សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្រូបង្រៀន និងឪពុកម្ដាយសហការគ្នាជំរុញឱ្យសិស្សមានលទ្ធផលសិក្សា និងឥរិយាបទរស់នៅល្អ

ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញ​ឱ្យ​គ្រូបង្រៀន និងឪពុកម្ដាយ សហការគ្នាដើម្បីជួយ​ឱ្យសិស្សមានលទ្ធផលសិក្សា និងឥរិយាបទរស់នៅល្អ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្រូបង្រៀន និងឪពុកម្ដាយ ជាតួអង្គ២សំខាន់ណាស់ក្នុងការអប់រំ។ ក្នុងនោះ ការអប់រំមាន៣កន្លែង គឺនៅសាលារៀន នៅផ្ទះ និងនៅក្នុងសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា មានតែនៅផ្ទះទេ ដែលឪពុកម្ដាយបារម្ភខ្វល់ខ្វាយពីកូន សួរនាំកូន ខ្លាចកូនរៀនមិនចេះ។ ទន្ទឹមគ្នានេះ មានតែនៅសាលារៀនទេ ដែលគ្រូបង្រៀន បារម្ភខ្លាចសិស្សរៀនមិនចេះ។ ប៉ុន្តែពេលចូលទៅក្នុងសង្គមមានមនុស្សមិនច្រើនទេដែលយកចិត្តទុកដាក់ពីសិស្ស ក៏ដូចជាកូនដូចឪពុកម្ដាយ និងគ្រូបង្រៀន។

សម្តេចធិបតីបន្ថែមថា គ្រូបង្រៀន និងឪពុកម្ដាយសិស្ស ត្រូវបង្កើតជាសហគមន៍មួយរួមគ្នាដើម្បីកសាងធនធានមនុស្ស។ លើសពីនេះ គ្រូបង្រៀន និងឪពុកម្ដាយសិស្ស ត្រូវទុកចិត្តគ្នា មានការសហការគ្នា ដើម្បីអប់រំសិស្ស ក៏ដូចជាអប់រំកូនឱ្យបានល្អ។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យសាលារៀនបង្កើតក្រុមបណ្តាញសង្គមរវាងឪពុកម្ដាយ និងគ្រូប្រចាំថ្នាក់ ដើម្បីងាយស្រួលផ្ដល់ព័ត៌មានទៅគ្នាទៅវិញទៅមក ដូចជាសិស្សអវត្តមានជាដើម។

សាលារៀនមួយចំនួនដែលអនុវត្តកន្លងទៅ ដោយគ្រូបានបង្រៀនឱ្យសិស្សពេលត្រឡប់ទៅផ្ទះ ត្រូវចេះជំរាបសួរឪពុកម្ដាយ ចេះទទួលខុសត្រូវលើកិច្ចការងារផ្ទះ ហូបបាយហើយត្រូវលាងចាន បត់ខោអាវកុំឱ្យរញ៉េរញ៉ៃ…។ ចំណុចទាំងនេះ សិស្សក៏យកទៅអនុវត្តនៅផ្ទះ ដែលធ្វើឱ្យឪពុកម្ដាយសប្បាយចិត្ត ព្រោះរបៀបរបបរស់នៅរបស់កូនចូលក្នុងគន្លងវិន័យមួយល្អ។ នៅពេលឪពុកម្ដាយប្រាប់គ្រូថាកូនកែប្រែឥរិយាបទរបស់នៅល្អ គ្រូក៏សប្បាយចិត្ត

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យសាលារៀននីមួយខិតខំអភិវឌ្ឍ និងទទួលយកការវាយតម្លៃពីឪពុកម្ដាយសិស្ស ធ្វើយ៉ាងណាឱ្យពួកគាត់ទុកចិត្តសាលា និងមានភាពកក់ក្ដៅជាមួយគ្រូ បង្រៀន កាន់តែគាំទ្រគ្រូ។ សម្តេចបញ្ជាក់ថា ការវាយតម្លៃពីឪពុកម្ដាយសិស្ស ចង់យកកូនមកចូលរៀននៅសាលា សិស្សចង់មករៀន ហើយគ្រូបង្រៀន ឪពុកម្ដាយ សិស្ស មានសុខដុមរមណីកម្មល្អ នេះហើយទើបជាពិន្ទុដែលគណៈគ្រប់គ្រងសាលាចង់បាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *