សាលាគរុកោសល្យខេត្តសៀមរាប ជាសាលាគរុកោសល្យគំរូដំបូងគេនៅកម្ពុជា

ក្នុង​ឱកាស​ចុះ​ពិនិត្យវឌ្ឍនភាពនៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែង​អបអរសាទរដល់សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ដែលបានក្លាយជាសាលាគរុកោសល្យគំរូដំបូងគេ ក្នុងចំណោមសាលាគរុកោសល្យទាំង១៦នៅកម្ពុជា។

លោជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ប្រសិនគិតអំពីកម្រិតភាពជាសាលាគរុកោសល្យទទួលបន្ទុកការងារបណ្ដុះបណ្ដាលគ្រូកម្រិតបឋមសិក្សាតាមកម្មវិធី១២+២ សាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប ពិតជាបានទទួលស្គាល់ជាសាលាគរុកោសល្យគំរូដំបូងគេ។

សកម្មភាពគរុសិស្សស្រាវជ្រាវវិធីសាស្ត្របង្រៀនគណិតវិទ្យា វិធីបូក គុណ ចែកឱ្យបានរហ័ស

អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមថា ការទទួលស្គាល់ជាសាលាគរុកោសល្យគំរូនេះ គឺផ្អែកលើស្តង់ដាទាំង៥ រួមមាន ១. លទ្ធផលបណ្តុះបណ្តាល ២. ធនធានបណ្តុះបណ្តាល ៣. កិច្ចសហប្រតិបត្តិការ ៤. អភិបាលកិច្ចល្អ និង៥. ការស្រាវជ្រាវ និងនវានុវត្តន៍។ លោជំទាវបណ្ឌិត ឃួន វិច្ឆិកា បន្តថា ក្រសួងបានវាស់វែងពិនិត្យមើលសូចនាករជាច្រើន ដើម្បីពិនិត្យមើលថាសាលាគរុកោសល្យនេះ ពិតជាបានផ្ដល់ការបណ្ដុះបណ្ដាល មានធនធានគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាល ក៏ដូចជាមានលក្ខខណ្ឌនានាទៀតនៅក្នុងស្តង់ដាទាំង៥ ដើម្បីធានាគុណភាព នៃការបណ្ដុះបណ្ដាលគ្រូនៅទីនោះឱ្យទទួលបានគុណភាពល្អ។

បើតាមលោជំទាវបណ្ឌិត ឃួន វិច្ឆិកា ក្រសួងអប់រំរៀបចំឱ្យមានសាលាគរុកោសល្យគំរូនេះ គឺជាផែនទីបង្ហាញផ្លូវសម្រាប់សាលាគរុកោសល្យទាំងអស់ទូទាំងប្រទេស ដែលបច្ចុប្បន្ននេះមានសាលាគរុកោសល្យសរុបចំនួន២៥។ ក្នុងនោះ មានសាលាគរុកោសល្យដែលផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់គ្រូវិទ្យាល័យ កម្រិតអនុវិទ្យាល័យ កម្រិតបឋមសិក្សា មត្តេយ្យសិក្សា អប់រំពិសេស ក៏ដូចជាអប់រំពហុភាសា ដើម្បីធានាថាសាលាគរុកោសល្យផ្ដល់ការបណ្ដុះបណ្ដាលដល់គរុនិស្សិតមានគុណភាព អាចចេញទៅបង្រៀនទទួលបានលទ្ធផលល្អ។

យ៉ាងណាក៏ដោយនៅ​ចំពោះ​គរុសិស្ស​ជិត៥រយនាក់នៅ​សាលាគរុកោសល្យ​ខេត្តសៀមរាប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងអប់រំ បាននិងកំពុងយកចិត្តទុកដាក់អនុវត្តកំណែទម្រង់គ្រូបង្រៀន ដោយផ្តោតលើការលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន គុណវុឌ្ឍិគ្រូ ចិត្តគរុកោសល្យ លើកកម្ពស់ជីវភាព និងកិត្តិយសគ្រូ ទាក់ទាញសិស្សពូកែៗឱ្យចូលធ្វើគ្រូបង្រៀន កែទម្រង់វិទ្យាស្ថានគរុកោលស្យ និងយកចិត្តទុកដាក់លើកទឹកចិត្តដល់គ្រូបង្រៀនដែលកំពុងអនុវត្តការងារបានល្អហើយឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំ ទាមទារចាំបាច់គ្រូបង្រៀនមានគុណភាព ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកទឹកចិត្តឱ្យគរុសិស្សបន្តខិតខំប្រឹងប្រឹងរៀនសូត្រ ដោយត្រូវផ្សារភ្ជាប់ការសិក្សាទៅនឹងការអនុវត្តឱ្យបានច្រើន, ពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ភាសាបរទេស និងបច្ចេកវិទ្យាឌីជីថល, ពង្រឹងសមត្ថភាពក្នុងការនិយាយទំនាក់ទំនងជាមួយសិស្ស និងសហគមគ្រូបង្រៀន ត្រូវរៀនសូត្រពីរបៀបបង្រៀនរបស់គ្រូល្អៗ សិក្សាស្រាវជ្រាវឯកសារនានាដោយខ្លួនឯង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏ស្នើឱ្យសាលាផ្តោតលើការអនុវត្តជាក់ស្តែងបន្ថែមទៀត ដោយត្រូវពង្រឹងការអនុវត្តវិធីសាស្ត្របង្រៀនអំណានដំបូង និងគណិតវិទ្យាដំបូង និងបង្កើតកិច្ចសហការជាមួយសាលារៀនដែលអនុវត្តល្អ និងលោកគ្រូបង្រៀនល្អៗមានបទពិសោច្រើនដើម្បីជួយគាំទ្រ ជាពិសេសលើកទឹកចិត្តគ្រូឧទ្ទេសឱ្យធ្វើការស្រាវជ្រាវឱ្យបានច្រើន។

គរុនិស្សិតនៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

គួរជំរាបជូនថា ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ កាលពីខែមីនា ក្រសួងអប់រំ បានប្រកាសទទួលស្គាល់សាលាគរុកោសល្យគំរូចំនួន៥ រួមមាន វិទ្យាស្ថានជាតិអប់រំ, វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ, វិទ្យាស្ថានគរុកោសល្យបាត់ដំបង, មហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *