សម្តេចតេជោ ៖ សាកលវិទ្យាល័យ​ឯកជន ចូលរួម​ចំណែក​យ៉ាងធំ​ក្នុង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​

ភ្នំពេញ – មានប្រសាសន៍​នៅ​ក្នុង​ឱកាស​ចូលរួម​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នាព្រឹក​ថ្ងៃទី០៣ ខែតុលា ឆ្នាំ​២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើងថា សាកលវិទ្យាល័យ​ឯកជន បាន​ចូលរួម​ចំណែក​យ៉ាង​ធំនៅ​ក្នុង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្សនៅ​ក្នុង​ប្រទេ​សកម្ពុជា។

សម្តេចតេជោ​បាន​បញ្ជាក់ថា សម្តេចមានមោទនភាព ហើយ​កាន់តែមាន​មោទនភាព​ ដោយ​សារ​តែ​កា​រសម្រេច​ចិត្ត​របស់​សម្តេច​ក្នុង​ការ​បើក​ឱកាស​ឱ្យ​វិស័យ​ឯកជន​ចូលរួម​ធ្វើ​ការ​វិនិយោគនៅ​ក្នុង​វិស័យ​អប់រំ​ចាប់ពីមត្តេយ្យ​សិក្សា រហូត​ដល់​ថ្នាក់​ឧត្តម​សិក្សា​។

សម្តេចថា ការ​ផ្តល់​ឱកាស​ឱ្យ​សាលារដ្ឋ សាកលវិទ្យាល័យ​របស់រដ្ឋ​យក​មួយ​ផ្នែក​ដើម្បី​រៀន​បង់ថ្លៃ ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ដោយ​សាលារដ្ឋ​អាចរស់រាន ដោយ​ជួយ​ទៅ​ដល់​សាស្រ្តាចារ្យ ហើយ​ជួយ​ទៅ​ដល់​ការ​អភិវឌ្ឍ​សាកលវិទ្យាល័យ​របស់ក្នុង​រយៈពេល​កន្លងទៅ ដោយ​រដ្ឋ​មិន​បាន​ផ្តល់​ប្រាក់បន្ថែម​​សម្រាប់​ការ​ជួសជុល ឬ​កសាង​អគារ​នោះទេ ដោយ​សាលារដ្ឋទាំងនោះ​ទទួលបាន​ការ​វិនិយោគ​ដោយ​ទទួល​កម្រៃ​ពីសិស្ស​បង់ថ្លៃ ហើយ​កសាង​បន្ត។

បើទោះបីជា​សាលា​រដ្ឋស្ទើរ​តែទាំងអស់​បាន​ធ្វើការ​វិនិយោគ​ក៏​ដោយ ប៉ុន្តែ​បើ​តាម​សម្តេច​តេជោ នៅ​សល់សាលារដ្ឋ​តែមួយ​គត់​ដែល​ត្រូវ​ការ​ការវិនិយោគដោយ​ផ្ទាល់ពីរដ្ឋ នោះ​គឺ​វិទ្យាស្ថានជាតិអប់រំ ដែល​មិន​អនុញ្ញាត​ឱ្យ​រៀន​បង់ថ្លៃសម្រាប់​ការ​ធ្វើ​ជា​គ្រូបង្រៀន​នោះទេ។

សម្តេចតេជោ ហ៊ុន សែន

“វិទ្យាស្ថានជាតិអប់រំដែលរដ្ឋ​ត្រូវ​ជួយ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដើម្បីបណ្តុះបណ្តាល​គ្រូ បណ្តុះបណ្តាល​សាស្រ្តាចារ្យ​នៅទីនោះ…”

បើយោង​តាម​របាយការណ៍របស់ក្រសួងអប់រំ យុវជន និង​កីឡា គិតត្រឹមឆ្នាំ​២០២០ កម្ពុជា​មាន​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ និង​ឯកជន​សរុប​ចំនួន ១២៨ ដែលមាន​វត្ត​មាន​នៅ​ក្នុង​ខេត្ត និង​រាជធានី​ចំនួន​២០ ក្នុងនោះ​គ្រឹះស្ថាន​ឧត្តមសិក្សា​ឯកជន​មាន​ចំនួន៨០ ខណៈ​គ្រឹះស្ថាន​សាធារណៈរបស់រដ្ឋ​មាន​ចំនួន៥០៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១