មហាជនចង់ឃើញការបង្កើតវេទិកាជជែកដេញដោលកាន់តែផុសផុល និងមានការចូលរួមពីយុវជនកាន់តែច្រើន

ភ្នំពេញ – ក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍជាតិ មានទំនាក់ទំនងយ៉ាងសំខាន់ជាមួយនឹងការអភិវឌ្ឍយុវជន ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការបំពាក់ជំនាញសតវត្សរ៍ទី២១ និងជំនាញឌីជីថល ដើម្បីឱ្យយុវជនដែលជាអ្នកបន្តវេន និងជាអ្នកជំនាន់ក្រោយ បានត្រៀមខ្លួនសម្រាប់ទីផ្សារការងារ ឱកាស និងការដឹកនាំ ទាំងបច្ចុប្បន្ន និងអនាគត។ ក្នុងន័យនេះ បានបង្ហាញថា​ សមត្ថភាពក្នុងការជជែកដេញដោល និងការទំនាក់ទំនងប្រកបដោយក្រមសីលធម៌ ពិតជាមានសារៈសំខាន់សម្រាប់យុវជនសម័យថ្មី ដូច្នេះ ការបង្កើតឱ្យមានវេទិកាជជែកដេញដោល ទាំងថ្នាក់សាលា ថ្នាក់ស្រុក ថ្នាក់ខេត្ត និងថ្នាក់ជាតិ គឺជាឱកាសមួយដ៏ពិសេសសម្រាប់យុវជនពង្រឹងជំនាញជីវិត។

លោក ម៉ៅ រ៉ាវី ជាមន្ត្រីមន្ទីរអប់រំខេត្តសៀមរាប និងជាអ្នកដឹកនាំក្រុមយុវជនចូលរួមប្រកួតកម្មវិធីជជែកដេញដោលថ្នាក់ជាតិ ២០២៣ បានបង្ហាញការយល់ឃើញរបស់ផ្ទាល់ខ្លួនថា ការរៀបចំវិធីជជែកដេញដោល ផ្ដល់ផលវិជ្ជមានច្រើនសម្រាប់យុវជន ព្រោះបានផ្ដល់ឱកាសឱ្យយុវជនពង្រឹងជំនាញទន់ ក្លាហាន ហ៊ាននិយាយ ហ៊ានចោទសួរ និងហ៊ានឆ្លើយ។ លោកបន្ថែមថា សម្រាប់លោកដែលតំណាងអ្នកអប់រំខេត្តសៀមរាបមួយរូប លោកពិតជាចង់ឱ្យមានការបង្កើតកម្មវិធីបែបនេះកាន់តែច្រើនជាងនេះទៀត ព្រោះកម្មវិធីមិនត្រឹមតែផ្ដល់ឱកាសឱ្យយុវជននៅទីក្រុង និងខេត្តប៉ុណ្ណោះទេ ប៉ុន្តែយុវជននៅតាមទីជនបទដាច់ស្រយាលក៏ពួកគាត់អាចចូលរួមបានដែរ។ ជាក់ស្ដែង ក្រុមយុវជន វិទ្យាល័យ ហ៊ុនសែន ស្វាយលើ ដែលលោកបានដឹកនាំ គឺមានទីតាំងរហូតដល់ ៧៥គីឡូពីទីរួមខេត្តឯណោះ។

“ខ្ញុំចង់ឱ្យថ្នាក់ដឹកនាំក្រសួង ជាពិសេសឯកឧត្តមបណ្ឌិតហង់ ជួនណារ៉ុន បន្តបង្កើតកម្មវិធីបែបនេះឱ្យបានរហូត។”

លោក ម៉ៅ រ៉ាវី មន្ត្រីមន្ទីរអប់រំខេត្តសៀមរាប

លោក សំ សុពេជ្រ អ្នកសម្របសម្រួលនៅក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៣ ក៏បានបង្ហាញពីការចង់ឃើញវិស័យជជែកដេញ និងការនិយាយជាសាធារណៈមានការរីកចម្រើនកាន់តែខ្លាំងជាងបច្ចុប្បន្ននេះទៀត។ លោកថា ការរៀបចំកម្មវិធីនេះ បានបណ្ដុះភាពក្លាហានដល់យុវជន ហើយតាមរយៈការចូលរួមកម្មវិធីធ្វើឱ្យយុវជនក្មេងៗដឹងថា ទោះជាពួកគេជាសិស្សកម្រិតវិទ្យាល័យក្ដី ប៉ុន្តែពួកគេមានសមត្ថភាពក្នុងការសម្ដែងនៅចំពោះមុខមនុស្សជាច្រើន។ ចំណុចមួយទៀត កាលណាយុវជនមានឱកាសបានចូលរួមកម្មវិធីជជែកដេញដោល នឹងធ្វើឱ្យពួកគាត់លែងនិយាយដោយប្រើអារម្មណ៍ ព្រោះមុននឹងនិយាយ គេនឹងគិតដល់ទិន្នន័យ ឯកសារយោង និងអំណះអំណាង។ ម្យ៉ាងវិញទៀត ដោយសារការចូលរួមកម្មវិធីបែបនេះ ត្រូវឱ្យធ្វើការជាក្រុម ដូច្នេះក៏បានបណ្ដុះស្មារតីរបស់ក្មេងៗឱ្យចេះស្រឡាញ់គ្នា និងយល់ទុក្ខធុរៈគ្នា។

“ឥឡូវនេះ ឱកាសគឺសម្រាប់ទាំងអស់គ្នា ឱកាសមានច្រើនមែនទែន ដូច្នេះយុវជនត្រូវបំពាក់បំប៉ន់សមត្ថភាពឱ្យបានខ្លាំង ហើយស្វែងរកឱកាសចូលរួមកម្មវិធីបែបនេះឱ្យបានច្រើន។”

លោក សំ សុពេជ្រ អ្នកសម្របសម្រួលនៅក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៣

យុវជន ហេង ច័ន្ទបញ្ញាបុត្រ ជាសិស្សថ្នាក់ទី១២ មកពីសាលាប៊ែលធីអន្តរជាតិ និងជាយុវជនដែលចូលចិត្តវិស័យនិយាយជាសាធារណៈមួយរូប បានបង្ហាញចំណាប់អារម្មណ៍ថា ការចូលរួមទស្សនាកម្មវិធីជជែកដេញដោល ធ្វើឱ្យរូបគេផ្ទាល់ទទួលបានចំណេះដឹងថ្មីៗជាច្រើន ព្រោះអ្នកចូលរួមប្រកួតសុទ្ធតែបានស្រាវជ្រាវលើប្រធានបទនីមួយៗបានស៊ីជ្រៅ ហើយនិយាយប្រកបដោយសិល្បៈ ហេតុផល និងមានអំណះអំណាងជាក់លាក់។ យុវជនរូបនេះបន្ថែមថា ប្រសិនបើកម្មវិធីបែបនេះ បានរៀបចំឱ្យបានទូលំទូលាយនៅតាមបណ្ដាលខេត្តគឺរឹតតែល្អ ព្រោះគេចង់ឃើញយុវជនកម្ពុជាកាន់តែច្រើនមានឱកាសបញ្ចេញសមត្ថភាព ពង្រឹងចំណេះដឹង និងមានបទពិសោធន៍និយាយជាសាធារណៈ។  «ខ្ញុំសូមអំពាវនាវដល់ក្រសួងដែលពាក់ព័ន្ធទាំងអស់ បង្កើតកម្មវិធីនេះឱ្យបានកាន់តែច្រើនកាន់តែល្អ»។

ដោយឡែក យុវតី អ៊ា ណាវីត និង ធន់ ដានី ជាអតីតម្ចាស់ជ័យលាភីកម្មវិធីជជែកដេញដោលឆ្នាំ២០២២ ហើយបច្ចុប្បន្នជានិស្សិតឆ្នាំទី១ បានបង្ហាញការយល់ឃើញថា មិនថាសិស្សនិស្សិតរៀនជំនាញវិទ្យាសាស្ត្រ ឬសង្គមនោះទេ គួរតែស្វែងរកឱកាសចូលរួមកម្មវិធីជជែកដេញដោល ដើម្បីពង្រឹងជំនាញទន់របស់ខ្លួនឱ្យកាន់តែប្រសើរឡើង។ ជាក់ស្ដែង ត្បិតថារូបគេទាំងពីរ ជាអតីតជ័យលាភីជជែកដេញដោលថ្នាក់ជាតិក៏ពិតមែន ប៉ុន្តែពួក​គេបានជ្រើសរើសជំនាញវិទ្យាសាស្រ្ត នៅពេលបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យ ហើយតាមរយៈបទពិសោធន៍នៃការចូលរួមជជែកដេញដោលធ្វើឱ្យពួកគេមានភាពក្លាហានជាងមុន ជាពិសេស​ក្នុងការប្រាស្រ័យទាក់ទង។ ដូច្នេះ យុវជនឯទៀត គួរតែស្វែងរកឱកាសចូលរួមកម្មវិធីបែបនេះ ឱ្យបានច្រើន ដើម្បីអភិវឌ្ឍខ្លួន និងបង្កើនចំណេះដឹងទាក់ទងនឹងការនិយាយ។ ចំណែករឿងលទ្ធផលចាញ់ ឬឈ្នះគឺជារឿងធម្មតា សម្រាប់ការប្រកួត។

គួរបញ្ជាក់ផងដែរថា កម្មវិធីជជែកដេញដោលថ្នាក់ជាតិ​បានរៀបចំនួន ៣រដូវកាលរួចមកហើយ។ ចំណែកឆ្នាំ ២០២៣នេះ គឺជារដូវកាលទី៤ អ្វីដែលរឹតតែពិសេសនោះគឺ ក្រសួងបានពង្រីកកម្មវិធីឱ្យមានការប្រកួតនិយាយជាសាធារណៈបន្ថែមទៀត ដើម្បីផ្ដល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាព។ សកម្មភាពនេះ គឺជាសកម្មភាពឆ្លើយតបទៅនឹងកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួង ដើម្បីដុសខាត់យុវជនឱ្យក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។