លោក គីម ដារ៉ា ៖ យុជនកុំឆាប់អស់សង្ឃឹមក្នុងជីវិត ព្រោះឱកាសជោគជ័យទាមទារការតស៊ូព្យាយាម និងបន្តរៀនពេញមួយជីវិត

«យុជនកុំឆាប់អស់សង្ឃឹមក្នុងជីវិតព្រោះឱកាសជោគជ័យទាមទារការតស៊ូព្យាយាម និងបន្តរៀនសូត្រពេញមួយជីវិត»។ នេះបើតាមការលើកឡើងរបស់ លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community។

លោក គីម ដារ៉ា មានប្រសាសន៍ថា ជាទូទៅ មនុស្សចាប់ផ្ដើមកើតមានអារម្មណ៍តូចចិត្តដោយសារគិតថាខ្លួនកើតមកគ្មានវាសនាល្អ ក្រីក្រលំបាកតោកយ៉ាក ហើយអារម្មណ៍តូចចិត្តច្រើនតែធូរស្បើយឡើងវិញនៅពេលដែលយើងដឹងថា អ្នកដែលលំបាកមិនមែនមានតែយើងនោះទេ មានអ្នកខ្លះលំបាកជាងយើងទៅទៀត។ លោកបន្តថា តាមការសង្កេតឃើញ មនុស្សដែលជោគជ័យជាធម្មតាពួកគាត់ចូលចិត្តរៀនសូត្រ អានច្រើន ដើម្បីស្វែងយល់ពីបុគ្គលជោគជ័យមុនៗថា គេបានឆ្លងកាត់ទុកលំបាកអ្វីខ្លះ? ពេលបានដឹងអំពីដំណើរជីវិតតស៊ូរបស់គេអាចធ្វើឱ្យយើងមានអារម្មណ៍ធូរស្រាលឡើងវិញ ហើយកាន់តែមានចិត្តចង់តស៊ូទៅមុខទៀតដែរ។

«យើងត្រូវរៀន រៀនពីប្រវត្តិបុគ្គលជោគជ័យដែលធ្លាប់មានជីវិតលំបាកៗជាងយើង តើគាត់ធ្វើអ្វីខ្លះ? គាត់តស៊ូព្យាយាមដូចម្ដេចខ្លះ? យើងត្រូវមើលពីជីវិតតស៊ូរបស់គេ នោះទើបធ្វើឱ្យយើងមានចិត្តចង់តស៊ូ ព្យាយាមប្រឹងប្រែងឡើងវិញ ពេលនោះអារម្មណ៍បាក់ទឹកចិត្តនឹងថយចុះ ហើយកើតមានអារម្មណ៍តស៊ូ និងព្យាយាមឡើងវិញ»

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

ស្ថាបនិកសាលាបង្វឹក Startup Community បញ្ជាក់បន្ថែមថា ដើម្បីបណ្ដុះយុវជនឱ្យយល់ថា ទីកន្លែងណាក៏អាចរៀនបានមាន ២កត្តា ទី១. កត្តាក្នុងខ្លួន គឺទាល់តែយុវជនសេពគប់ត្រូវ មានការតាមដានបណ្ដាញសង្គមណាដែលមានទំនោរចូលចិត្តរៀន ចូលចិត្តអាន បង្កើតទម្លាប់ត្រឹមត្រូវ ទោះទៅដល់ទីកន្លែងណាក៏អាចរៀនបានដែរ។ ទី២. កត្តាសង្គម គឺមជ្ឈដ្ឋានជុំវិញខ្លួនទាក់ទងទៅនឹងគំរូ ឧទាហរណ៍ ផ្ដើមចេញពីមនុស្សចាស់ចង់ឱ្យក្មេងៗល្អ គាត់ផ្ដល់ជាគំរូ អានរាល់ថ្ងៃ ស្វែងយល់រាល់ថ្ងៃ រៀនសូត្ររាល់ថ្ងៃ នោះក្មេងៗប្រាកដជាមើលឃើញចាស់រៀន គាត់ក៏រៀនតាមដែរ។ បើចាស់ៗមានទម្លាប់ល្អក្មេងៗប្រាកដជាធ្វើតាម។

«កាលខ្ញុំនៅក្មេង ខ្ញុំតែងឃើញឪពុកខ្ញុំអានរាល់ថ្ងៃ ទោះយើងមិនចូលចិត្តអាន ប៉ុន្តែពេលឃើញគាត់អានរាល់ថ្ងៃធ្វើឱ្យយើងកើតមានអារម្មណ៍មួយថា ទោះបីជាគាត់រៀនប៉ុណ្ណោក៏គាត់នៅតែអានសៀវភៅរហូត»

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

លោក គីម ដារ៉ា បន្ថែមថា បើយុវជនមិនបើចិត្តក្នុងការរៀនសូត្រទេ យើងមិនទៅមុខនោះឡើយ ព្រោះភាពជោគជ័យវាកើតឡើងដោយសារការសន្សំសមត្ថភាព ហើយភាពជោគជ័យក្នុងជីវិតរបស់មនុស្សម្នាក់ៗមិនមែនកើតមានមួយប៉ព្រិចភ្នែកនោះទេ រៀនត្រូវការតស៊ូ ភាពមានបាន ការធ្វើអាជីវកម្ម ការធ្វើការ សុទ្ធតែត្រូវការការសន្សំ និងការតស៊ូ។ ម៉្យាងទៀត បើយើងគ្មានទម្លាប់ល្អទេ យើងធ្វើវាមិនបានទេ ព្រោះទម្លាប់វាធ្វើទៀងទាត់រាល់ថ្ងៃ ដូចជាការអានសៀវភៅ យើងមិនចាំបាច់ប្រឹងទេ ដល់ម៉ោងយើងត្រូវតែអានភ្លាម ប៉ុន្តែបើយើងគ្មានទម្លាប់យើងត្រូវតែប្រឹងដើម្បីធ្វើរឿងនោះ។ ដូច្នេះ យុវជនត្រូវបណ្ដុះទម្លាប់អានឱ្យបានរាល់ថ្ងៃទៅ នោះយើងនឹងមានសមត្ថភាព ព្រោះយើងមានចំណេះដឹងច្រើន យើងគួរធ្វើអ្វី និងមិនគួរធ្វើអ្វី? យើងព្យាយាមដាក់វិន័យខ្លួនឯងហើយធ្វើរឿងត្រូវឱ្យបានច្រើន ពេលនោះយើងនឹងឃើញថាជីវិតរបស់យើងមានការផ្លាស់ប្ដូរច្រើន។

ស្ថាបនិកសាលាបង្វឹក Startup Community លើកឡើងទៀតថា សម្រាប់សិស្សធ្លាក់បាក់ឌុប ទី១.គួរស្វែងយល់ពីខ្លួនឯងសិន ប្រសិនបើយើងប្រឹងរៀន ខំអស់ពីសមត្ថភាពហើយ បែរជាប្រឡងធ្លាក់ យើងត្រូវទទួលស្គាល់ថា យើងអត់មានទេពកោសល្យជាមួយផ្នែកអប់រំ (Academy) ទី២. រៀនជំនាញពាក់ព័ន្ធជាមួយការអនុវត្តច្រើនជាងទ្រឹស្ដី ព្រោះមនុស្សខ្លះមិនសូវពូកែរៀនទ្រឹស្ដី ប៉ុន្តែការអនុវត្តជាក់ស្តែងចាប់បានលឿន។  លោក គីម ដារ៉ា បន្តថា យើងអាចសង្កេតឃើញថា សិស្សទាំងអស់មិនមែនគ្មានទេព្យកោសល្យក្នុងការរៀនទេ គឺគ្រាន់តែគាត់ខ្វះការលើកទឹកចិត្ត ខ្វះការជំរុញ ប្រសិនយើងមិនច្បាស់ទេ ឬចង់មានបំណងធ្វើកិច្ចការងារធំ ទាក់ទងការស្រាវជ្រាវវិទ្យាសាស្រ្ត គួររៀនម្ដងទៀត ប៉ុន្តែរៀនឱ្យខ្លាំង ព្រោះយើងបរាជ័យដោយសារយើងមិនខំ បើសិនយើងខំហើយបរាជ័យ ចាំយើងផ្លាស់ប្ដូរចាប់យកជំនាញក៏មិនហួសពេលដែរ។

«ខ្ញុំឃើញថា យុវជនប្រឡងធ្លាក់គឺមិនមែនដោយសារពួកគាត់គ្មានទេពកោសល្យជាមួយផ្នែកអប់រំ (Academy) នោះទេ ប៉ុន្តែដោយសារយុវជនមិនបានខំប្រឹងរៀន ទើបធ្វើឱ្យប្រឡងធ្លាក់។ តាមការជួបជាក់ស្ដែងសិស្សធ្លាប់ធ្លាក់បាក់ឌុប នៅពេលរៀនឡើងវិញមួយឆ្នាំទៀត អាចទទួលបាននិទ្ទេស B ក៏មាន»។

លោក គីម ដារ៉ា

បើតាម លោក គីម ដារ៉ា មនុស្សជោគជ័យ ឬមិនជោគជ័យកត្តាឆ្លាតជារឿងមួយ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺការព្យាយាម ប្រសិនបើខ្វះការព្យាយាមទោះបីជាមនុស្សនោះឆ្លាតយ៉ាងណាក៏ដោយក៏មិនជោគជ័យដែរ ។ ដូចលោក ចន ស៊ី​ម៉ាកស្វែល និយាយថា ​មានទេព្យកោសល្យមួយមុខមិនគ្រប់គ្រាន់ទេ​ គឺត្រូវការការព្យាយាមច្រើនទៀត។ ប៉ុន្តែបញ្ហារាល់ថ្ងៃ គឺយុវជនខ្វះការព្យាយាម។ ប្រសិនយុវជនដែលមានការព្យាយាម នឹងឃើញលទ្ធផលល្អជាមុនច្រើន​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...