សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្រូបង្រៀនជាឳពុកម្តាយទីពីរ ជាអ្នកផ្ដល់បំណិនជីវិត និងសមត្ថភាពដល់សិស្សគ្រប់រូប

ថ្លែងក្នុងទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គ្រូបង្រៀនជាឪពុកម្តាយទីពីរ ជាអ្នកផ្ដល់បំណិនជីវិត និងសមត្ថភាពដល់សិស្ស និស្សិតគ្រប់ៗរូប។

សម្តេចធិបតីបញ្ជាក់ថា អត្ថន័យដ៏ធំធេងរបស់ទិវាគ្រូបង្រៀន គឺជាការបំផុសវប្បធម៌ដល់សិស្ស និស្សិត និងយុវជន ក្នុងការបន្តដឹងគុណដល់លោកគូអ្នកគ្រូ និងសាស្ត្រាចារ្យ ។ ក្នុងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំយុវជន និងកីឡា ដែលបានខិតខំយ៉ាងសកម្មក្នុងការលើកកម្ពស់គុណវុឌ្ឍិ និងគុណតម្លៃ របស់លោកគ្រូ អ្នកគ្រូ ក្នុងរយៈកាលកន្លងមក ព្រមជាមួយនឹងការអរគុណដល់ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការ និងការគាំទ្រផ្សេងៗ សំដៅជំរុញការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺការបន្តការយកចិត្តទុកដាក់លើវិស័យអប់រំ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្ដោតលើការបន្តធ្វើកំណែទម្រង់តាមរយៈវិធានគន្លឹះចំនួន ៥ រួមមាន ១. ពង្រឹងមុខងារសាធារណៈ ២. ពង្រឹងវិស័យអប់រំ ៣.ពង្រឹងវិស័យសុខាភិបាល ៤. ពង្រឹងការគ្រប់គ្រង និងប្រឆាំងគ្រឿងញៀន និង ៥. កំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ។

ក្នុងនោះ វិស័យអប់រំដែលជាវិធានការគន្លឹះទី២ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ គឺជាសសរស្តម្ភសំខាន់ ហើយនឹងទទួលបានការយកចិត្តទុកដាក់ខ្ពស់ ដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចដាក់ចេញនូវការពង្រឹងការបណ្ដុះបណ្ដាលមូលដ្ឋានពីមត្តយ្យសិក្សា រហូតដល់ថ្នាក់ទី១២ តាមរយៈវិធានគន្លឹះអាទិភាពចំនួន ៤ គឺ ១. ការពង្រឹងអភិបាលកិច្ច ២. ការពិនិត្យសម្រួល និងការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស ៣. ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ/Public-Community Partnership for Education (PCPE)”។

ទិវាគ្រូបង្រៀន ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព”

បើតាមការបញ្ជាក់របស់ សម្តេចធិបតីហ៊ុន ម៉ាណែត ដើម្បីអនុវត្តវិធានការគន្លឹះទាំង ៤ ឱ្យបានជោគជ័យ រាជរដ្ឋាភិបាលបានបង្កើត “គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ” ដែលជាយន្តការរបស់រាជរដ្ឋាភិបាល ហើយតម្រូវឱ្យមានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់ សំដៅឱ្យគុណភាពរបស់សាលារៀនរដ្ឋកាន់តែប្រសើរឡើង ហើយសិស្សានុសិស្សនឹងក្លាយជាទំពាំងស្នងឫស្សីយ៉ាងពិតប្រាកដ និងដ៏រឹងមាំ ដែលប្រកបដោយចំណេះដឹង ជំនាញ វិន័យ សីលធម៌ ព្រមទាំងឥរិយាបថថ្លថ្នូរ។

គួរជម្រាបជូនថា «ទិវាគ្រូបង្រៀនពិភពលោក» ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងលើកកម្ពស់ និង ផ្ដល់កិត្តិយសឱ្យគ្រូបង្រៀនជុំវិញពិភពលោក និងដើម្បីឱ្យដឹងពីសារៈសំខាន់នៃគ្រូបង្រៀន ដែលជាធនធានក្នុងការផ្ដល់ចំណេះដឹង និង ការអភិវឌ្ឍដល់យុវជនជំនាន់ក្រោយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។