អ្នកនាំពាក្យ ៖​ លទ្ធផលប្រឡងបាក់ឌុប នឹងគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន

ខណៈ​ដែលលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា​២០២២-២០២៣ គ្រោងប្រកាសនារសៀលថ្ងៃទី២៣ វិច្ឆិកា​ សម្រាប់រាជធានីភ្នំពេញ និង​ខេត្តកណ្តាល និងនៅព្រឹកថ្ងៃទី២៤ វិច្ឆិកា សម្រាប់បណ្តាខេត្តផ្សេងៗទៀត អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា លទ្ធផលនេះ នឹងគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅក្នុងអំឡុងពេលកែសន្លឹកកិច្ចការ គ្រូដែលជាអ្នកកែបានស្រង់ពិន្ទុបេក្ខជនប្រឡងចូលទៅក្នុងបណ្ណសម្រង់ពិន្ទុ រួចឆ្លងកាត់ការផ្ទៀងផ្ទាត់ចំនួនបួនតំណាក់កាលសំខាន់ៗ ទើបបញ្ជូនមកដល់ដំណាក់កាលបូកស្រង់ពិន្ទុដោយកុំព្យូទ័រ។

បេក្ខជនប្រឡងបាក់ឌុប

លោកជំទាវ ឃួន វិច្ឆិកា បន្ថែមថា អ្នកបញ្ចូលពិន្ទុដោយកុំព្យូទ័រ គឺជាបុគ្គលិកអប់រំដែលធ្វើតេស្តជាប្រចាំរៀងរាល់ឆ្នាំអំពីសមត្ថភាពបញ្ចូលពិន្ទុបានល្អ និងមិនមានកំហុស។ នៅពេលបញ្ចូលរួចក្រដាសលទ្ធផលដែលព្រីនចេញ និងកឹបជាប់ជាមួយក្រដាសសម្រង់ពិន្ទុដែលយកចេញពីមណ្ឌលកំណែ ទើបមានអនុកម្មការម្នាក់ទៀតជាអ្នកផ្ទៀងផ្ទាត់ ដោយធានាថា ពិន្ទុពិតជាត្រឹមត្រូវ​និងមិនមានបញ្ហា ។

«ក្នុងករណីរកឃើញថា ពិន្ទុបញ្ចូលខុស គឺត្រូវបញ្ចូលឡើងវិញ និងត្រួតពិនិត្យឡើងវិញរហូតរកឃើញថាលែងមានកំហុស»

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
សកម្មភាពបូកស្រង់ពិន្ទុបេក្ខជនប្រឡងបាក់ឌុប

បើតាមការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងអប់រំ ក្នុងដំណើរការបូកស្រង់ពិន្ទុក៏មានកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាបំពាក់កាម៉េរាសុវត្ថិភាពក្នុងបន្ទប់ធ្វើការទាំងអស់ដើម្បីពិនិត្យមើលអំពីភាពសុក្រិត និងតម្លាភាពក្នុងការធ្វើការ។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា បញ្ជាក់បន្តថា ជាគោលការណ៍ក្រសួងអប់រំ មិនលើកទឹកចិត្តឱ្យបេក្ខជនតវ៉ាលទ្ធផលប្រឡងបាក់ឌុបនោះទេ ពីព្រោះក្រសួងអប់រំ បានខិតខំប្រឹងប្រែងថែរក្សាភាពសុក្រិតដូចគោលការណ៍ដែលបានចែង គឺក្រសួងអប់រំអនុវត្តការប្រឡងនេះដោយស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។