អ្នកគ្រូ ហៃ ចរិយា នៃវិទ្យាល័យ​សុខអានសំរោង ត្រូវ​ជ្រើសរើសតំណាងកម្ពុជា សម្រាប់ពានរង្វាន់​គ្រូបង្រៀន​ល្អអាស៊ាន ២០២៣

អ្នកគ្រូ ហៃ ចរិយា គ្រូបង្រៀន​ថ្នាក់ទី១២ ឯកទេស​គណិតវិទ្យា នៃវិទ្យាល័យ​សុខអានសំរោង ស្ថិត​នៅ​ក្នុងស្រុកសំរោង ខេត្តតាកែវ ដែលបានទទួលពានរង្វាន់សម្តេចតេជោសែន គ្រូបង្រៀន​ល្អ ក្នុងឆ្នាំសិក្សា​២០២០-២០២១ ត្រូវ​បានក្រសួងអប់រំជ្រើសរើស​តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​វាយ​តម្លៃពានរង្វាន់​គ្រូបង្រៀនល្អអាស៊ាន ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រថៃ។

សូម​បញ្ជាក់ថា ពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន ត្រូវបានផ្តួចផ្តើមឡើងដោយព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រីសិរិនថន នៅឆ្នាំ២០១៥។ រៀងរាល់២ឆ្នាំម្តង គណៈកម្មការវាយតម្លៃរបស់មូលនិធិ (PMCAF) បានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ចាត់តាំងបេក្ខភាពគ្រូបង្រៀនល្អ ទៅចូលរួមប្រកួតប្រជែង ដើម្បីទទួលពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន ដែលមានប្រទេសចំនួន ១១ ចូលរួម។

កន្លងមក បេក្ខជនដែលក្រសួងអប់រំចាត់បញ្ជូនទៅចូលរួមប្រកួតប្រជែង សុទ្ធតែជាជ័យលាភីគ្រូបង្រៀនល្អ ចំណាត់ថ្នាក់លេខ១ ពានរង្វាន់សម្តេចតេជោសែនដែលជ័យលាភីទាំង៤នាក់រួមមាន ៖ ១. អ្នកគ្រូ តូច បណ្តូល គ្រូបង្រៀនសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប និងជាជ័យលាភីគ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ១ ឆ្នាំសិក្សា២០១៣-២០១៤, ២. អ្នកគ្រូ ឌី សោភ័ណ គ្រូបង្រៀនសាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង និងជាជ័យលាភីគ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ១ ឆ្នាំសិក្សា២០១៥-២០១៦, ៣. លោកគ្រូ ឡយ វីរៈ គ្រូបង្រៀនវិទ្យាល័យប៊ុនរ៉ានី​ ហ៊ុនសែន​ រលាប្អៀរ ខេត្តកំពង់ឆ្នាំង និងជាជ័យលាភីគ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ១ ឆ្នាំសិក្សា២០១៧-២០១៨ និង ៤. លោកគ្រូ ណន ដារី គ្រូបង្រៀនសាលាបឋមសិក្សាគួចម៉េងលី​ ទួលបេង ខេត្តកំពង់ចាម និងជាជ័យលាភី គ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ១ ឆ្នាំសិក្សា២០១៨-២០១៩។

សម្រាប់ការប្រគល់ពានរង្វាន់លើកទី៥ ឆ្នាំ២០២៣នេះ ក្រសួងបានបញ្ជូនបេក្ខភាពអ្នកគ្រូ ហៃ ចរិយា ដែលបានទទួលពានរង្វាន់សម្តេចតេជោសែន គ្រូបង្រៀនល្អ ក្នុងឆ្នាំសិក្សា២០២០-២០២១ កន្លងមក តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការវាយតម្លៃពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន ឆ្នាំ២០២៣ ហើយ​កាលពីខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការ​បានធ្វើការវាយតម្លៃ និង​ទទួលស្គាល់បេក្ខភាពអ្នកគ្រូ ហៃ ចរិយា ជាផ្លូវការ។

ជ័យលាភីគ្រូបង្រៀនល្អអាស៊ាន នឹងត្រូវធ្វើពិធីប្រគល់នាខែតុលា ឆ្នាំ២០២៣ ខាងមុខ ហើយជ័យលាភីម្នាក់ៗ នឹងទទួលបាន ១).ពានរង្វាន់, ២).ថវិកាចំនួន ១០ ០០០ដុល្លារអាមេរិក, ៣).មេដាយមាសមួយគ្រឿង, ៤).រូបនិមិត្តសញ្ញាព្រះមហាក្សត្រថៃ និង ៥).វិញ្ញាបនបត្រជាលិខិតសរសើរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...