សម្តេចធិបតី ៖ អ្នកជោគជ័យ គឺចេះរៀនពីខ្លួនឯង

ជាការផ្តល់នូវ​គតិ និងបំណិនជីវិត​សម្រាប់​យុវជន នៅក្នុងឱកាសពិធីសម្ពោធ និង​ចែកសញ្ញាបត្រ​ដល់និស្សិត​ដែលបញ្ចប់ការ​សិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា «អ្នកដែលលូតលឿន ជោគជ័យ គឺចេះរៀនពីខ្លួនឯង»។

សម្តេចធិបតីមានប្រសាសន៍ថា ការរៀនពីកំហុសខ្លួនឯង ចាប់យល់ពីអ្វីដែលជាចំណុចខ្សោយខ្លួនឯង ហើយ​ខិតខំ​ស្រាវជ្រាវកែសម្រួល គឺជា​ចំណុច​ក្នុងការ​អភិវឌ្ឍខ្លួនឯង​​ ។ សម្តេចបញ្ជាក់ថា គ្មានអ្វី​ដែលចេះ​ដោយ​មិន​រៀន​នោះទេ នៅជុំវិញខ្លួន​យើង គឺមានឱកាស​រៀនសូត្រទាំងអស់ ដូចជាគ្រូ អ្នកដទៃជាដើម, សម្តេចថា កាន់តែឆ្ងល់ច្រើន ហើយដាក់ខ្លួនថា យើងកាន់តែល្ងង់ច្រើន នោះ​យើងនឹងចេះ​កាន់តែច្រើន។

សម្តេចបានណែនាំទៅ​ដល់យុវជនទាំងអស់ សូមកុំភ្លេចបង្រៀនខ្លួនឯង រៀនបន្ត រៀនពីគ្រប់គ្នា រៀនពីគ្រប់ទីកន្លែង ហើយអ្វីដែលសំខាន់បំផុត គឺត្រូវ​រៀនពីខ្លួនឯង សិក្សា​ពីចំណុច​ខ្លាំង ចំណុច​ខ្សោយ​របស់ខ្លួនឯង រៀនពីអ្វីដែលចង់ទៅមុខ ត្រូវ​មានទិសដៅខ្លួនឯង ហើយ​ដាក់ចិត្តរៀន រៀនពីគ្រប់កន្លែង គ្រប់គ្នាទាំងអស់ នោះហើយ​គឺជា​អ្វី​ក្នុងការកសាងសមិទ្ធផល និង​កសាងសមត្ថភាពខ្លួនឯង។

ជាចុងក្រោយ សម្តេចធិបតី បានធ្វើការផ្តាំផ្ញើឱ្យនិស្សិតជ័យលាភីទាំងអស់ ក៏ដូចជាតួអង្គពាក់ព័ន្ធ បន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ដ្រ តាមជំនាញឯកទេសរៀងៗខ្លួន ព្រមទាំងសិក្សាឱ្យបានជាក់លាក់អំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបំពេញការងារ និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាមូលធនមនុស្សដ៏រឹងមាំរបស់កម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...