សមាគមន៍និស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េរៀបចំសង្ក្រាន្តនិស្សិតដើម្បីស្វាគមន៍ និងទទួលទេវតាឆ្នាំថ្មី

ក្រុមការងារផ្នែកវប្បធម៌ និងកីឡា នៃសមាគមន៍និស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ ឬហៅកាត់ថា CSAK កាលពីសប្តាហ៍មុន បានរៀបចំកម្មពិធី «ស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ» ផ្សារភ្ជាប់ «ការប្រកួតបាល់ទាត់ផ្នែកបុរស» ឬហៅជារួមថា សង្ក្រាន្តនិស្សិត ដើម្បីស្វាគមន៍ និងទទួលទេវតាឆ្នាំថ្មីដើម្បីជុំនិស្សិតខ្មែរ និងប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសកូរ៉េ។

លោក ខ្វាត ប៊ុនរ័ត្ន សមាជិកទទួលបន្ទុកការងាររដ្ឋបាលនៃ CSAK បាន​ឱ្យ​ដឹងថា កម្មវិធីនេះបានប្រារព្ធឡើងនៅទីក្រុងសេអ៊ូល ដោយមានជាសកម្មភាពជាច្រើនដែលបានរៀបចំដោយនិស្សិតខ្មែរ និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េផ្ទាល់។ កម្មវិធីមានការតាំងពិព័រណ៌ជាផលិតផលខ្មែរដូចជា ក្រម៉ាខ្មែរ​ សម្លៀកបំពាក់ប្រពៃណី ឧបករណ៍ភ្លេងខ្មែរ ដូចជាស្គរ រនាដ ចម្លាក់ប្រពៃណី វត្ថុអនុស្សាវរីយ៍ និងមានតាំងម្ហូបខ្មែរ បង្អែមខ្មែរឱ្យបានទទួលទាន និងការលេងល្បែងកម្សាន្តប្រជាប្រិយខ្មែរជាច្រើន។

រូបភាព៖ Cambodia Student Association in Korea

លោក ខ្វាត ប៊ុនរ័ត្ន បានបន្តថា កម្មពិធីនេះ បានបង្កភាពស្និតស្នាលដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េនេះ និងជួយឱ្យកាត់បន្ថយការនឹកផ្ទះបានមួយកម្រិតដែរ ។ លើសពីនេះ កម្មវិធីប្រកួតបាល់ទាត់មិត្តភាព បានធ្វើឡើងដើម្បីនិស្សិតខ្មែរដែលនៅសាកលវិទ្យាល័យផ្សេងៗគ្នាបានលេងបាល់ និងជួបជុំគ្នា ថែមទាំងរក្សាមិត្តភាពរវាងនិស្សិតខ្មែរទាំងអស់ឱ្យ​បានស្គាល់ និងកាន់តែជិតស្និត។

បើតាមលោក ប៊ុនរ័ត្ន កម្មវិធីដែល​ធ្វើឡើងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ មានជាការចូលរួមផ្តល់កិត្តិយសពីលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមជាមួយ​សិស្សនិស្សិតខ្មែរ និងបងប្អូនសហគមន៍ខ្មែរកំពុងរស់នៅប្រទេសកូរ៉េផងដែរ។ 

រូបភាព៖ Cambodia Student Association in Korea

គួរបញ្ជាក់ដែរថា លោក ខ្វាត ប៊ុនរ័ត្ន ជានិស្សិតអាហារូបករណ៍ខ្មែរដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកូរ៉េ ជំនាញ សុខភាព និងសុវត្ថិភាពការងារនៅសាកលវិទ្យាល័យជាតិវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាសេអ៊ូល ឬហៅកាត់ថាSEOUTECH និងជាសមាជិកនៃសមាគមន៍និស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...