សន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៩ រដ្ឋមន្រ្តីក្រសួងអប់រំ ជំរុញ​ឱ្យ​មានការ​ធ្វើ​វិវត្ត​កម្ម​កសិកម្ម ដែល​មានជំនួយ​ពីបច្ចេកវិទ្យា និង AI

ក្នុង​ឱកាស​ចូលរួម​សន្និសីទវិទ្យាសាស្រ្ត​ថ្នាក់ជាតិលើកទី៩ នៅសាកលវិទ្យាល័យ​ជាតិ​មានជ័យ កាលពីដើមសប្តាហ៍​នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ​ដល់​អ្នកស្រាវជ្រាវ ស្វែង​រក​ដំណោះស្រាយល្អៗ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងសេដ្ឋកិច្ចសកល ក៏​ដូចជា ធ្វើវិវត្តកម្មកសិកម្មដែលមានជំនួយពីបច្ចេកវិទ្យា និង AI។

សន្និសីទវិទ្យាសាស្រ្ត​ថ្នាក់ជាតិលើកទី៩ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ឧត្តមភាពបច្ចេកវិទ្យាកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន” ដោយ​មានសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន១៤ចូលរួម ព្រមជាមួយ​​អត្ថបទស្រាវជ្រាវ ចំនួន៣២៤អត្ថបទ ផ្តោតលើ បច្ចេកវិទ្យាកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុង​ការកាត់​បន្ថយភាព​ក្រីក្រនៅកម្ពុជា ហើយគោលដៅរបស់យើងគឺប្រែក្លាយកសិកម្មប្រពៃណី ទៅជា «កសិកម្មវៃឆ្លាត» ដែលមានផលិតភាពខ្ពស់ និងភាពម្ចាស់ការ។ តែយ៉ាងណា​ដើម្បីសម្រេចគោលដៅនេះ គឺត្រូវទាមទារ​នូវការពង្រីកដីដាំដុះ តាមរយៈការកែច្នៃចម្ការមីនទៅជាដីកសិកម្មប្រកបដោយសុវត្ថិភាព។ បង្កើនទិន្នផល និងគុណភាព តាមរយៈការផលិតពូជស្រូវដែលផ្តល់គុណភាពខ្ពស់ និងការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាការប្រើប្រាស់គ្រឿងយន្តកសិកម្ម ការប្រើប្រាស់ Drone សម្រាប់តាមដានស្ថានភាពដី និងការអនុវត្តកសិកម្មសុក្រិត។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍​បន្ថែម ដោយថា ដើម្បីអភិវឌ្ឍផ្នែកកសិកម្ម កម្ពុជាត្រូវផ្តោតទៅលើការបម្រែបម្រួលអាកាសធាតុដើម្បីរៀបចំការងារកសិកម្មឱ្យបានសមស្រប ការអនុវត្តយន្តការឧស្សហកម្ម ៤.០ ការពង្រីកផ្ទៃដីកសិកម្ម ការវិនិយោគផ្នែកកសិកម្ម ស្វែងរកនិងបង្កើតទីផ្សារកសិកម្ម ការគាំទ្រដល់កសិកម្មតាមសហគមន៍ អេកូទេសចរណ៍ ការធ្វើវិវត្តកម្មកសិកម្មដែលមានជំនួយពីបច្ចេកវិទ្យា និង AI។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងសហគមន៍អ្នកស្រាវជ្រាវទាំងអស់ ដែលបានចូលរួម​ចំណែកយ៉ាងសកម្មក្នុងការប្រែក្លាយសន្និសីទនេះ ទៅជាកម្លាំងចលករជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងការអប់រំនៅកម្ពុជា និងជឿជាក់ថា តាមរយៈការប្រមូលផ្តុំអ្នកស្រាវជ្រាវ និងការចែករំលែកបទពិសោធក្នុងសន្និសីទនេះ នឹងអាច​រកឃើញ​ដំណោះស្រាយល្អៗ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងសេដ្ឋកិច្ចសកល និងត្រូវបន្តជំរុញការបោះពុម្ពផ្សាយឯកសារសិក្សាស្រាវជ្រាវ ដើម្បីផ្សព្វផ្សាយចំណេះដឹង និងបច្ចេកទេស ទៅដល់ប្រជាពលរដ្ឋ ដើម្បីឱ្យបន្តកែលម្អជីវភាពរស់នៅរបស់ពួកគាត់ និងកាត់បន្ថយភាពក្រីក្រ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា