តបង្រៀនថ្មីដើម្បីលើកកម្ពស់បំណិនសតវត្សទី២១ ដែលទាមទារឱ្យសិស្សស្រាវជ្រាវជាជាងគ្រូគ្រាន់តែសូត្រឱ្យសិស្សស្ដាប់។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់បន្ថែមថា បើទោះជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត្ត (AI) រីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ ក៏យើងនៅតែត្រូវការគ្រូល្អនៅថ្ងៃអនាគត។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បន្តថា គ្រូល្អគឺត្រូវចេះប្រើបញ្ញាសិប្បនិម្មិត​ (AI) ក្នុងការរៀន និងការបង្រៀន។ ស្របគ្នានេះ នៅពេលគ្រូចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ធ្វើឱ្យការបង្រៀនកាន់តែមានប្រសិទ្ធភាព កាត់បន្ថយបន្ទុកគ្រូ ដោយគ្រូអាចផ្ដោតតែលើការបង្រៀនទស្សនៈវិជ្ជាធំៗ។ ចំណែក អ្វីដែលល្មមៗកូនសិស្សអាចទៅសួរបញ្ញាសិប្បនិម្មិត (AI) ឱ្យឆ្លើយបាន ព្រោះវាងាយស្រួល។ ដូច្នេះ គ្រូអាចយកពេលវេលាទៅជួយគាំទ្រដល់សិស្សដែលខ្សោយបានផងដែរ។

ប្រសិនបើគ្រូមិនពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត្ត (AI)  ការរៀន និងបង្រៀនមិនមានប្រសិទ្ធភាពទេ

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

បើយើងតាមគេហទំព័ររបស់អង្គការយូណេស្កូ បានឱ្យដឹងថា ជារឿងចាំបាច់បំផុតក្នុងការរៀបចំបញ្ជូលប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត្ត (AI) ទៅក្នុងការអប់រំសម្រាប់គ្រូបង្រៀន និងសិស្ស។ ប្រទេសមួយចំនួនដូចជា ប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងសិង្ហបុរី កំពុងដាក់បញ្ចូលកម្មវិធីសិក្សាដែលផ្តោតលើបញ្ញាសិប្បនិមិ្មត្ត (AI) សម្រាប់សាលារៀនរួចហើយ និងកំពុងស្នើសុំដាក់បញ្ចូលសមាសធាតុបញ្ញាសិប្បនិមិ្មត្ត (AI) នៅក្នុងការអប់រំគ្រូបង្រៀន ប៉ុន្តែប្រទេសផ្សេងទៀតនៅតែបន្តដំណើរការ។ គោលដៅ គឺដើម្បីណែនាំអំពីបញ្ញាសិប្បនិមិ្មត្ត (AI) និងធានាថា អ្នកអប់រំមានជំនាញឌីជីថលចាំបាច់ និងចំណេះដឹងផ្នែកបញ្ញាសិប្បនិមិ្មត្ត (AI) ដើម្បីដឹកនាំសិស្សឱ្យមានទំនួលខុសត្រូវ និងសីលធម៌ក្នុងការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិមិ្មត្ត (AI) ទូទៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។