ភ្នំពេញ – ក្នុងវេទិកាកេសរកូលជាតិលើកទី២ និងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅមគ្គទេសក៏ស្ដីពីគ្រឿងទេសនៅកម្ពុជា នាព្រឹកថ្ងៃពុធនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា វេទិកាកេសរកូលជាតិលើកទី២ មានគោលបំណងធ្វើយ៉ាងណាជំរុញឱ្យមានការបណ្ដុះកូនកេសរកូលឱ្យបានរាប់រយដើម និងរួមចំណែកអភិរក្សផ្កាអ័រគីដេមានក្លិនក្រអូប ដែលជាទូទៅផ្កាអ័រគីដេនៅលើពិភពលោកមិនមានក្លិនក្រអូបនោះឡើយ។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា កាលពីជំនាញព្រះករុណាសម្តេចព្រះបរមរតនកោដ្ឋ ក៏ធ្លាប់មានការប្រមូលនូវកេសរកូលនេះផងដែរ ប៉ុន្តែដោយសារតែប្រទេសមានសង្រ្គាម ក៏ត្រូវបាត់បង់វិញអស់, ក្រោយមកទៀតក្រសួងកសិកម្ម និងបុគ្គលជាលក្ខណៈឯកជន ក៏បានប្រមូលកេសរកូលជាច្រើនដែរ ប៉ុន្តែមិនបានដល់កម្រិតដែលចង់បាន, ហើយក្រោយមកទៀត រដ្ឋបាលព្រៃឈើ ក៏ចាប់ផ្តើមប្រមូលជាទ្រង់ទ្រាយធំ ហើយឯកឧត្តមលើកទឹកចិត្តឱ្យមានការប្រមូលកេសរកូលបន្ថែមទៀត ខណៈពេលនេះ កម្ពុជាមានមជ្ឈមណ្ឌលកេសរកូលដ៏ធំមួយនៅខេត្តសៀមរាប សម្រាប់ការសិក្សាស្រាវជ្រាវ ក៏ដូចជាអភិរក្ស និងចែករំលែកចំណេះដឹងទៅដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងពិភពលោក។
ឯកឧត្តម សាយ សំអាល់
“សមត្ថភាពកូនខ្មែរឥឡូវខ្ពស់ កូនខ្មែរអាចធ្វើបាន យើងចាប់ផ្ដើមជឿជាក់ ប្រសិនបើយើងអង្គុយចាំយាមនោះគ្មានប្រសិទ្ធភាពទេ ប៉ុន្តែប្រសិនបើយើងផលិតបានផ្ការាប់ពាន់ដើមសម្រាប់លក់នោះនឹងអាចរកចំណូលបានច្រើន”
អ្នកស្រី សូ ប៉ុណ្ណារី ប្រធានកិរិយាល័យអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យមនៃក្រសួងកិច្ចការនារី ដែលបានមកចូលរួមវេទិកាកេសរកូលជាតិលើកទី២ មានប្រសាសន៍ថា កម្មវិធីនេះ បានចូលរួមចំណែកផ្សព្វផ្សាយផ្កាកេសរកូលរបស់ខ្មែរ ព្រមទាំងបង្ហាញឱ្យយុវជនបានស្គាល់ប្រភេទផ្កាជាច្រើនដែលមិនធ្លាប់ស្គាល់ពីមុន ។ ជាមួយគ្នានេះ អ្នកស្រីក៏បានសំណូមពរដល់ក្មេងៗជំនាន់ក្រោយត្រូវចេះស្រឡាញ់បរិស្ថាន ចូលរួមដាំផ្កា ឬកូនរុក្ខជាតិ ជាពិសេសចូលរួមដាំដើមឈើដែលមានប្រយោជន៍សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ ព្រមទាំងចូលរួមអភិរក្ស អភិវឌ្ឍ និងស្រាវជ្រាវចំណេះដឹងទាក់ទងនឹងរុក្ខជាតិបន្ថែមទៀត។

យុវតី កែវ ឈិនលីលី សិស្សឆ្នាំមូលដ្ឋាននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលចូលរួមក្នុងវេទិកានេះដែរ បានសម្តែងការយល់ឃើញរបស់ខ្លួនថា ការដាំដើមផ្កា បានរួមចំណែកជួយឱ្យអារម្មណ៍ស្រស់ស្រាយជាងមុន កាត់បន្ថយបញ្ហាស្រ្តេស ជាពិសេស នៅពេលមានកូនរុក្ខជាតិនៅក្នុបន្ទប់រៀនជួយឱ្យសិស្សរៀនចូលជាងមុន និងទទួលបានអារម្មណ៍ស្រស់ស្រាយ។

“ខ្ញុំមានអារម្មណ៍សប្បាយរីករាយនៅពេលបានចូលរួមកម្មវិធីនេះ ដែលពីមុនខ្ញុំគិតថានៅប្រទេសខ្មែរមានផ្កាអ័រគីដេ ប៉ុន្តែផ្កានេះក៏មានឈ្មោះជាភាសាខ្មែរថា កេសរកូល ដែលនេះជាចំណេះដឹងថ្មីមួយក្រោយចូលរួមកម្មវិធីនេះ”
ដោយឡែកយុវជន ទ្រី គីមសាង មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសម្តែងនូវការភ្ញាក់ផ្អើល ដោយខ្លួនមិនធ្លាប់ដឹងសោះថា នៅក្នុងប្រទេសកម្ពុជាមានផ្កាអ័រគីដេច្រើនប្រភេទយ៉ាងនេះ ។

ជាមួយគ្នា គីមសាង លើកទឹកចិត្តដល់យុវជនទាំងអស់ គួរតែស្រឡាញ់ការដាំដុះរុក្ខជាតិ និងទិញផ្កាមកតុបតែង ដោយថា វានឹងជួយឱ្យយុវជនយល់ច្បាស់ពីធម្មជាតិ និងចូលរួមថែរក្សាអភិរក្ស ព្រមទាំងចូលរួមផ្សព្វផ្សាយអំពីសម្បត្តិធនធានធម្មជាតិរបស់ខ្មែរបន្ថែមទៀត។

គួរជម្រាបជូនថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានស្រាវជ្រាវ និងអភិរក្សកេសរកូល (ផ្កាអ័រគីដេ) បានចំនួនជាង ២០០ប្រភេទ ដោយដាំផ្កាបាន ១០៣៦ស្លាក និងបានផ្ទៀងផ្ទាត់កំណត់អត្តសញ្ញាណពីអ្នកឯកទេសជាតិ និងអន្តរជាតិចំនួន ១១៤ប្រភេទ ក្នុងនោះនៅសល់ជាង ២០០ប្រភេទទៀតដែលទាមទារឱ្យមានការកំណត់អត្តសញ្ញាណ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅសាលាជាតិផែនការ និងស្ថិតិ (NSPS)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2024
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សានៅសាលាជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2025
ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ពីធនាគារពិភពលោក សម្រាប់ការសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ចំនួន ២៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2026
ក្រោមគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ ដែលជាកិច្ចសហការរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង ធនាគារពិភពលោក...

អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































