បណ្តាញ​សាកលវិទ្យាល័យ​សាយប័រកម្ពុជា នឹង​រួមចំណែក​កាត់បន្ថយ​គម្លាត​រវាងសាកលវិទ្យាល័យនៅរាជធានី និង​សាកលវិទ្យាល័យនៅបណ្តាខេត្ត

ក្រសួងអប់រំ យុវជន និងកីឡា គ្រោង​នឹងសម្ពោធដាក់ឱ្យប្រើប្រាស់បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) នៅ​ខែមិថុនា​ខាងមុខ ដោយ​គេរំពឹងថា បណ្ដាញសាកលវិទ្យាល័យនេះ នឹង​រួម​ចំណែក​កាត់បន្ថយ​គម្លាតរវាងសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ក៏ដូចជាលើកកម្ពស់គុណភាពអប់រំ។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា មានប្រសាសន៍ថា បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជានេះ គឺជាកម្មវិធីមួយដែលបានរៀបចំឡើងថាតាមរយៈអនុក្រឹត្យដែលចេញនៅក្នុងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅក្នុងទិសដៅកែលម្អគុណភាព និងសមធម៌នៃការអប់រំកម្រិតឧត្តមសិក្សា ក្នុងការកសាងសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមផ្អែកលើចំណេះដឹង។

កិច្ចប្រជុំ ស្ដីពីការត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា

បើតាម​លោកស្រីបណ្ឌិត ឃួន វិច្ឆិកា បណ្តាញ​សាកលវិទ្យាល័យសាយប័រ គឺមានការ​ចូលរួមពីសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា រួមមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យស្វាយរៀង, សាកលជាតិបាត់ដំបង, សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ និងសាកលវិទ្យាល័យភូមិន្ទកសិកម្មជាដើម។ លោកស្រីបន្តថា កិច្ច​ការ​សំខាន់របស់​បណ្តាញ​សាកលវិទ្យាល័យសាយប័រ គឺ ការរៀបចំការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធឌីជីថល ជាទម្រង់ (Platform) មួយសម្រាប់និស្សិតទាំងអស់អាចចូលរួមទទួលបានចំណេះដឹង និងរៀនតាមប្រព័ន្ធឌីជីថលនេះ ហើយសាកលវិទ្យាល័យដែលពាក់ព័ន្ធនឹង ថតជាវីដេអូបង្រៀន និងរៀនផ្សេងទៀតដើម្បីដាក់ចូលទៅក្នុងទម្រង់ (Platform) នោះ។

នៅតាមសាកលវិទ្យាល័យនៅតាមទីក្រុងភ្នំពេញ និងសាកលវិទ្យាល័យដែលពាក់ព័ន្ធនានា នឹងធ្វើការថតជាវីដេអូលើមុខជំនាញនានាហើយដាក់នៅក្នុងប្រព័ន្ធអនឡាញ ហើយសិស្សានុសិស្សដែលពាក់ព័ន្ធនឹងមុខវិជ្ជាដែលគាត់រៀនអាចចូលរួមទទួលបានចំណេះដឹងនេះឡើង

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

តាម​អ្នកនាំពាក្យ​ក្រសួងអប់រំ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា នឹងជួយពង្រឹងការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពក៏ដូចជាការអប់រំគ្រប់ទិសទីនៅសាកលវិទ្យាល័យឱ្យមានលក្ខណៈល្អប្រសើរ និងមានភាពស្មើគ្នា (សមភាព)។ ទន្ទឹមគ្នានេះ នៅក្នុងការអនុវត្តមានការផ្ទេរក្រេឌីត ដោយក្នុងពេលបច្ចុប្បន្នក្រួងអប់រំ កំពុងសិក្សានិងរៀបចំ ដើម្បីឱ្យមានការផ្ទេរក្រេឌីតរវាងសាកលវិទ្យាល័យនៅកម្ពុជា ហើយដំណាក់កាលបន្ទាប់ឈានដល់ការទទួលស្គាល់ការផ្ទេរក្រេឌីតក្នុងតំបន់ និងពិភពលោកផងដែរ។

និស្សិតនៅសាលកវិទ្យាល័យតាមបណ្តាខេត្ត នឹង​ទទួលបានការរៀន និង​បង្រៀន​ដូចរាជធានីដែរ តាមរយៈបណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា

បើតាមក្រសួងអប់រំ យុវជន និងកីឡា ​ឱ្យដឹងថា បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងកែលម្អគុណភាព និងសមធម៌នៃការអប់រំឧត្តមសិក្សា ដើម្បីកសាងសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមផ្អែកលើចំណេះដឹង ដោយក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ “កម្មវិធីវិនិយោគសាធារណៈអនុវិស័យឧត្តមសិក្សា ២០២២-២០២៣ ស្តីពីបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា” នៅខែមិថុនា ឆ្នាំ២០២២។ ជាមួយគ្នានេះ ដើម្បីអាចវាស់ផលសម្រេច នៃវត្ថុបំណងកម្មវិធីវិនិយោគនេះ មានសូចនាករវត្ថុបំណងអភិវឌ្ឍន៍កម្មវិធីវិនិយោគ ចំនួន០៣ ដូចជា៖ (សូចនាករ ១). ចំនួនមុខវិជ្ជាដែលបានដាក់ឱ្យប្រើប្រាស់ក្នុងកម្មវិធីបណ្ដាញសាកលវិទ្យាល័យសាយប័រ (សូចនាករ ២). ចំនួនកម្មវិធីសិក្សាបរិញ្ញាបត្រដែលអនុវត្តកម្មវិធីបណ្ដាញសាកលវិទ្យាល័យសាយប័រ និង (សូចនាករ ៣). ចំនួនគ្រឹះស្ថានដែលមាន និងដំណើរការហេដ្ឋារចនាសម្ព័ន្ធសាកលវិទ្យាល័យសាយប័រ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។