ទម្លាប់ដែលប្រជាពលរដ្ឋខ្មែរគួរធ្វើ ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីទទួលបានសិរីសួស្តី

ដើម្បីឱ្យមានសិរីសួស្ដី មានថ្ងៃមង្គលសម្រាប់ខ្លួនឯង និងគ្រួសារក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរបាន បុគ្គលគ្រប់រូបគួរតែដឹងអំពីរបៀបនៃការធ្វើខ្លួន និងអនុវត្តន៍ឱ្យបានល្អនៅមុនថ្ងៃ និងអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឆាត សុឆេត អ្នកនាំពាក្យ និង​ជាមន្រ្តីជាន់ខ្ពស់​ក្រសួងធម្មការ និង​សាសនា។

ឯកឧត្ដម ឆាត សុឆេត លើកឡើងថា ទម្លាប់ដែលប្រជាពលរដ្ឋខ្មែរគួរតែមានមុនថ្ងៃ និងថ្ងៃមហាសង្ក្រាន្តមកដល់ ដំបូងគឺត្រូវកសាងខ្លួនឯងឱ្យមានសិរីខ្លួនឯងនៅពេលព្រឹក ទី២ការកសាងសិរីខ្លួនឯងនៅពេលថ្ងៃ និងទី៣ការកសាងខ្លួនឯងឱ្យមានសិរីខ្លួនឯងនៅពេលយប់។ ឯកឧត្ដមបន្តថា មិនត្រឹមតែការធ្វើឱ្យខ្លួនឯងមានសិរីប៉ុណ្ណោះទេ ប្រជាពលរដ្ឋខ្មែរតាំងពីដូនតាមកមានជាគំរូឱ្យមានសិរីជាច្រើនទៅកាន់យុវជនជំនាន់ក្រោយ ជាពិសេសអ្នកបន្តវេនដូចជា កូនប្រុសស្រីគ្រប់រូបទាំងអស់ត្រូវគោរពប្រត្តិបត្តិឪពុកម្ដាយ ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និងគោរពរាមច្បង។

ឯកឧត្ដម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា

អ្នកនាំពាក្យរូបនេះបន្តថា ចំណុចជាពិសេសដែលបងប្អូនប្រជាពលរដ្ឋត្រូវធ្វើមុនថ្ងៃមហាសង្ក្រាន្តមកដល់គឺ ទី១ កុំខឹងក្រោធច្រើន ត្រូវចេះអាធ្យាស្រ័យគ្នានឹងគ្នា ផ្ដល់មេត្តាឱ្យគ្នាទៅវិញទៅមក ជាពិសេសគឺការធ្វើដំណើរបើកបរប្រកបដោយក្រមសីលធម៌ និងប្រុងប្រយ័ត្ន រឿងបន្តិចបន្តួចគួរមានការអាធ្យាស្រ័យគ្នាទៅវិញទៅមក ហើយនេះជាសិរីសួស្ដីមួយផ្នែក។ សិរីសួស្ដីមួយផ្នែកទៀត គឺគួរតែកុំលេងប៉ាតម្សៅ និងការលេងជះទឹកដែលមានភាពហួសហេតុព្រោះអាចធ្វើឱ្យមានបញ្ហាដល់អ្នកធ្វើដំណើរដោយម៉ូតូដូចជា មានការរអិលកង់ម៉ូតូដោយប្រការណាមួយ ឬដួលដែលបង្កជារបួស ស្លាកស្នាមណាមួយបង្កជាគ្រោះថ្នាក់មើលមិនឃើញផ្សេងៗជាដើម។

«មួយរយៈក្រោយនេះឃើញមានការលេងជះទឹក និងប៉ាតម្សៅរបស់យុវជនមួយចំនួនបង្ហាញអាកប្បកិរិយាមិនគួរឱ្យកើតមានឡើងដូចជា ការបន្លំថើប បន្លំឱប ឬកាយវិការមិនសមម្យផ្សេងទៀតដែលមិនគួរឱ្យកើតមានឡើងនៅក្នុងស្រុកទេសយើងទេ»

ឯកឧត្ដម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា

ផ្នែកសំខាន់មួយទៀតដែលធ្វើឱ្យមានសិរីសួស្ដីនោះ គឺ កូនគ្រប់រូបគួរតែធ្វើបាយសម្លជូនឪពុកម្ដាយ និងអ្នកមានគុណ ឬទេយ្យទានចំពោះព្រះសង្ឃ ស្រង់ទឹកព្រះ ស្រង់ទឹកជូនព្រះសង្ឃ និងងូតទឹកជូនឪពុកម្ដាយ ឬអ្នកមានគុណ និងបង្កើនបរិយាកាសរីករាយក្នុងផ្ទះប្រកបទៅដោយការជួបជុំគ្នា ការចែករំលែកក្ដីស្រលាញ់ឱ្យគ្នាទៅមក ទាំងនេះហើយជាសេចក្ដីសុខដែលយើងត្រូវធ្វើ។

ជាមួយគ្នានេះឯកឧត្ដម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាក៏បានស្នើ​សុំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គួរស្វែងយល់ និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវចំណុចខាងលើ ជាពិសេសការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ការបើកបរក្នុងល្បឿនសមរម្យ និងជៀសឱ្យផុតពីគ្រឿងញៀន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។