សម្តេចតេជោណែនាំឱ្យគ្រប់សាលារៀនច្រៀងចម្រៀងបទនគររាជដោយផ្ទាល់ពេលគោរពទង់ជាតិ

ត្បូងឃ្មុំ – នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក​ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យគ្រប់សាលារៀនទាំងអស់ គួរតម្រូវឱ្យសិស្សានុសិស្សគោរពទង់ជាតិ ច្រៀងចម្រៀងបទនគររាជដោយផ្ទាល់ និងមិនគួរចាក់ចម្រៀងនោះទេ ។ តាមប្រសាសន៍សម្តេចចម្រៀងបទ “នគររាជ” សម្រាប់គោរពទង់ជាតិ និពន្ធដោយសម្តេចព្រះសង្ឃរាជ ជួន ណាត មានអត្ថន័យខ្លាំងណាស់សម្រាប់កម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន

“បើសិនជាគ្រប់សាលាទាំងអស់ ចាប់ផ្តើមឱ្យកូនសិស្សគោរពទង់ជាតិ រួចហើយគឺឱ្យច្រៀងផ្ទាល់ ទាហានប្រជុំជួរក៏ត្រូវឱ្យធ្វើដូចគ្នា ដើម្បីយើងលំហាត់ឡើងវិញ នេះគឺជារឿងដែលយើងគួរធ្វើ ហើយចម្រៀងរបស់យើងមានអត្ថន័យខ្លាំងណាស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលព្រះអង្គតាក់តែង”

សូមជម្រាបថា ចម្រៀងជាតិបទនគររាជ និពន្ធដោយសម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ ជួន ណាត ។ ចម្រៀងជាតិបទនគររាជបានតាក់តែងឡើងជាពាក្យកាព្យនៅថ្ងៃ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ ត្រីស័ក ព.ស. ២៤៨៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤១ ។

ចម្រៀងជាតិបទនគររាជ មានបីវគ្គសំខាន់ៗដែលមានអត្ថន័យរួម គឺសរសើរពីវិរភាពនិងព្រះបារមីព្រះមហាក្សត្រ, សរសើរពីភាពប៉ិនប្រសប់កសាងរចនាតុបតែងប្រាសាទតំណាងឱ្យអនុភាពនៃជាតិខ្មែរ, និងសរសើរតម្លៃលើព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ ។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលចម្រៀងជាតិបទនគររាជនៅក្នុងសៀវភៅសិក្សាសង្គមថ្នាក់ទី៣ មេរៀនទី៤ ដើម្បីបង្រៀនដល់សិស្សានុសិស្ស ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...