ភ្នំពេញ – មានប្រសាសន៍នៅក្នុងទិវាអន្តរជាតិរំលឹកជនរគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា នៅឆ្នាំ២០២២នេះ បន្ទាប់ទីស្ថានភាពជំងឺកូវីដ១៩ធូរស្រាល ការធ្វើចរាចរណ៍មានចលនាមមាញឹកឡើងវិញ ក្នុងនោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក៏មានកំណើនឡើងវិញផងដែរ។
បើតាមការបញ្ជាក់របស់សម្តេចក្រឡាហោម ជាមធ្យមក្នុងមួយថ្ងៃ មានអ្នកស្លាប់ចំនួន៥នាក់ និងអ្នករបួសចំនួន១៣នាក់ ។ ប្រការគួរឱ្យកត់សម្គាល់ជនរងគ្រោះភាគច្រើនដែលស្លាប់ គឺជាអ្នកជិះម៉ូតូមានចំនួនដល់ទៅ៧៩ភាគរយ ហើយក្នុងនោះមាន ៧៤ភាគរយ មិនបានពាក់មួកសុវត្ថិភាពក្នុងពេលរងគ្រោះថ្នាក់។

ជាមួយគ្នានេះដែរ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានពិនិត្យឃើញមូលហេតុដែលបង្កគ្រោះថ្នាក់ និងបន្តកើនឡើងចំនួន ៥ ដូចជា៖
១-គ្រោះថ្នាក់បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ចំនួន ៣៨% ការមិនគោរពសិទ្ធិ អាទិភាព ចំនួន ២៤% និងការមិនប្រកាន់ស្តាំចំនួន ១១% នៅតែមានកម្រិតខ្ពស់។ ជាមួយនេះ ករណីល្មើស ច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកដែលនៅតែបន្តកើតមានឡើង គឺការមិនពាក់មួកសុវត្ថិភាពចំនួន ៩០% ការមិនពាក់ខ្សែក្រវាត់ ចំនួន ៥២% និងការប្រើប្រាស់ទូរស័ព្ទពេលបើកបរចំនួន ១០% ។
២-កត្តាខ្វះផ្លាកសញ្ញា គំនូសសញ្ញានៅតាមផ្លូវជាតិ និងផ្លូវជនបទមួយចំនួន នៅតែជាឧបសគ្គ បង្ក ការលំបាកដល់ការបើកបរយានយន្តប្រកបដោយសុវត្ថិភាព។
៣-យានយន្តកែច្នៃខុសបច្ចេកទេស ការដឹកលើសកម្រិតកំណត់ ការមិនបានត្រួតពិនិត្យលក្ខណៈ បច្ចេកទេស យានយន្ត ដែលអាចបង្កគ្រោះថ្នាក់ និងការខូចខាតផ្លូវថ្នល់។

៤-ការដឹកជញ្ជូនកម្មករតាមបែបប្រមូលផ្តុំដោយខ្វះសុវត្ថិភាព នៅតែបង្កគ្រោះថ្នាក់ជាក្រុម។
និង ៥-ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀន។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមថែមទៀត ក្នុងការ គោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាព សុខដុម្យរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តី ថ្លៃថ្នូររបស់ប្រទេសជាតិយើង៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2026
អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/03/2023
ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2023
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែលនឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/06/2024
អង្គការដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាសជ្រើសរើសសិស្សានុសិស្សក្រីក្រ ដើម្បីចូលរៀនថ្នាក់ត្រៀម និងថ្នាក់ជំនាញចំនួន ៣៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ខាងមុខ។

ឱកាសអាហារូបករណ៍វេជ្ជសាស្ត្រ ពី ARICE ៤០កន្លែង សិក្សានៅប្រទេសរូម៉ានី ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2026
ទីភ្នាក់ងារវិនិយោគ និងពាណិជ្ជកម្មបរទេសរបស់ប្រទេសរ៉ូម៉ានី ARICE ( THE ROMANIAN AGENCY FOR INVESTMENT AND FOREIGN TRADE ) បានប្រកាសជ្រើសរើសនិស្សិតបរទេស រួមទាំងកម្ពុជាសម្រាប់អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...





































































