សម្តេចនាយករដ្ឋមន្រ្តីជំរុញឱ្យ​មានការ​បណ្តុះបណ្តាល​បង្កើនសមត្ថភាព​ជំនាញ​ដល់អ្នក​សារព័ត៌មាន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុងសារលិខិតផ្ញើជូន​វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា​លើកទី២១ ដែលនឹងធ្វើ​ឡើង​នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់អនុសាសន៍ ដោយ​ជំរុញ​​ឱ្យ​មានការ​បណ្តុះបណ្តាល​សមត្ថភាពជំនាញ​ដល់អ្នកសារ​ព័ត៌មាន​ ទាំង​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បីលើក​កម្ពស់​គុណភាព​ព័ត៌មាន សណ្តាប់ធ្នាប់​ព័ត៌មាន និង​កិត្យានុភាព​ស្ថាប័ន​សារព័ត៌មាន។

សម្តេចនាយករដ្ឋមន្រ្តីលើកឡើងថា បច្ចុប្បន្ន​ការ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​នៅ​មានកម្រិត ជាពិសេស​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធអនឡាញ ដែល​ករណីនេះ ទាមទារ​ឱ្យ​មាន​កិច្ច​សហការ​ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើក​កម្ពស់​ការ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​ត្រូវ​ជំរុញ​​ការ​បណ្តុះបណ្តាល​បង្កើន​សមត្ថភាព​ជំនាញ​ដល់អ្នកសារ​ព័ត៌មាន និង​បង្កើន​នូវ​ទំនុកចិត្ត​ដល់សាធារណជន។

ទន្ទឹមគ្នានេះ សម្តេចធិបតី​ក៏​បានបង្ហាញពី​ការ​កត់សម្គាល់ ពី​ការ​ប្រើប្រាស់​សិទ្ធិ នៃការ​បញ្ចេញ​មតិ​ហួស​ព្រំដែនច្បាប់​ដែល​នៅ​តែ​កើតមាន ហើយ​បញ្ហា​នេះបាន​បង្ក​នូវ​ផល​ប៉ះពាល់​ដល់សណ្តាប់ធ្នាប់​សង្គម និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់ប្រជាពលរដ្ឋ។ សម្តេចបានបញ្ជាក់ជាថ្មីថា អនុលោម​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​របស់កម្ពុជា សិទ្ធិ​នៃការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និងការ​បោះពុម្ពផ្សាយ ត្រូវ​បាន​ធានា​យ៉ាង​ពេញលេញ។ អ្នកសារ​ព័ត៌មាន មិនត្រូវ​ប្រើប្រាស់​សិទ្ធិទាំងនោះ ប៉ះពាល់​ដល់សេចក្តីថ្លៃថ្នូរ​របស់អ្នកដទៃ និង​ប៉ះពាល់​ដល់ទំនៀម​ទម្លាប់សង្គម សណ្តាប់ធ្នាប់សាធារណៈ រួមទាំង​សន្តិសុខជាតិនោះទេ។

តែយ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្រ្តី ក៏​កោត​សរសើរ​ចំពោះ​ស្ថាប័ន​សារព័ត៌មាន និង​អ្នក​សារ​ព័ត៌មាន​ទាំងអស់​ដែល​បានខិតខំ​ប្រឹងប្រែង​ក្នុងការ​បំពេញភារកិច្ចរបស់ខ្លួន​ក្នុងស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយថា នេះ​បានប​ង្ហាញ​ឆន្ទៈ​ក្នុងការ​ចូលរួម​ចំណែក​ថែរក្សា​សុខសន្តិភាព​ និងការកសាងប្រទេស​ឱ្យ​មាន​ការរីកចម្រើន​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន ដោយសម្លឹង​ឆ្ពោះ​ទៅ​បង្គោលចរណ៍ “ចក្ខុវិស័យកម្ពុជា​ឆ្នាំ២០៥០”។

គួរ​ជំរាបជូនដែរថា វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ត្រូវ​បានរៀបចំ​ដោយ​ក្លឹបអ្នក​កាសែត​កម្ពុជា ក្នុងគោលបំណងផ្តល់នូវ​ឱកាស​ជួបជុំពិភាក្សា​ដល់ថ្នាក់ដឹកនាំស្ថាប័ន​សារព័ត៌មាន និពន្ធនាយក និង​អ្នក​សារព័ត៌មាន ធ្វើការផ្លាស់ប្តូរ​យោបល់ ចែករំលែក​បទពិសោធ និង​ស្វែងរក​ដំណោះស្រាយ​បញ្ហាប្រឈម និង​រៀបចំ​យន្តការ​សម្រាប់អនុវត្ត ក្នុងគោលបំណង​លើក​កម្ពស់​សិទ្ធិសេរីភាព​ខាងសារព័ត៌មាន តាម​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​ទទួលខុសត្រូវ​វិជ្ជាជីវៈ ដើម្បីរក្សា​សណ្តាប់ធ្នាប់​វិស័យ​ព័ត៌មាន សន្តិសុខព័ត៌មាន និង​សេរីភាព​សារព័ត៌មាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *