សម្តេចធិបតីប្រកាសដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ «ស្តង់ដាសាលារៀនគំរូ និង​ពានរង្វាន់​សាលា​គំរូសម្តេចមហាបវរធិបតី»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ​២០២៣ ក្នុង​ឱកាស​ចូលរួមទិវាគ្រូបង្រៀន បានប្រកាសដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ «ស្តង់ដាសាលារៀនគំរូ និង​ពានរង្វាន់សាលាគំរូសម្តេចមហាបវរធិបតី» សម្រាប់​សាលា​រៀន​ដែល​សម្រេច​ស្តង់ដារសាលារៀន​គម្រូ ចាប់ពីឆ្នាំ​សិក្សា​២០២៣-២០២៤។

បើតាម​ប្រសាសន៍របស់សម្តេចធិបតី ការដាក់​ឱ្យ​ប្រើប្រាស់​ស្តង់ដាសាលារៀនគំរូ គឺដើម្បីឱ្យ ១). សាលារៀនមានគណនេយ្យភាពជាមួយ​សហគមន៍ និង​សម្រេច​បាន​ស្តង់ដាសាលារៀនគម្រូ, ២). សាលារៀនមានស្វ័យភាពកែលម្អសាលារៀន ថ្នាក់រៀន និងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន, ៣). សិស្សមានសមត្ថភាព និង​ធ្វើតេស្តស្តង់ដារប្រកបដោយ​តម្លាភាព និង​យុត្តិធម៌, ៤). គ្រូបង្រៀន​អាចប្រើប្រាស់លទ្ធភាពតេស្តដើម្បីកែលម្អការបង្រៀន និងការអភិវឌ្ឍគុណវុឌ្ឍជាប្រចាំ ហើយ​ថែមទាំងអាចជួយសិស្សរៀនយឺត និង​ផ្តល់ព័ត៌មានត្រឡប់ទៅមាតាបិតា អាណាព្យាបាល និង​សហគមន៍វិញបានទាន់ពេលវេលា, ៥). បង្កើន​សកម្មភាពក្រៅម៉ោងសិក្សាដើម្បីអប់រំគុណធម៌ សីលធម៌ សុជីវធម៌ដល់ សិស្សានុសិស្ស, ៦). មានការយកចិត្តទុកដាក់​លើគុណភាពសិក្សា និង​អាហារូបត្ថម្ភរបស់សិស្សានុសិស្ស និង ៧). មានការចូលរួមពីអាណាព្យាបាល មាតាបិតា និងសហគមន៍ក្នុងការគាំទ្រ និង​អភិវឌ្ឍសាលារៀន ឱ្យ​មានប្រសិទ្ធភាព។

ក្នុងនោះដែរ សម្រាប់រយៈពេល​២ឆ្នាំខាងមុខ សម្តេចនាយករដ្ឋមន្រ្តី ក៏​បានស្នើ​ដល់​ភាគី​ពាក់ព័ន្ធទាំងអស់​ចូលរួម​អភិវឌ្ឍ​សាលា​រៀន ចាប់ពីថ្នាក់មតេយ្យ ដល់មធ្យមសិក្សា​តាមគ្រប់រូបភាព និង​គ្រប់មធ្យោបាយ ទៅ​តាម​ស្តង់ដារទាំង​៥ ដែល​រួមមាន ៖

ទី១ លទ្ធផលសិក្សា​របស់សិស្ស ៖ ត្រូវ​កំណត់យកលទ្ធផលសិក្សា​របស់សិស្សជាគោល និង​កំណត់យកមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា និង​វិទ្យាសាស្រ្តជាមុខវិជ្ជាអាទិភាព។

ទី២ ការ​បង្រៀន និង​រៀន ៖ ត្រូវបង្កើតកម្មវិធីសិក្សាបន្ថែមដូចជាការបង្រៀនភាសាបរទេស កុំព្យូទ័រ បំណិនជីវិត​មូលដ្ឋាន ដោយត្រូវរៀបចំកម្មវិធីក្រៅម៉ោងសិក្សា ដូចជាកម្មវិធីអភិវឌ្ឍយុវជន កម្មវិធីស្ម័គ្រចិត្តសហគមន៍ កម្មវិធីបរិស្ថាន និង​ត្រូវពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបទល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ។

ទី៣ ការ​ចូលរួមរបស់សហគមន៍ និងមាតាបិតា ៖ ខ្ញុំសូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងសហគមន៍ សូមជួយជំរុញការសិក្សារបស់សិស្ស និងទប់ស្កាត់ការបោះបង់ការសិក្សា ហើយ​លើកទឹកចិត្ត​ឱ្យ​កូនចូលរៀនសាលា​ឱ្យ​បានគ្រប់ៗគ្នា។

ទី៤ ដំណើរប្រតិបត្តិការរដ្ឋបាលរបស់សាលារៀន ៖ ត្រូវធ្វើអធិការកិច្ចផ្ទៃក្នុង និងការប្រជុំបច្ចេកទេស ហើយគណៈគ្រប់គ្រង និងគ្រូបង្រៀន ត្រូវ​បានទទួលការអភិវឌ្ឍសមត្ថភាពជាប្រចាំ។

ទី៥ គណនេយ្យភាពរបស់សាលារៀន ៖ គ្រូបង្រៀនត្រូវគោរពតាមសីលធម៌ វិជ្ជាជីវៈ ត្រូវបង្រៀនគ្រប់ម៉ោង​តាមកម្មវិធីសិក្សាដែលបានកំណត់ អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវចុះពិនិត្យសាលារៀន ជួយ​គាំទ្រ និង​ផ្តល់ការហ្វឹកហាត់ប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏​បានស្នើ​ដល់​មាតាបិតា និងអាណាព្យាបាលទាំងអស់ ចូលរួម​ឱ្យ​កាន់តែស​កម្ម​នៅ​ក្នុងការ​ជួយ​អប់រំឱ្យ​មានចរិយាសម្បត្តិ សក្តិសមជាកុលបុត្រខ្មែរ ដែលមានអរិយធម៌ខ្ពង់ខ្ពស់ មានគុណធម៌ សីលធម៌ និងសុជីវធម៌ ព្រមទាំងដឹងគុណូបការៈចំពោះលោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀនកូនខ្មែរឱ្យមានចំណេះដឹង ជំនាញសមត្ថភាព និងទេពកោសល្យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"