ក្រសួងអប់រំជ្រើសរើស​គ្រូបង្រៀនសម្រាប់ថ្នាក់អនុវិទ្យាល័យ ចំនួន ៤៤១នាក់

ក្រសួងមុខងារសាធារណៈ​ បានប្រកាស​ថា គណៈកម្មាធិការ​រៀបចំការ​ប្រឡង​ប្រជែង​ជ្រើសរើស​មន្រ្តីរាជការ បានសម្រេច​ជ្រើសរើស​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ ឱ្យ​ចូល​បម្រើ​ការងារ​ក្នុងក្របខណ្ឌ​គ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៤៤១នាក់។

បើតាមសេចក្តីជូនដំណឹង គ្រូបង្រៀនដែលត្រូវជ្រើសរើស គឺតាម​ប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ+១ ជំនាន់ទី១ ចំនួន ១០៩នាក់, តាមប្រព័ន្ធបណ្តុះបណ្តាល ១២+៤ ជំនាន់ទី៤ ចំនួន ៨៩នាក់ និង តាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ ជំនាន់ទី៣២ ចំនួន ២៤៣នាក់ ។ ការបណ្តុះបណ្តាល​មានរយៈពេល១ឆ្នាំ ៤ឆ្នាំ និង២ឆ្នាំ ដោយចាប់ផ្តើម​នៅ​ដើម​ឆ្នាំ​២០២៤ នៅតាមវិទ្យាស្ថាន​គរុកោសល្យ និង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ។

លក្ខខណ្ឌ នៃការជ្រើសរើស ៖ បេក្ខជន​ត្រូវមានសញ្ជាតិខ្មែរ, បេក្ខជន​ត្រូវ​មានកម្រិតវប្បធម៌​ចាប់ពីសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​សមមូល ឬសញ្ញាបត្រ​បច្ចេកទេស​វិជ្ជាជីវៈ កម្រិត៣ សម្រាប់ប្រព័ន្ធបណ្តុះបណ្តាល ១២+២ និង ១២+៤ និងសញ្ញាបត្រ​បរិញ្ញាបត្រ​ឡើង​ទៅ​សម្រាប់ប្រព័ន្ធបណ្តុះបណ្តាល​បរិញ្ញាបត្រ+១ ។

បេក្ខជន​ត្រូវ​មានអាយុយ៉ាងតិច១៦ឆ្នាំ និងអាយុយ៉ាងច្រើន​បំផុត​ គិត​ត្រឹម​ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៤ តាមលក្ខខណ្ឌ​ដូចជា ៖ បេក្ខជន​មានសញ្ញាបត្រ​បណ្ឌិត ត្រូវបានលើក​លែង​លក្ខខណ្ឌអាយុ, បេក្ខជនមានសញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬសញ្ញាបត្រ​សមមូល​ត្រូវ​មានអាយុ​ច្រើន​បំផុត ៤០ឆ្នាំ, បេក្ខជន​មានសញ្ញាបត្រ​បរិញ្ញាបត្រ ឬសញ្ញាបត្រ​សមមូល ត្រូវមានអាយុច្រើន​បំផុត ៣៥ឆ្នាំ, បេក្ខជន​មានសញ្ញាបត្រ​បរិញ្ញាបត្ររង ឬសញ្ញាបត្រ​សមមូល ត្រូវ​មាន​អាយុច្រើន​បំផុត ២៨ឆ្នាំ, បេក្ខជន​មានសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រសមមូល ត្រូវ​មានអាយុ​ច្រើន​បំផុត ២៥ឆ្នាំ, បេក្ខជន​ជាគ្រូបង្រៀន​ជាប់កិច្ចសន្យា​កំពុង​បង្រៀន​នៅបឋមសិក្សា មានអតីតភាព​យ៉ាង​តិច​៣ឆ្នាំជាប់ៗគ្នា ត្រូវ​មានអាយុ​ច្រើន​បំផុត ៤០ឆ្នាំ, បេក្ខជន​ជាមន្រ្តីរាជការ ត្រូវ​បានលើក​លែង​លក្ខខណ្ឌអាយុ។

បេក្ខជន​មិន​ត្រូវ​ប្រាស​ចាក​សិទ្ធិ​ខាងផ្លូវរដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និង​សិទ្ធិខាងនយោបាយ, បេក្ខជន​ត្រូវ​ជ្រើសរើស​ប៉ុស្តិ៍​នៅ​តាមអនុវិទ្យាល័យ​ក្នុងរាជធានី ខេត្ត ដែលមាន​តម្រូវ​ការ​តាមមុខវិជ្ជា​ឯកទេស និងត្រូវ​ពិនិត្យ​អំពីស្ថានភាព​ទីតាំងសាលារៀន ដែលចង់ទៅបំពេញ​ការងារ​ឱ្យ​បានច្បាស់លាស់មុន​នឹង​សម្រេចចិត្ត​ជ្រើសរើស។ ចំពោះព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងជាមួយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត តាមគោលដៅ ដែលបានជ្រើសរើស។

ការលើកទឹកចិត្ត និងការផ្តល់អាទិភាពបេក្ខជន ៖ មានសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​ទទួលបាននិទ្ទេស A និង B, មានសញ្ញាបត្របរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត​ពាក់ព័ន្ធជំនាញអប់រំ, បេក្ខជន​មានពិការភាព, ស្រ្តីភេទ, គ្រូបង្រៀន​ជាប់កិច្ចសន្យា​កំពុង​បង្រៀន​នៅ​បឋមសិក្សា មានអតីតភាពការងារយ៉ាងតិច ៣ឆ្នាំជាប់ៗគ្នា, មានទីលំនៅអចិន្រ្តៃយ៍​ក្នុងឃុំ ស្រុក ខេត្ត ដែលត្រូវ​ជ្រើសរើស។

កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង និងការដាក់ពាក្យ ៖ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូត​ដល់​ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៤ វេលាម៉ោង ១៧:០០ ជាកំហិត។

ការដាក់ពាក្យ​ប្រឡង​ប្រជែង​តាមរយៈ​ប្រព័ន្ធអនឡាញ ៖ បេក្ខជន​អាចចូលទៅ​កាន់គេហទំព័រ https://lms.era.gov.kh/qrlink/3c ដើម្បីបំពេញព័ត៌មាន​សុំសិទ្ធិ​ប្រឡងប្រជែង និង​ស្កេន​បញ្ចូលឯកសារ, ក្នុង​ករណីចាំបាច់​បេក្ខជន​អាច​ទាក់ទង​ជាមួយ​មន្ទីរ​មុខងារសាធារណៈ ឬមន្ទីរអប់រំ យុវជន និងកីឡា ដើម្បី​សាកសួរ​ព័ត៌មាន ឬជួយ​សម្រួល​ការ​បំពេញ​បែបបទ​សុំ​សិទ្ធិប្រឡងប្រជែង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)