ភ្នំពេញ – មានប្រសាសន៍នៅក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សាកលវិទ្យាល័យឯកជន បានចូលរួមចំណែកយ៉ាងធំនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោបានបញ្ជាក់ថា សម្តេចមានមោទនភាព ហើយកាន់តែមានមោទនភាព ដោយសារតែការសម្រេចចិត្តរបស់សម្តេចក្នុងការបើកឱកាសឱ្យវិស័យឯកជនចូលរួមធ្វើការវិនិយោគនៅក្នុងវិស័យអប់រំចាប់ពីមត្តេយ្យសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា។

សម្តេចថា ការផ្តល់ឱកាសឱ្យសាលារដ្ឋ សាកលវិទ្យាល័យរបស់រដ្ឋយកមួយផ្នែកដើម្បីរៀនបង់ថ្លៃ ក៏ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសាលារដ្ឋអាចរស់រាន ដោយជួយទៅដល់សាស្រ្តាចារ្យ ហើយជួយទៅដល់ការអភិវឌ្ឍសាកលវិទ្យាល័យរបស់ក្នុងរយៈពេលកន្លងទៅ ដោយរដ្ឋមិនបានផ្តល់ប្រាក់បន្ថែមសម្រាប់ការជួសជុល ឬកសាងអគារនោះទេ ដោយសាលារដ្ឋទាំងនោះទទួលបានការវិនិយោគដោយទទួលកម្រៃពីសិស្សបង់ថ្លៃ ហើយកសាងបន្ត។
បើទោះបីជាសាលារដ្ឋស្ទើរតែទាំងអស់បានធ្វើការវិនិយោគក៏ដោយ ប៉ុន្តែបើតាមសម្តេចតេជោ នៅសល់សាលារដ្ឋតែមួយគត់ដែលត្រូវការការវិនិយោគដោយផ្ទាល់ពីរដ្ឋ នោះគឺវិទ្យាស្ថានជាតិអប់រំ ដែលមិនអនុញ្ញាតឱ្យរៀនបង់ថ្លៃសម្រាប់ការធ្វើជាគ្រូបង្រៀននោះទេ។
សម្តេចតេជោ ហ៊ុន សែន
“វិទ្យាស្ថានជាតិអប់រំដែលរដ្ឋត្រូវជួយនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបណ្តុះបណ្តាលគ្រូ បណ្តុះបណ្តាលសាស្រ្តាចារ្យនៅទីនោះ…”

បើយោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនសរុបចំនួន ១២៨ ដែលមានវត្តមាននៅក្នុងខេត្ត និងរាជធានីចំនួន២០ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាឯកជនមានចំនួន៨០ ខណៈគ្រឹះស្ថានសាធារណៈរបស់រដ្ឋមានចំនួន៥០៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2025
តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សានៅប្រទេសចិន ចំនួន១៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2026
សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ឱកាសអាហារូបករណ៍ ១០០% ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2025
វិទ្យាស្ថានបណ្តុះបណ្តាលឯកទេសសម្រាប់ឧស្សាហកម្មកាត់ដេរ (CGTI) កំពុងប្រកាសផ្តល់អាហារូបករណ៍ចំនួន១៦កន្លែង សម្រាប់សិស្សដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សាទាំងអស់។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់ការសិក្សាជំនាញពេញនិយមចំនួន១១ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2024
ជាឱកាសសម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញពិតប្រាកដមួយសម្រាប់ជីវិត ពេលនេះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅលើជំនាញចំនួន១១។

ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសរុស្ស៊ី! សាកលវិទ្យាល័យ Sechenov បើកទទួលពាក្យអាហារូបករណ៍ InteRussia 2026 ផ្នែកវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/08/2026
សម្រាប់គ្រូពេទ្យ និស្សិតឯកទេស និងឱសថការីកម្ពុជា ដែលកំពុងស្វែងរកឱកាសពង្រឹងសមត្ថភាព និងបទពិសោធន៍ក្នុងកម្រិតអន្តរជាតិ, ពេលនេះ សាកលវិទ្យាល័យវេជ្ជសាស្ត្រឈានមុខគេលេខ១
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































