សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការ​កសាងធនធាន​មនុស្ស​ដែលមានសុខភាពល្អ និងចំណេះដឹងខ្ពស់ គឺសំខាន់សម្រាប់សង្គមជាតិ

ក្នុងពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា លើកឡើងថា ការ​កសាងធនធាន​មនុស្ស​ដែលមានសុខភាពល្អ និងចំណេះដឹងខ្ពស់ គឺជារឿងសំខាន់ និង​ចាំបាច់ណាស់​សម្រាប់សង្គមជាតិ​មួយ។

សម្តេចធិបតីមានប្រសាសន៍ថា ការកសាង និងបំពាក់សមត្ថភាពមនុស្ស មិនខុសពីការកសាងធនធាន​មនុស្ស​សម្រាប់ប្រទេសទេ។ សម្តេចបញ្ជាក់ថា ការមានចំណេះដឹង មានគុណវុឌ្ឍខ្ពស់ ជាមូលដ្ឋានឈានទៅ​រក​ការបង្កើន​សមត្ថភាព​មួយកម្រិតកាន់តែខ្ពស់ ក្នុងនោះ ប្រសិន​បើ​ប្រទេស​មួយ​មានធនធាន​មនុស្ស​ច្រើន មានមូលធន​មនុស្ស​កាន់តែច្រើន មានសុខភាពល្អ នោះយើង​នឹង​អាច​បង្កើន​ភាព​ប្រកួតប្រជែង​ទាំងក្នុងតំបន់ ក៏​ដូចជា​ពិភពលោក។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏​បានធ្វើការ​កោតសរសើរចំពោះ​យុវជន​កម្ពុជា​ដែលមាន​ការ​អភិវឌ្ឍ​ផ្នែក​សមត្ថភាព​កាន់តែខ្លាំង ដោយថា ធនធាន​មនុស្ស​របស់យើងបច្ចុប្បន្នក៏​មិន​អន់ជាង​បណ្តា​ប្រទេស​ផ្សេងៗ​ដែរ, សម្តេចមានប្រសាសន៍ថា បច្ចុប្បន្ន​និស្សិត​របស់យើង​បាន​ចេញទៅ​ប្រកួតរូបូត ក៏​ដូចជា​ប្រកួត​ក្នុងការ​បង្កើត​គំនិតនវានុវត្តន៍ នៅក្រៅប្រទេសបានជោគជ័យ។

…អញ្ចឹងការកសាងធនធាន​មនុស្សនេះ គឺបង្កើតភាពប្រកួតប្រជែង​ឱ្យ​យើងអាចបិទនូវគម្លាតខួរក្បាល, បង្កើតភាពម្ចាស់ការ​ឯករាជ្យរបស់កម្ពុជា…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រសិន​បើ​កម្ពុជា​ចង់​វិឌ្ឍន៍​ទៅជា​ សេដ្ឋកិច្ច​ឌីជីថល ឬក៏​ឧស្សាហកម្ម ៤.០ គឺលុះត្រាតែលើង​មានមូលធន​មនុស្ស និង​មាន​មូលដ្ឋាន​សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អាច​ធានា​បាន។ ដូច្នេះ​មូលដ្ឋានធនធាន​មនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​យើង​កសាង​ក្នុងវិស័យ​អប់រំ នឹង​ជួយ​ប្រទេស​កម្ពុជា ឈានទៅ​ដល់​ការ​ធ្វើ​ទំនើប​កម្ម​មួយ​ជំហ៊ាន​ទៅមុខ​ទៀត ហើយ​នេះ​ជា​ការ​ធានា​នូវ​ភាព​ប្រកួតប្រជែង​របស់យើង​ប្រកប​ដោយ​ចីរភាព​រយៈពេលវែង។

ដោយ​មើលឃើញពីភាពសំខាន់នៃធនធាន​មនុស្សនេះ ទើប​​នៅ​ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញ​នូវ​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយ​បានដាក់ចេញ​នូវ​គោលនយោបាយ​យុទ្ធសាស្រ្តកំណើន​ការងារ​សមធម៌ ប្រសិទ្ធភាព និងស្ថេរភាព ដែលមានអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា មនុស្ស​នៅតែជាអាទិភាពទី១ ហើយ​យុទ្ធសាស្រ្តបញ្ចកោណ ដែលមាន ៥ដំណាក់កាល រយៈពេល​២៥ឆ្នាំ ក្នុងនោះ មនុស្ស​ នៅ​តែជាអាទិភាពទី១ ព្រោះមានតែមនុស្ស​ទេ ដែលអាច​ធានា​នូវ​ការ​វិវត្តន៍​ផ្សេងៗបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...