មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨ នឹងប្រព្រឹត្តទៅ​ចុងសប្តាហ៍នេះ នៅផ្សារ​ទំនើប​អ៊ីអនម៉ល​មានជ័យ

ដោយ​មានការ​គាំទ្រពី​ក្រសួងបរិស្ថាន និង​ក្រសួងអប់រំ យុវជន និងកីឡា មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ និង១១ ខែឧសភា ឆ្នាំ២០២៤ ចុងសប្តាហ៍នេះ នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ ក្រោម​មូលបទ “ចីរភាពតាមរយៈនវានុវត្តន៍បៃតង” ។

មូលបទ “ចីរភាពតាមរយៈនវានុវត្តន៍បៃតង” នៃមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨ មានគោល​បំណង​ជំរុញឱ្យអ្នកចូលរួមកំណត់រកចំណុចរួមមួយនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM) ដោយយកបញ្ហាបរិស្ថានធ្វើជាចំណុចឆ្លុះបញ្ចាំង។ ទន្ទឹមនឹងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការរេចរឹលនៃបរិស្ថានដែលជាការចាំបាច់បន្ទាន់ មហោស្រពរបស់យើងទៀតសោតក៏នឹងចូលរួមលើកទឹកចិត្តសិស្ស-និស្សិតឱ្យបង្ហាញស្នាដៃក្នុងការបង្កើតគម្រោងស្ទែមនានា តាមរយៈនវានុវត្តន៍បៃតង ដើម្បីធានាបាននូវបរិស្ថានបៃតងស្អាតកាន់តែបវរជូនប្រទេសកម្ពុជា។

ដើម្បីជំរុញការប្តេជ្ញាសម្រេចតាមគោលដៅ នៃការអប់រំស្ទែមឱ្យបាន ម្ចាស់ឧបត្ថម្ភកម្មវិធីធំៗដែលមានដូចជា ក្រសួងបរិស្ថាន និងក្រុមហ៊ុន SMART Axiata រួមទាំងក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន និង KILAT Events ដែលជាដៃគូសហការ បានរួមគ្នាគាំទ្រការរៀបចំមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨ នេះឡើង។ ការរួមចំណែកនេះគឺជាកាយវិការមួយដ៏សំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាយើងមានវប្បធម៌ចេះប្រើប្រាស់វិទ្យាសាស្រ្ត និងនវានុវត្តន៍មកធ្វើជាមធ្យោបាយក្នុងការសិក្សារៀនសូត្រ។

មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨ នឹងមានសកម្មភាពចម្រុះជាច្រើន ហើយជាអាទិ៍រួមមានការតាំងបង្ហាញគម្រោងវិទ្យាសាស្រ្តរបស់សិស្ស-និស្សិត ការពិសោធវិទ្យាសាស្រ្តផ្ទាល់ជាក់ស្តែង កម្មវិធីទស្សនីយភាពផ្សេងៗ ការចែករំលែកចំណេះដឹងរបស់វាគ្មិនសំខាន់ៗ និងការប្រកួតប្រជែងនានាជាច្រើនទៀតផង។ សិស្ស-និស្សិតមកពីសាលារៀន និងសាកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជានឹងមានឱកាសបង្ហាញស្នាដៃក្នុងការបង្កើតគម្រោងស្ទែម និងចូលរួមជាមួយមិត្តអ្នកសិក្សា លោកគ្រូ អ្នកគ្រូ អ្នកជំនាញក្នុងវិស័យសំខាន់ៗ ក៏ដូចជាតំណាងរដ្ឋាភិបាលផងដែរ។

ក្រៅពីការដាក់តាំងបង្ហាញគម្រោងស្ទែម ក៏មានការប្រកួតគំនូរ ដែលផ្ដោតសំខាន់លើប្រធានបទ “ទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំដើម្បីសង្គ្រោះបរិស្ថាន” ។ ការប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងដើម្បីបំផុសគំនិត និងជួយឱ្យប្អូនៗកុមារចេះស្វែងយល់អំពីការអនុវត្តជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ ដើម្បីចូលរួមការពារបរិស្ថាន។ មិនតែប៉ុណ្ណោះ ការបញ្ចេញភាពច្នៃប្រឌិតតាមរយៈការគូរគំនូរនឹងជួយឱ្យពួកគាត់ស្គាល់អំពីទម្លាប់សាមញ្ញធម្មតាៗ ដែលអាចនាំមកនូវផលហុចឱ្យខ្ពស់ដល់ការថែរក្សាបរិស្ថានទៀតផង។

លោកស្រី អ៊ាង និធិជ្ជនី ដឺណេ នាយកប្រតិបត្តិ នៃអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា មានប្រសាសន៍ថា ៖ “យើងមានសេចក្តីរំភើបរីករាយក្នុងការរៀបចំមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨ ដោយកៀរគរសិស្ស-និស្សិត លោកគ្រូ អ្នកគ្រូ និងដៃគូសហការក្នុងវិស័យនេះ ដើម្បីអបអរសាទរកិច្ចការរួមគ្នា និងនវានុវត្តន៍បៃតង ដែលជាកម្លាំងចលករដ៏សំខាន់មួយ។ ទន្ទឹមនឹងការជំរុញការស្រឡាញ់ចូលចិត្តការអប់រំស្ទីម (STEAM) និងចីរភាពនៃបរិស្ថាន យើងកំពុងតម្រង់ទៅរកការលើកកម្ពស់ការកសាងសមត្ថភាពរបស់យុវជនជំនាន់ក្រោយឱ្យក្លាយជាអ្នកដោះស្រាយបញ្ហា និងបង្កើតឱ្យមានការផ្លាស់ប្ដូរថ្មី សំដៅដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតកាន់តែត្រចះត្រចង់ និងមានចីរភាព”។

រួមគ្នាបំផុសគំនិត និងលើកតម្កើងយុវជនកម្ពុជាឱ្យក្លាយជាអ្នកដឹកនាំទៅថ្ងៃអនាគតនាសម័យកាលដែលមានស្ទែមជាយាន




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...