គាំទ្រមាតិកាល្អនៅលើបណ្តាញសង្គមជាការសាងសង់ទីកន្លែងមានសុវត្ថិភាពសម្រាប់ក្មេងជំនាន់ក្រោយ

មុនបង្កើតមាតិកា ឬ​ចែក​ចាយបន្ត​មាតិកា​នៅលើបណ្តាញ​សង្គម បុគ្គលគ្រប់រូបគួរ​តែពិចារណា​ឱ្យ​បានដិតដល់ ព្រោះថា ការ​បង្ហោះ ឬ​ចែក​ចាយ​មាតិកាទាំងនោះ វា​នឹង​មានឥទ្ធិពល​ទៅ​លើអ្នកគាំទ្រ ឬមិត្តភក្តិ​របស់អ្នក​ទោះតិច ឬ​ច្រើន​ក្តី។ នេះជា​ការ​លើក​ឡើង​របស់​លោកស្រី នាង សុវ៉ាតនា ហៅ Dj Nana នៅក្នុង​កម្មវិធី​យុទ្ធនាការ​គាំទ្រ​វិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិត កាលពីពេលថ្មីៗនេះ។

លោកស្រី នាង សុវ៉ាតនា បានលើក​ឡើងថា អ្វីដែលអ្នកទាំងអស់គ្នាចែករំលែកនៅលើបណ្តាញហ្វេសប៊ុករបស់អ្នកទាំងគ្នា ទោះបីជាមានមិត្តត្រឹមតែ១០នាក់ ឬ២០នាក់ក្តី តែការចែកចាយរបស់អ្នកទាំងអស់គ្នានឹងជះឥទ្ធិពលទៅលើមិត្តនៅក្នុងបណ្តាញសង្គមទាំងនោះ។ នោះគឺមានន័យថា បើយើងមានអ្នកគាំទ្រកាន់តែច្រើន រាល់សកម្មភាពផ្សព្វផ្សាយរបស់យើង គឺរឹតតែត្រូវប្រុងប្រយ័ត្ន ហើយ​ត្រូវ​តែ​ព្យាយាមធ្វើជាគំរូល្អឱ្យអស់ពីលទ្ធភាព ។

– លោកស្រី នាង សុវ៉ាតនា

“ការព្យាយាមធ្វើជាគំរូល្អវាលំបាក ប៉ុន្តែយើងត្រូវមានភាពអត់ធ្មត់ ព្រោះភាពអត់ធ្មត់ក្នុងការសាងនូវមាតិកាល្អៗ ដើម្បីចែកចាយទៅក្នុងបណ្តាញសង្គម ប្រៀបដូចជាយើងកំពុងសាងសង់ទីកន្លែងដែលមានសុវត្ថិភាពសម្រាប់កូនចៅយើងទៅថ្ងៃក្រោយដូច្នោះដែរ

បើតាមការលើក​ឡើងរបស់លោកស្រី សុវ៉ាតនា ស្ថាប័នឯកជន ឬក្រុមហ៊ុននានា ដែល​កំពុងតែធ្វើការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ខ្លួន​នៅ​លើ​បណ្តាញ​សង្គម មុន​នឹង​ជ្រើស​រើស​អ្នក​មានឥទ្ធិពល​លើ​បណ្តាញ​សង្គម​មក​ជួយផ្សព្វផ្សាយសេវាកម្មរបស់ខ្លួន គួរ​តែពិនិត្យ​មើល​មាតិការបស់ពួក​គាត់ដែលផលិតថា តើ​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ទៅកាន់សង្គម ចៀសវាង​ជ្រើសរើសដោយ​មើលតែចំនួនអ្នក​គាំទ្រ។

សម្រាប់​លោក ជិន ប៊ុនធឿន នាយកប្រត្តិបត្តិសាខាកាកបាទក្រហម រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រព័ន្ធអ៊ីនធឺណិតបានផ្តល់នូវគុណសម្បត្តិជាច្រើន​សម្រាប់ការរស់នៅ តែវាក៏បានជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់អ្នកប្រើប្រាស់ផងដែរ ពិសេសកុមារ និងក្មេងវ័យជំទង់ ។ បើតាម​លោក ប៊ុនធឿន កុមារ និង​ក្មេងវ័យជំទង់ គឺជាវ័យដែលមិនទាន់មានលទ្ធភាពអាចគ្រប់គ្រងខ្លួនឯងបាន ហើយ​ថែមទាំងមិនទាន់យល់ដឹងនូវការប្រើប្រាស់ប្រព័ន្ធអ៊ីធឺណិតនេះបានសព្វគ្រប់ជ្រុងជ្រោយនៅឡើយដែរ។ ដូច្នេះ ការកើនឡើងអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដ៏សំបូរបែបនេះ វាបានបង្កបញ្ហាផ្សេងៗជាច្រើនទៅដល់អ្នកប្រើប្រាស់​ ក្នុងនោះគឺទៅលើកុមារតែម្តង ។

ជាការ​កត់សម្គាល់របស់លោក ប៊ុនធឿន បញ្ហាដែលតែងកើតមានជាញឹកញាប់ និងកំពុងកើតមាននោះ គឺមានដូចជា ជំងឺបាក់ទឹកចិត្ត ទទួលការគំរាមគំហែង និងមានបញ្ហាផ្សេងៗទៀតដែលកំពុងប្រឈម និងត្រូវ​រួមគ្នា​ដោះស្រាយ ។

ដោយមើលឃើញពីផលប៉ះពាល់អវិជ្ចមានបែបនេះ កន្លងមក​សាខាកាកបាទក្រហមបានសហការជាប់ជាប្រចាំជាមួយនឹងអង្គការសកម្មភាពដើម្បីកុមារ ដោយ​បានរៀបចំបើកវគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយជូនទៅដល់អាណាព្យាបាល និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ជាពិសេសគឺយុវវជនកាកបាទក្រហមកម្ពុជា។

លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានសង្កត់ធ្ងន់ថា ជាការពិតរឿងរបស់កុមារ មិនអាចស្ថាប័នណាមួយមកដោះស្រាយតែឯងបានទេ ។ បើ​តាម​លោកជំទាវ ការងារកុមារគឺជាការងារអន្តរក្រសួង​ ជាការងារពហុវិស័យ ដែលយើងទាំងអស់គ្នាមានតួនាទីការពារកុមារ មិនថាការពារតាមរយៈអនឡាញ ឬការការពារដោយផ្ទាល់នោះឡើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។