ភ្នំពេញ – ដោយសារការរីកចម្រើនសង្គមនិងសេដ្ឋកិច្ច នាពេលបច្ចុប្បន្នកំណើនយានយន្តនៅប្រទេសកម្ពុជាមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ទន្ទឹមនេះ គេក៏សង្កេតឃើញថា មានបាតុភាពមួយចំនួនបានកើតឡើងផងដែរ ដោយសារតែម្ចាស់យានយន្ត ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនតូចនៅមិនទាន់យល់ច្បាស់អំពីច្បាប់ចរាចរណ៍ ។ ជាក់ស្តែងការចតយានយន្តនៅលើចិញ្ចើមផ្លូវ ឬចតមុខផ្ទះអ្នកដទៃជាចំណោទមួយតែងតែកើតមាន ហើយករណីខ្លះ រហូតដល់កើតមានជម្លោះថែមទៀតផង។ ដូច្នេះ តើការយានយន្តនៅខាងមុខផ្ទះ ខណៈម្ចាស់ផ្ទះបានដាក់ផ្លាកហាមចត ខុសច្បាប់ដែរឬយ៉ាងណា ?

ចំពោះករណីនេះ លោក ព្រហ្ម វណ្ណថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា ករណីម្ចាស់ផ្ទះគ្រាន់តែសរសេរផ្លាកជាអក្សរហាមចត គឺការចតរបស់យានយន្តនោះមិនខុសច្បាប់ទេ ព្រោះច្បាប់បានកំណត់ហើយថា ត្រង់ណាហាមចត ដោយមានដាក់គំនូសសញ្ញាហាមចត ឬក៏ផ្លាកហាមចត។ តែយ៉ាងណាម្ចាស់យានយន្តគួរតែមានការអធ្យាស្រ័យ និងយោគយល់គ្នាទៅវិញទៅមក។
លោក ព្រហ្ម វណ្ណថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍បញ្ជាក់ថា ៖
“ប្រសិនបើម្ចាស់ផ្ទះគាត់គ្រាន់តែជាការសរសេរអក្សរហាមចត គឺការចតរបស់យើងមិនខុសច្បាប់ទេ ព្រោះយើងអនុវត្តទៅតាមច្បាប់ ដោយច្បាប់បានកំណត់ហើយត្រង់ចំណុចណា… ប្រសិនបើហាមចត គឺយើងមានគូសជាមួយនឹងគំនូសសញ្ញាហាមចត យើងមានផ្លាកសញ្ញាហាមចត”
ជាមួយគ្នានេះដែរ លោក ព្រហ្ម វណ្ណថា ក៏បានស្នើទៅដល់ម្ចាស់យានយន្តទាំងអស់ គួរតែចតយានយន្តរបស់ខ្លួនទៅតាមទីតាំង និងទីកន្លែងដែលច្បាប់បានកំណត់ឱ្យ ដោយមិនគួរចតនៅលើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើងនោះឡើយ ។ លោកថា ការចតមួយចំនួននៅលើចិញ្ចើមផ្លូវពុំមែនជាការចតត្រឹមត្រូវនោះទេ ដោយសារចិញ្ចើមផ្លូវមួយចំនួនមានការរៀបចំជាការ៉ូណាសម្រាប់ជនមានពិការភាពធ្វើដំណើរ ។

យោងតាមមាត្រា២៣ នៃច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់ចំណុច៧ បានបញ្ជាក់យ៉ាងច្បាស់ពីការហាមឈប់ ឬចតយានជំនិះនៅកន្លែងមួយចំនួន ដូចជា នៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវដែលទុកបម្រុងឱ្យថ្មើរជើង និងក្នុងចន្លោះយ៉ាងតិច ៥ម៉ែត្រ ពីមុខគំនូសឆ្នូតកាត់ទទឹងទ្រូងផ្លូវសម្រាប់ថ្មើរជើង ឬនៅលើគំនូសនេះ ហាមចតនៅលើផ្លូវសម្រាប់ថ្មើរជើង ហាមចតលើកន្លែងបម្រុងទុកសម្រាប់ការឈប់ ឬចតនៃយានប្រភេទខ្លះ ។ ទន្ទឹមគ្នានេះ ហាមចតនៅចន្លោះគែមទ្រូងផ្លូវ និងខ្សែគំនូសបង្ហូត ប្រសិនបើនៅចន្លោះខ្សែគំនូសបង្ហូត និងយានចតនេះតិចជាង ៣ម៉ែត្រ ដែលមិនអាចឱ្យយានមួយផ្សេងទៀតបរបានដោយឥតឆ្លងកាត់ ឬជាន់លើខ្សែគំនូសបង្ហូត ។

ហាមចតនៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ ឬផ្លាកសញ្ញាចរាចរណ៍ ដែលធ្វើឱ្យបាំងភ្នែកអ្នកប្រើប្រាស់ផ្លូវមិនអាចមើលឃើញសញ្ញាចរាចរណ៍ទាំងនេះបាន ។ ហាមចតនៅច្រកចេញចូល ការចត ឬការឈប់ នៃយានដទៃទៀត និងមាននៅលើស្ពាន លើផ្លូវក្រោមស្ពាន លើផ្លូវរូង លើផ្លូវប្រសព្វ លើផ្លូវកាត់ផ្លូវរថភ្លើង លើផ្លូវក្នុង រង្វង់មូល ផ្លូវកោងខ្លាំង ឬលើផ្លូវចោតខ្លាំង ដែលមិនអាចមើលយានផ្សេងទៀតពីចម្ងាយបានជាដើម ។

ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2025
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ដើម្បីប្រកបការងារ ឬបង្កើតជាមុខរបរ ពេលនេះ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ ឯកឧត្ដមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសជ្រើសរើសនិស្សិតចំនួន១៥នាក់ដើម្បីសិក្សាថ្នាក់...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2025
មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេសក្នុងការសិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2023
កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅសាលវិទ្យាល័យក្រចេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2025
សម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...
គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2025
ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/03/2026
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។




























