តើការស្តាប់សកម្មរួមចំណែកដល់ផលិតភាពសិក្សាយ៉ាងណាខ្លះ?

ការស្តាប់សកម្ម គឺជាជំនាញដ៏សំខាន់សម្រាប់ការរៀនប្រកបដោយប្រសិទ្ធភាព ហើយពាក់ព័ន្ធនឹងការបង្កើនជំនាញស្តាប់ទៀតសោត មានដូចជា ធ្វើយ៉ាងណាកុំឱ្យខ្លួនឯងចែករំលែកចំណាប់អារម្មណ៍ជាមួយឧបករណ៍អេឡិចត្រូនិចអំឡុងពេលរៀន ស្តាប់តែមួយមុខមិនថា អ្នកនិយាយនោះជាមិត្តរួមថ្នាក់ ឬគ្រូនោះទេ។ បន្ថែមពីនោះ ការរួមចំណែកក្នុងនាមជាសិស្សនៅកន្លែងរៀន ដោយប្រើប្រាស់ភាសាកាយវិកា ឬការបង្ហាញពីចំណាប់អារម្មណ៍ សួរផ្ទៀងផ្ទាត់ជាសំណួរបន្ថែម និងសំយោគឬសង្ខេប គឺជាផ្នែកមួយនៃការស្តាប់ដ៏សកម្មផងដែរ។

តាមរយៈគេហទំព័រ GreatBooks Foundation បានបង្ហាញគន្លឹះមួយចំនួន ក្នុងការពង្រឹងជំនាញស្តាប់ដើម្បីរក្សាប្រសិទ្ធភាពក្នុងការសិក្សា ដោយមានរៀបរាប់នៅខាងក្រោម ៖

ភាសាកាយវិការ ៖ ការស្តាប់សកម្ម គឺជាការរួមចំណែកគ្នា នាំឱ្យផលិភាពនៃការសិក្សាកាន់តែមានប្រសិទ្ធភាព ក្រៅតែពីការប្រើប្រាស់ត្រចៀកក្នុងការផ្ទៀងផ្ទាត់ស្តាប់ នៅមានសកម្មភាពជាច្រើនទៀតដើម្បីរួមចំណែកដល់ការស្តាប់ដ៏សកម្មដែលមានដូចជាការសម្លឹងមើលទៅកាន់មនុស្សដែលកំពុងនិយាយ​ ព្យាយាមរង់ចាំទាល់តែគ្រូ ឬមិត្តរួមថ្នាក់និយាយចប់ សឹមចោទសួរ ឬក៏ឆ្លើយឆ្លងពាក្យសម្តី មិនលើកដៃនៅពេលកំពុងមានប្រធានបទសំខាន់ដែលគ្រូនិយាយ ឬក៏ប្រើប្រាស់សកម្មភាពទាំងឡាយណាដែលរំខានដល់ការនិយាយ។

ធ្វើជាបុគ្គលគំរូនៅក្នុងថ្នាក់ ៖ ស្រមៃទៅដល់ក្រុមមនុស្សដែលខ្លួនឯងចង់ក្លាយទៅជាបែបនោះ ហើយចាប់ផ្តើមបង្កើតសកម្មភាពឱ្យក្លាយជាសិស្សដែលស្ថិតក្នុងក្ដីស្រមៃទាំងនោះតាមរយៈសកម្មភាពដូចជា ការសួរសំណួរផ្ទៀងផ្ទាត់ត្រឡប់ទៅកាន់គ្រូ ទោះបីជាយល់ក៏ដោយ ក៏​ការដែលមានទម្លាប់សួរបញ្ជាក់បានបង្កើនផលិតភាពក្នុងការសិក្សា បន្ទាប់ពីសួរហើយជាសកម្មភាពបន្ទាប់គឺសង្ខេបរាល់អត្ថន័យដែលបានសួរ និងកត់ត្រា ​ឬឆ្លុះបញ្ចាំង។

ការផ្តោត និងឆ្លើយតប ៖ ស្តាប់ដ៏សកម្មនៅក្នុងថ្នាក់ ក្រៅពីការប្រើប្រាស់វិធីសាស្រ្តផ្តោត សិស្សពុំអាចមើលរំលងអំពីភាពខុសគ្នារវាងការប្រតិកម្ម និងការឆ្លើយតបបាននោះទេ ដោយធ្វើយ៉ាងណាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ទៅកាន់គ្រប់គ្នាដែលមាននៅក្នុងថ្នាក់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *