សម្តេចធិបតី ៖ រាជរដ្ឋាភិបាល និងប្រជាជនត្រូវរួមគ្នាអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការផ្ដល់ឱកាសរៀនសូត្រពេញលេញ

ក្នុងពិធីសម្ពោធអគារសិក្សា អគារបណ្ណាល័យ អគារសយណដ្ឋាន និងសមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនៈគិរី កាលពីចុងសប្តាហ៍កន្លងទៅនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល និងប្រជាជនត្រូវរួមគ្នាអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការផ្ដល់ឱកាសរៀនសូត្រពេញលេញ។

ឆ្លៀត​ក្នុង​ឱកាស​នោះ សម្ដេចធិបតី ក៏​បានកោតសរសើរវិស័យអប់រំក្នុងខេត្តរតនៈគិរីដែលសិស្សមានសមត្ថភាពប្រឡងបាននិទ្ទេស A និងចូលរួមប្រកួតទទួលបានមេដាយមាសជាច្រើន។ ក្នុងនោះសាលាគំរូនៅខេត្តរតនៈគិរី មាន​ចំនួន២សាលា ហើយសាលារៀនចំនួន៤ នៅខេត្តរតនៈគិរី បានចូលរួមប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធាណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ផងដែរ។

សម្ដេចបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា

“រឿងឱកាស សមត្ថភាព ខួរក្បាលមិនចាញ់គ្នាទេ អ្នកខេត្តរតនៈគិរីមិនចាញ់អ្នកភ្នំពេញទេ ឱ្យតែផ្ដល់ឱកាសតភ្ជាប់សាលា តភ្ជាប់ផ្លូវ មានកុំព្យូទ័រ មានភ្លើង ដាក់អ៊ីនធឺណិតឱ្យរៀនស្រាវជ្រាវ ធ្វើបានដូចតែគ្នា”

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនត្រូវរួមគ្នាតែមួយ។ រដ្ឋាភិបាលបានត្រឹមតែបង្កលក្ខណៈ ផ្ដល់សិទ្ធិសេរីភាព ផ្ដល់ហិរញ្ញវត្ថុ គោលការណ៍គោលនយោបាយតម្រង់ទិស ប៉ុន្តែការប្រើប្រាស់ឱកាស គឺប្រជាពលរដ្ឋខ្លួនឯង។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងទៀតថា សមិទ្ធផលដែលបានមកពីការប្រកួតប្រជែង ទាំងសាលាគំរូ ទាំងសិស្សនិទ្ទេស A បង្ហាញពីការប្រើប្រាស់ឱកាសនេះបានល្អសម្រាប់ប្រជាជនខេត្តរតនគិរី។ សម្ដេចបវរធិបតី កោតសរសើរ និងជំរុញប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើយ៉ាងណាឱ្យឱ្យខេត្តរតនៈគិរីកាន់តែរីកចម្រើន។

គួរជំរាបជូនថា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់​នូវ​កំណែទម្រង់​សាលារៀនជាអាទិភាព។ ក្នុងនោះ​ ក្រសួង នឹងពង្រឹងការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់​លទ្ធផល​សិក្សារបស់សិស្ស ការផ្លាស់ប្តូរវប្បធម៌សាលារៀន និង​ការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និង​ឥរិយាបទ​ល្អ​របស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *