ការមើលកូនឆ្មា និងកូនឆ្កែស្អាតៗល្អសម្រាប់សុខភាពខួរក្បាល និងផ្លូវចិត្ត

Kawaii ក្នុងភាសាជប៉ុនមានន័យថា​ «គួរឱ្យស្រឡាញ់» ហើយជនជាតិជប៉ុនចូលចិត្តពាក្យនេះមែនទែន។ ពួកគេមានចំណូលចិត្តមើលភាពយន្តអេនីមេ (anime) ព្រោះតួអង្គដ៏ស្រស់ស្អាត និងមានមន្តស្នេហ៍ ធ្វើឱ្យពួកគេមានអារម្មណ៍រំភើប និងចូលតួជាមួយជាខ្លាំងតាមសាច់រឿង។

មិនតែប៉ុណ្ណោះការមើលវីដេអូ ឬរឿងភាគគំនូរជីវចល និងសត្វចិញ្ចឹមដូចជាឆ្កែ និងឆ្មា ក៏ជាចំណែកមួយធ្វើឱ្យជនជាតិជប៉ុនក្លាយជាប្រជាជាតិមួយដែលមានអាយុវែងបំផុតក្នុងពិភពលោកផងដែរ ។ បើយោងតាមការស្រាវជ្រាវថ្មីៗនេះ បានពន្យល់អំពីមូលហេតុដែលជប៉ុន ចូលចិត្តមើលតួអង្គក្នុងគំនូរជីវចល និងសត្វចិញ្ចឹមស្អាតៗគួរឱ្យស្រឡាញ់ ព្រោះសកម្មភាពនេះនាំឱ្យសុខុមាលភាពរបស់ពួកគេកាន់តែប្រសើរ។

ការមើលរូបភាពគួរឱ្យស្រឡាញ់ជះឥទ្ធិពលវិជ្ជមានដល់អារម្មណ៍

បើយោងតាមការស្រាវជា្រវរបស់ Nitto et al. performed inspiring ក្នុងឆ្នាំ ២០១២ បានបង្ហាញអំពីមូលហេតុដែលរូបភាពនៃតួអង្គគំនូរជីវចល និងសត្វចិញ្ចឹញគួរឱ្យស្រឡាញ់ បានជួយឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សមានភាពប្រសើរឡើង។ ក្រុមអ្នកស្រាវជាវសរសេរឱ្យចំណងជើងអត្ថបទនេះថា The power of Kawaii ហើយនៅក្នុងអត្ថបទនោះបានបង្ហាញថា ការមើលរូបភាពគួរឱ្យស្រឡាញ់ធ្វើឱ្យអ្នកក្លាយជាមនុស្សមានបម្រុងប្រយ័ត្នខ្ពស់ និងបង្កើនសមត្ថភាពផ្ដោតអារម្មណ៍។

ជាដំបូង ក្រុមអ្នកស្រាវជា្រវបានបង្កើតហ្គេមមួយ ដោយធ្វើការសិក្សាសង្កេតទៅលើមនុស្សដែលចូលចិត្តមើលរូបភាពខ្យូតៗគួរឱ្យស្រឡាញ់។ ក្នុងដំណើរការស្រាវជ្រាវ គេបានតម្រៀបរូបភាពចាប់ពីរូបភាពធម្មតា រហូតដល់រូបខ្យូតខ្លាំង ហើយលក្ខខណ្ឌដើម្បីចូលរួមលេងហ្គេមនេះ គេតម្រូវឱ្យបេក្ខជនទាំងអស់មើលរូបភាពទាំងនោះដោយផ្ដោតអារម្មណ៍ខ្លាំងបំផុត។ ជាលទ្ធផល គេរកឃើញថា មនុស្សដែលមើលរូបភាពខ្យូតខ្លាំង មានអារម្មណ៍ល្អជាងមនុស្សមិនបានមើល។

តើការមើលរបស់ស្អាតៗផ្ដល់អត្ថប្រយោជន៍ដល់ខួរក្បាល និងសុខភាពផ្លូវចិត្តបានយ៉ាងដូចម្ដេច?

ប្រសិនបើអ្នកគិតថា ការមើលវីដេអូគំនូរជីវចល ឬសត្វខ្យូតៗគួរឱ្យស្រឡាញ់គឺជាការខ្ជះខ្ជាយពេលវេលា នោះប្រហែលជាអ្នកគិតខុសហើយ។ ព្រោះការស្រាវជាវបានបង្ហាញថា ការធ្វើបែបនេះគឺជះឥទ្ធិពលវិជ្ជមានចំពោះសុខភាពផ្លូវចិត្ត និងខួរក្បាលរបស់អ្នក ជាមួយនឹងអត្ថប្រយោជន៍ ២សំខាន់៖

១.ធ្វើឱ្យមានអារម្មណ៍ល្អ និងកាត់បន្ថយភាពតានតឹង អ្នកជំនាញចិត្តសាស្ត្រ បណ្ឌិត Barbara Fredrickson បានរកឃើញថា ការមើលរូបភាព ឬវីដេអូស្អាតៗរបស់សត្វឆ្កែ និងឆ្មាផ្ដល់ឱ្យមនុស្សនូវថាមពលវិជ្ជមានច្រើន។ វាធ្វើឱ្យពួកគេមានអារម្មណ៍ល្អ និងពង្រឹងស្មារតី និងការគិតផងដែរ។ ជាពិសេស វាជួយបង្កើនផលិតភាពការងារ និងកាត់បន្ថយភាពតានតឹងប្រកបដោយប្រសិទ្ធភាព។

អ្វីដែលរឹតតែពិសេសទៀតនោះ នៅពេលអ្នកមានអារម្មណ៍មិនសប្បាយចិត្ត អ្នកគួរមើលវីដេអូ សត្វឆ្កែ និងឆ្កែដែលបង្ហាញសកម្មភាពវៃឆ្លាត និងគួរឱ្យស្រឡាញ់។ ព្រោះការស្រាវជ្រាវបានរកឃើញថា ការធ្វើបែបនេះ អាចផ្លាស់ប្ដូរអារម្មណ៍របស់អ្នកឱ្យប្រសើរឡើងវិញ ព្រមទាំងពង្រឹងអារម្មណ៍ផ្ដោតលើការបំពេញការងារទៀតផង។

២.លើកកម្ពស់សុភមង្គលអាពាហ៍ពិពាហ៍ ទន្ទឹមនឹងអត្ថប្រយោជន៍ខាងលើ លោក James McNulty ជាអ្នកស្រាវជ្រាវមកពី Florida State University បានរកឃើញថា ការចិញ្ចឹមសត្វឆ្កែ ឆ្មា និងមើលរូបភាពខ្យូតៗធ្វើឱ្យមនុស្សមានភាពស្កប់ស្កល់ក្នុងជីវិតអាពាហ៍ពិពាហ៍។ នេះបើតាមការស្ទង់មតិទៅគូរស្នេហ៍ដែលបានរៀបការរួចរយៈពេលតិចជាងប្រាំឆ្នាំ ចំនួន ១៤៤គូ។ អ្នកចូលរួមក្នុងគម្រោងសិក្សានេះ បានមើលរូបភាពស្អាតៗគួរឱ្យស្រឡាញ់ចំនួនបីដង​ជារៀងរាល់សប្ដាហ៍។ រូបនោះអាចជារូបគូស្នេហ៍ តុក្កត្តា ឬសត្វចិញ្ចឹមជាពិសេសឆ្កែ និងឆ្មាដែលគេស្រឡាញ់ ហើយជាលទ្ធផលបង្ហាញថា ពួកគេកាន់តែរីករាយ និងពេញចិត្តនឹងជីវិតក្រោយអាពាហ៍ពិពាហ៍របស់ខ្លួនឯង៕

ប្រភព៖ https://www.lifeadvancer.com/watching-cute-cats-and-dogs-brain/


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...